កន្លងទៅជាច្រើនថ្ងៃលោកស្រីចននិងលោកចនក៏បានត្រឡប់មកពីក្រៅប្រទេសវិញដោយថេហ្យុងបាននាំជុងហ្គុកទៅទទួលពួកគាត់ទាំងពីរនៅឯប្រលានយន្តហោះ។
" ប៉ាៗម៉ាក់ៗ " គ្រាន់តែឃើញពួកគាត់ភ្លាមជុងហ្គុកក៏ដើរចូលទៅឱបពួកគាត់ទាំងសប្បាយចិត្តនិងនឹករលឹករយ:ពេលមួយខែនេះនាយពិតជានឹកប៉ាម៉ាក់នាយខ្កាំងណាស់។
" ហីយ៉ា!កូនកម្លោះម៉ាក់នេះ " លោកស្រីចនអត់មិនបានក៏ថើបថ្ពាល់ជុងហ្គុកមួយខ្សឺត គាត់ក៏នឹកកូនប្រុសម្នាក់នេះខ្លាំងដែរ
" កូននឹកប៉ាម៉ាក់ណាស់ "
" ម៉ាក់ក៏នឹកកូនដូចគ្នា "
" ប៉ាក៏នឹកកូនដែរ កូនប្រុសប៉ា " លោកចនក៏លើកដៃអង្អែលក្បាលជុងហ្គុក
" លោកប៉ាអ្នកម៉ាក់ " ថេហ្យុងក៏បានចូលទៅឱបពួកគាត់ទាំងពីរផងដែរ
" អាល្អិតកំហូចនេះមានរករឿងកូនទេ? "
" អត់ទេម៉ាក់ ជុងហ្គុកធ្វើខ្លួនគួរឱ្យស្រឡាញ់ណាស់ "
" ប៉ាម៉ាក់មានរបស់អីផ្ញើកូនអត់? "
" របស់អីទៅកូន? "
" គឺដូចជានំ របស់លេងនោះណា៎ម៉ាក់ ម៉ាក់មានទិញផ្ញើកូនអត់? "
" អត់ផង "
" ហួយ...! " ជុងហ្គុកពេបមាត់ដូចជាកូនក្មេងង៉ក់ងរពេលដឹងថាអត់មានរបស់ផ្ញើខ្លួន
" តស់!ពួកយើងនាំគ្នាទៅ "
" បាទ!លោកប៉ា " គ្រប់គ្នាក៏បានដើរចេញទៅ ដោយជុងហ្គុកនៅតែពេបមាត់ដដែល
មកដល់ផ្ទះក៏ជិតដល់ម៉ោងបាយល្ងាចទៅហើយ ថេហ្យុងក៏រៀបចំរួសរានធ្វើម្ហូបឱ្យពួកគាត់ ឯជុងហ្គុកវិញសម្ងំលេងរបស់លេងថ្មីដែលលោកស្រីចនបានទិញផ្ញើ មាត់ថាអត់មែនតែមិនមែនមិនទិញគ្រាន់តែចង់ញ៉ោះកូនក្បាលខូចមួយនេះប៉ុណ្ណោះ មានទាំងទិញនំមកផងដែរ ព្រោះគាត់ដឹងចរិកកូនគាត់ជុងហ្គុកមិនខុសកាលនាយពីក្មេងប៉ុណ្ណាទេ គ្រាន់តែមុខចាស់ចរិកក្មេងប៉ុណ្ណោះ។ *ហិហិ*
ក្រោយចប់អាហារពេលល្ងាចជុំគ្រួសារហើយ ក៏បំបែកគ្នាមកបន្ទប់ដោយជុងហ្គុកនៅតែវក់លេងរបស់លេងថ្មី ឯថេហ្យុងក៏ចូលងូតទឹកមុន។ នៅពេលងូតទឹករួចហើយចេញមកវិញថេហ្យុងក៏ដើរទៅជិតជុងហ្គុកដើម្បីតឿននាយឱ្យទៅងូតទឹកព្រោះនពយប់ណាស់ហើយ។
