នៅក្នុង Apartment មួយកន្លែងដែលក្រឡេកមើលទៅក្នុងបន្ទប់គេងឃើញអាន់ណានាងកំពុងអង្គុយលើឥដ្ឋឱបជង្គង់នៅចុងគ្រែដោយផ្អែកខ្នងស្រក់ទឹកភ្នែកយំសស្រាក់ ឯសភាពនៅលើគ្រែមានភាពរញ៉ែរញ៉ៃ។
មូលហេតុដែលធ្វើឱ្យនាងអង្គុយយំបែបនេះព្រោះមុននេះនៅពេលដែលនាងត្រឡប់មកពីខាងក្រៅវិញ ដើរចូលមកបន្ទប់ឃើញទិដ្ឋភាពមួយដែលឃើញហើយគឺនាងឈឺចាប់ណាស់គឺសង្សាររបស់ខ្លួនកំពុងតែគេងឱបថើបជញ្ជាក់មាត់ជាមួយស្រីផ្សេងម្នាក់ទៀតដោយអ្នកទាំងពីរគ្មានសម្លៀកបំពាក់ដោយមានតែភួយដណ្ដប់ពីលើប៉ុណ្ណោះ។
នាងបានស្រែកនិងទៅរករឿងពួកគេតែក៏ត្រូវបានដូយ៉ុនរុញនាងចេញឱ្យដួលហើយក៏ងើបស្លៀកពាក់ដើរចេញទៅទុកឱ្យនាងយំឈឺចាប់តែម្នាក់ឯង។
ការឈឺចាប់និងទង្វើរបស់ដូយ៉ុនកន្លងមកធ្វើឱ្យនាងនឹកគិតដល់ជុងហ្គុកព្រោះមានតែនាយទេដែលល្អជាមួយខ្លួននិងស្រឡាញ់ខ្លួនយ៉ាងពិតប្រាកដ នាងពិតជាសាកស្ដាយដែលនាងក្បត់ជុងហ្គុករើសយកដូយ៉ុន បើពេលនោះនាងមិនធ្វើបែបនេះសមម្ល៉េះពេលនេះអ្នកទាំងពីររស់នៅជាមួយគ្នាយ៉ាងមានសេចក្ដីសុខហើយមើលទៅ។
" បើមានអ្នកឱកាសអូននឹងវិលទៅរកបងវិញ " នាងពោលឡើងមកតិចៗដោយទឹកមុខនឹងធឹងទាំងកលទឹកភ្នែក អាចថានាងមានបំណងបែបនេះតាំងពីនាងបានជួបជុងហ្គុកលើកនោះមកម្ល៉េះ ពេលមិនទាន់ជួបគឺតិចទេប៉ុន្តែពេលជួបហើយធ្វើឱ្យនាងកាន់តែចង់ត្រឡប់ទៅរកនាយកាន់តែខ្លាំង នាងនិយាយហើយនាងក៏នឹងធ្វើឱ្យបានដូចគ្នា បើនាយមានអ្នកថ្មីនាងក៏នឹងតាមបំបែកយកនាយធ្វើជារបស់ខ្លួនឱ្យបានដែរ។នៅភូមិគ្រឹះចនឯណោះវិញថេហ្យុងកំពុងតែតេទូរស័ព្ទនិយាយជាមួយលោកស្រីចននៅសួនខាងក្រោយអំពីការរួមកម្មពីធីខួបកំណើររបស់ស៊ូជីបងស្រីរបស់គេ។
" បាទ៎!អ្នកម៉ាក់អាទិត្យក្រោយខួបកំណើតបងស៊ូជីកូននឹងទៅចូលរួម ហើយនឹងនាំជុងហ្គុកទៅជាមួយដែរ "
' ល្អណាស់!ពេលនោះម៉ាក់នឹងណែនាំឱ្យគ្រប់គ្នាបានស្គាល់ '
" បាទ៎! "
' អញ្ចឹងប៉ុណ្ណឹងចុះណា៎ '
" បាទ៎ម៉ាក់ " ប្រព័ន្ធទូរស័ព្ទបានផ្ដាច់ ពេលជុងហ្គុកក៏បានដើរចេញពីក្នុងផ្ទះមកឈរក្បែរថេហ្យុង។
" នេះថេថេនិយាយទូរស័ព្ទមែនទេ? "
" មែនហើយ "
" និយាយជាមួយអ្នកណា? "
" និយាយជាមួយម៉ាក់ "
" អ៎... "
" តស់ចូលទៅក្នុងវិញ " ថាហើយអ្នកទាំងពីរក៏បាននាំគ្នាចូលទៅខាងក្នុងវិញ។

YOU ARE READING
My Husband ♡︎ ( Complete✓ )
Romanceដោយហេតុថាបងស្រីប្រកែកមិនចង់រៀបការ ទើបថេហ្យុងដែលត្រូវជាប្អូនត្រូវរៀបការជំនួសដែលវាជាការស្ម័គ្រចិត្តមិនមែនបង្ខំ ហើយអ្នកដែលខ្លួនត្រូវរៀបការជាមួយគឺគ្រាន់តែជាមនុស្សធំដែលមានការគិតនឹងចរិកដូចជាកូនក្មេងម្នាក់ប៉ុណ្ណោះ...