ភាគ19 : ក្មេងតែចរិក បេះដូងមានក្មេងឯណា

5.3K 217 9
                                        


     ដំណឹងនៃការជាជម្ងឺរបស់ជុងហ្គុកបានដឹងឮដល់ស៊ូជីដែលលោកស្រីគីមទើបតែនិយាយប្រាប់ ព្រោះពេលថេហ្យុងចូលពេទ្យនាងបានទៅមើលតែម្ដងប៉ុណ្ណោះ ក្រោយពីនោះនាងមិនបានទៅទើបមិនបានដឹងរឿង ហើយលោកស្រីគីមក៏ទើបតែនឹកឃើញប្រាប់ដូចគ្នា។
    " ពិតមែនហ្ហេស៎ម៉ាក់? " នាងសួរទៅម៉ាក់នាងទាំងភ្ញាក់ផ្អើល វាពិតជាមិននឹកស្មានថានាយអាចនឹងជាដូចដើម។
    " ពិតណាស់កូន " ទោះលោកស្រីគីមបញ្ជាក់ច្បាស់ហើយក៏នាងនៅមិនទាន់ច្បាស់ក្នុងចិត្តថាពិតដូចជាគាត់និយាយឬអត់ តែមិនសមថាគាត់កុហសខ្លួនដែរ បើចង់ច្បាស់មានតែទៅមើលផ្ទាល់ភ្នែកហើយទើបបាន បើជាការពិតនាងប្រាកដជាបន្ទោសខ្លួនមិនខាន។

     មិនចាំយូរទេនាពេលល្ងាចស៊ូជីនាងពិតជាបានមកភូមិគ្រឹះចនពិតមែនដោយយកលេះថានឹកប្អូន លោកស្រីចនដែលមិនស្គាល់នាងច្បាស់ក៏គិតថានាងនឹកប្អូនមែន ហើយគាត់ក៏មិនប្រកាន់ខឹងដែលនាងបដិសេធមិនព្រមរៀបការជាមួយកូនគាត់ដែរ ពេលនេះនាងក៏កំពុងតែអង្គុយលើសាឡុងជាមួយលោកស្រីចន ឯថេហ្យុងនៅក្នុងបន្ទប់ឯណោះទើបត្រូវឱ្យជីជីឡើងទៅហៅ។
     ថេហ្យុងបានដើរចុះមកក្រោុម ដើរមកអង្គុយក្បែរបងស្រីរបស់ខ្លួន ឮជីជីប្រាប់ថាបងស្រីមករកខ្លួន ថេហ្យុងមានការចម្លែកចិត្តណាស់ ដែលគាត់សុខៗមករកខ្លួននោះ តើគាត់មានការអ្វីសំខាន់ទៅ? 
    " ប្អូនប្រុសបងនឹកឯងណាស់ " នាងនិយាយទាំងស្នាមញញឹមចាប់ដៃទាំងសងខាងរបស់ថេហ្យុង វាកាន់តែធ្វើឱ្យនាយតូចកាន់តែចម្លែកចិត្តហើយ បងស្រីគេនេះហ្ហេសចេះនឹកខ្លួនមករកខ្លួនដល់ផ្ទះនោះ។
    " ប្អូនក៏នឹកបងដែរ "
    " សូមទោសណាដែលពេលឯងឈឺ បងមិនបានទៅមើល ឯងខឹងបងទេ? "
    " ខ្ញុំម៉េចនឹងដាច់ចិត្តខឹងបងនោះ "
    " បងឮអញ្ចឹងធូរចិត្តហើយ "
     ជុងហ្គុកនិងលោកចនបានដើរចូលមកព្រមគ្នា ដែលទើបតែត្រឡប់មកពីធ្វើការ នាងបានងាកមើលទៅជុងហ្គុកពេលឃើញថានាយស្លៀកឈុតអាវក្រហ្សេហើយពិតជាសមសួនសង្ហាណាស់។
    " បងត្រឡប់មកវិញហើយ " ជុងហ្គុកបានស្រែកប្រាប់ថេហ្យុង ឯថេហ្យុងក៏បានងើបដើរទៅក្បែរនាយ ចំណែកលោកចនដើរមកអង្គុយជិតប្រពន្ធរបស់គាត់។
    " យ៉ាងម៉េចការងារថ្ងៃដំបូង? "
    " ក៏អាចធ្វើបាន មិនពិបាកអីនោះទេ " ជុងហ្គុកឆ្លើយទាំងស្នាមញញឹម ស៊ូជីដែលលួចសម្លឹងមើលមុខនាយហើយ គ្រាន់តែឃើញស្នាមញញឹមនាយភ្លាមនាងក៏លង់ស្នេហ៍តែម្ដង ព្រោះពេលនេះនាយលែងដូចមុនហើយ ថេហ្យុងនិងជុងហ្គុកក៏បានដើរមកអង្គុយ។
     ជីជីបានលើកទឹកមកឱ្យជុងហ្គុកនិងលោកចន ថេហ្យុងក៏បានយកទឹកឱ្យជុងហ្គុកផឹក ឯលោកចនត្រូវបានលោកស្រីចនយកឱ្យ ។
    " នេះបង! "
    " អរគុណ " នាយទទួលយកមកផឹកទឹកឡើងអស់មួយកែវតែម្ដង
    " ក្មួយស៊ូជីហា៎ បើមិនប្រកាន់ទេនៅញ៉ាំអាហារពេលល្ងាចជាមួយពួកយើងមួយពេលចុះណា៎ " ឮបែបនេះទើបជុងហ្គុកទៅចាប់អារម្មណ៍ងាកទៅមើលស៊ូជី ហើយក៏ឆ្ងល់ថាជាអ្នកណា
    " ចាស៎ មិនប្រកាន់ទេអ្នកមីង " ស៊ូជីញញឹមដាក់លោកស្រីចន ហើយឆ្លៀតងាកមកញញឹមដាក់ជុងហ្គុកបន្តិចតែនាយមិនចាប់អារម្មណ៍នោះទេ។
    " បងនិងកូនប្រញាប់ឡើងទៅងូតទឹកផ្លាស់ខោអាវទៅ អាងចុះមកញ៉ាំអាហារពេលល្ងាចជុំគ្នា "
    " អឹម! "
    " បាទ៎ម៉ាក់/បាទ៎អូន " ជុងហ្គុកនិងលោកចនក៏បានងើបដើរចេញ ឡើងទៅខាងលើ
    " ប្ដីប្អូនជាហើយមែនទេ? " ស៊ូជីធ្វើជាឱនមកសួរថេហ្យុងខ្សឹបៗ
    " បាទ៎ "
    " អបអរផងអញ្ចឹង "

My Husband ♡︎ ( Complete✓ )Where stories live. Discover now