" បងឈប់លេងហើយទៅងូតទឹក "
" សុំលេងបន្តិចទៀតសិន " ជុងហ្គុកនាយនៅលេងមិនទាន់ឆ្អែតនោះទេ ធម្មតាចរិកក្មេងតែបានរបស់លេងថ្មីហើយក៏ជក់លេងណាស់ ដូចជុងហ្គុកអញ្ចឹងចរិកក្មេងប្រុសចាស់
" ចាំស្អែកចាំលេងទៀត នេះយប់ហើយ "
" លេងតែបន្តិចទៀតទេណា៎ ថេថេ " ជុងហ្គុកនិយាយជាមួយទឹកមុខអង្វរក
" Okay លេងតែបន្តិចទេណា៎ "
" បាទ៎ " ជុងហ្គុកញញឹម ហើយក៏បន្តលេងទៀត ថេហ្យុងក៏ដើរទៅអង្គុយលាប Skin care ក្រោយរួចរាល់ហើយក៏មករលឹកមើលមេរៀន។
ថេហ្យុងចំណាយពេលមួយម៉ោងក្នុងការរលឹកមើលមេរៀនក៏ភ្លេចគិតថាត្រូវតឿនជុងហ្គុកឱ្យងូតទឹកម្ដងទៀត ពេលងាកមើលទៅឃើញថានាយនៅតែលេងដដែល ថេហ្យុងក៏បានងើបដើរទៅឈរក្បែរនាយ។
" ហ្គុកគី!ហេតុអីក៏បងនៅមិនទាន់ទៅងូតទឹកទៀត ប្រយ័ត្នអូនខឹងឈប់ស្រឡាញ់ណា៎ " ឮថេហ្យុងនិយាយអញ្ចឹងហើយជុងហ្គុកក៏ឈប់លេងហើយងើបទៅមើលមុខថេហ្យុង
" អញ្ចឹង!ថេថេងូតទឹកឱ្យហ្គុកគីមក ហ្គុកគីចង់ឱ្យថេថេងូតទឹកឱ្យម្ដង បើថេថេអត់ងូតទឹកឱ្យទេនោះហ្គុកគីនឹងមិនងូតទឹកឡើង "
" អឺ...មិនបានទេណ៎ា បងត្រូវតែងូតទឹកដោយខ្លួនឯង "
" ថេថេប្រហែលមិនស្រឡាញ់ហ្គុកគីទេ បានជាមិនព្រមងូតទឹកឱ្យ " ជុងហ្គុកទម្លាក់ទឹកមុខចុះទាំងពេបមាត់អន់ចិត្ត
" មិនមែនទេ គឺអូនចង់ឱ្យបងងូតទឹកដោយខ្លួនឯង " ជុងហ្គុកក៏បានងើបមុខមកវិញដោយពេបមាត់ចង់យំ ថេហ្យុងឃើញអញ្ចឹងក៏ស្លន់
" អា៎!ហ្គុកគី ម៉េចក៏បងយំអញ្ចឹង? " ថេហ្យុងបន្ទន់ជង្គង់ចុះ ហើយជូតទឹកភ្នែកឱ្យជុងហ្គុក
" ព្រោះថេថេអត់ស្រឡាញ់បងទេ បើថេថេស្រឡាញ់បង ថេថេប្រាកដជាងូតទឹកឱ្យហើយ "
" ពុទ្ធោ!ណ្ហើយ!អូនងូតទឹកឱ្យបងក៏បាន "
" យេ...!!! " ជុងហ្គុកស្រែកហូរព្រមទាំងលើកដៃទៅខាងលើទាំងសងខាងទាំងសប្បាយចិត្ត ថេហ្យុងឃើញអញ្ចឹងអត់ហួសចិត្តនិងអត់អស់សំណើចជាមួយមិនបាន
ថេហ្យុងបានឱ្យជុងហ្គុកចូលទៅងូតទឹកមុនដោយស្លៀកកន្សែងហាមស្រោតបើមិនអញ្ចឹងមិនងូតទឹកឱ្យជុងហ្គុកក៏ព្រម។ ថេហ្យុងកំពុងតែឈរសម្រួលអារម្មណ៍នៅខាងក្រៅ ដោយជុងហ្គុកចាំនៅខាងក្នុងបន្ទប់ទឹក។
" ស៊ូៗថេហ្យុង!ប្ដីឯងទេ មុននិងក្រោយក៏គង់តែឃើញញឹកញាប់ដដែលទេដូច្នេះកុំភ័យអីសម្រួលអារម្មណ៍ៗ " ថេហ្យុងបានដកដង្ហើមចេញចូលសម្រួលអារម្មណ៍
" ថេថេកាលចូលមកទៅ ហ្គុកគីចាំឡើងងងុយគេងហើយ " ជុងហ្គុកបានស្រែកចេញពីបន្ទប់ទឹកមក
" បាទ!ចូលទៅហើយ " មុននឹងបើកទ្វារចូលក៏ឆ្លៀតដកដង្ហើមសម្រួលអារម្មណ៍មួយ រួចក៏បើកទ្វារចូលទៅ ចូលមកខាងក្នុងក៏ឃើញជុងហ្គុករុំកន្សែងត្រឹមទ្រូងដែលថេហ្យុងឃើញហើយក៏ធ្លោយមាត់អស់សំណើចបន្តិច ស្មានតែនាយរុំត្រឹមចង្កេះតើបែបនេះក៏ស្រួលសម្រាប់គេផងដែរ។
" ថេថេសើចអី? "
" គ្មានទេ ម៉ោះអូនងូតទឹកឱ្យ " ថេហ្យុងបានរៀបចំដាក់ទឹកបំពេញអាងដោយដាក់សាប៊ូឱ្យបែកពពុះពេញអាង រួចហើយឱ្យជុងហ្គុកចូលទៅអង្គុយក្នុងអាង មុនដំបូងកក់សក់ឱ្យនាយ សិនកក់សក់រួចហើយក៏ដួសខ្លួនម្ដងដោយប្រើស្បៃ ក្នុងការដួសខ្លួននោះថេហ្យុងក៏រាងអៀនៗដែរ មើលចុះនាយមិនត្រឹមតែរាងកាយមាំនោះទេនៅមានស្បែកសម៉ដ្ឋរលោងជាងស្បែកគេទៅទៀត សង្ស័យតែនាយពីមុនជាមនុស្សស្រឡាញ់ខ្លួនខ្លាំងហើយឬក៏បែបនេះពីកំណើត?។
" រួចហើយ បងស្លៀកពាក់ចុះអូនចេញទៅក្រៅមុនហើយ រួចចាំអូនផ្លុំសក់ឱ្យបងតាមក្រោយ "
" បាទ " ថេហ្យុងក៏បានដើរចេញយ៉ាងលឿនមកខាងក្រៅ
" អួយ!ចង់ដាច់ខ្យល់ " ថេហ្យុងស្ទើរតែដួលសន្លប់លើទ្រូងនាយទៅហើយបើរាងកាយអ៊េមម្លឹងៗ។

YOU ARE READING
My Husband ♡︎ ( Complete✓ )
Romanceដោយហេតុថាបងស្រីប្រកែកមិនចង់រៀបការ ទើបថេហ្យុងដែលត្រូវជាប្អូនត្រូវរៀបការជំនួសដែលវាជាការស្ម័គ្រចិត្តមិនមែនបង្ខំ ហើយអ្នកដែលខ្លួនត្រូវរៀបការជាមួយគឺគ្រាន់តែជាមនុស្សធំដែលមានការគិតនឹងចរិកដូចជាកូនក្មេងម្នាក់ប៉ុណ្ណោះ...