ភាគ51:យូជុងមានប្អូនហើយ

2.9K 166 0
                                        

     ថេហ្យុងត្រូវបានជីមីនណាត់ចេញមកខាងក្រៅ ដោយយកយូជុងទៅផ្ញើលោកស្រីគីម ណាមួយគាត់នឹកចៅចង់ជួបចៅផង ទើបនាំយូជុងទៅផ្ញើនឹងគាត់ ពេលនេះអ្នកទាំងពីរកំពុងតែនៅក្នុងហាងកាហ្វេមួយកន្លែង។
    " គិតៗទៅ ពួកយើងចេញមកជួបគ្នាយូរហើយ "
    " មែនហើយ តាំងពីឆ្នាំមុននៅខួបកំណើតរបស់យូជុង "
    " ឯងមិនប្រែទៅណាសោះ សម្រស់កាន់តែស្អាតទៅៗហើយ ទាំងដែលមានកូនមួយហើយនឹង  មានអាថ៌កំបាំងអ្វីពិសេសមែនទេ? "
    " អាថ៌កំបាំងគឺមានប្ដីដែលស្រឡាញ់មើលថែបានល្អនោះអី "
    " អញ្ចឹងហ្ហេស? មិនមែនដោយសារតែការថែរក្សាស្បែកបានល្អ ឬប្រើផលិតផលត្រូវទេហ្ហេស? "
     " ក៏លាយផ្សំគ្នានឹងណា បើយើងមិនសប្បាយចិត្ត សម្រស់យើងក៏មិនស្រស់ស្អាតបែបនេះឡើយ "
    " ជឿជាក់! ន៎ែ...យើងមានអីឱ្យឯង "
    " អ្វីទៅ? " ជីមីនញញឹមហើយក៏ដកយកអ្វីម្យ៉ាងចេញពីកាបូបហុចទៅឱ្យថេហ្យុងដែលវាគឺជាធៀបការ រាងតូចឃើញហើយចំហរមាត់ភ្ញាក់ផ្អើលហើយទទួលយកវាមកមើល នេះមិត្តខ្លួនជិតរៀបការហើយមែនទេ តែមើលតាមកាលបរិច្ឆេទគឺការនៅខែក្រោយនេះ។
    " ព្រមរៀបការហើយហ្ហេស? ស្មានតែចង់នៅត្រឹមជាសង្សារបន្តទៀត "
    " យើងក៏ចង់នៅបន្តដែរ តែបងយ៉ុនចង់រៀបការពេក ទើបសម្រេចចិត្តថារៀបការតែម្ដងទៅ "
    " វាល្មមរៀបការហើយ អាយុច្រើនហើយនោះ "
    " ចុះឯងនោះកាលណាមានក្មួយឱ្យយើងទៀត "
    " ក្មួយអី តែយូជុងម្នាក់ យើងហត់ណាស់ទៅហើយ "
    " នាងគួរឱ្យស្រឡាញ់សឹងអី បើបានកូនប្រុសម្នាក់ទៀតមិនដឹងជាល្អយ៉ាងណាទេ បានប្អូនឱ្យនាងតូចយូជុងផង "
    " រឿងនេះយើងមិនដឹងទេ " អ្នកទាំងពីរក៏ប្ដូរប្រធានបទនិយាយ ជជែកគ្នារៀបរាប់ចែករំលែករឿងរ៉ាវជាច្រើនជាមួយគ្នា តាមអ្នកដែលបែកគ្នាជាយូរ ទម្រាំតែបានបំបែកគ្នាត្រឡប់ទៅផ្ទះវិញក៏ម៉ោងប្រាំមួយល្ងាចទៅហើយ។
     ថ្ងៃនេះជុងហ្គុកបានចេញពីធ្វើការនៅម៉ោងប្រាំមួយទើបថេហ្យុងឱ្យនាយឈានចូលមកយកខ្លួននៅមុខហ្វាងការហ្វេដែលណាត់ជួបជាមួយជីមីន ដើម្បីទៅយកយូជុងអ្នកទាំងអស់គ្នា។
      មកដល់ក៏ឃើញថាយូជុងកំពុងតែអង្គុយលេងជាមួយនិងលោកយាយលោកតានិងអ៊ំៗ របស់នាងតូចដែលជាហូសុកនិងស៊ូជី ដែលអ្នកទាំងពីរបានរៀបការជាមួយគ្នារួចមកហើយតាំងពីរពីឆ្នាំមុន មកម្ល៉េះ ហើយស៊ូជីក៏កំពុងតែពពោះកូនប្រុសប្រាំបីខែហើយ ខែក្រោយនេះគឺសម្រាលហើយ។
    " ជម្រាបសួរលោកប៉ាអ្នកម៉ាក់ " ថេហ្គុកនិយាយឡើងព្រមគ្នា
    " មកយកចៅយូជុងមែនទេកូន? "
    " បាទម៉ាក់! "
    " បើជ្រុលជាមកហើយ ញ៉ាំបាយជុំគ្នាតែម្ដងទៅកូន "
    " បាទម៉ាក់ " អ្នកទាំងពីរក៏យល់ព្រម ហើយក៏ញ៉ាំអាហារពេលល្ងាចជុំគ្រួសារ។
     ក្រោយអាហារពេលល្ងាចបានបញ្ចប់ នៅមិនទាន់ត្រឡប់ទៅវិញទេ គឺនីជជែកគ្នាលេងជាមួយគ្រួសារសិន ទាល់តែម៉ោងប្រាំបួនយប់ទើបបានត្រឡប់មកផ្ទះវិញ ដោយនាងតូចយូជុងបានគេងលង់លក់នៅតាមផ្លូវទៅហើយ។
    " កូនហា៎ ងើបសិនមក កូននៅមិនទាន់ងូតទឹកទេ " ថេហ្យុងពេលដែលចូលមកដល់ក្នុងបន្ទប់ ក៏ហៅដាស់កូនដោយសម្លេងស្រាលៗ យូជុងក៏ភ្ញាក់ទាំងមីងមាំងព្រោះនាងនៅងងុយ។
    " តែកូនងងុយណាប៉ាតូច "
    " ងងុយយ៉ាងណាក៏ត្រូវងូតទឹកសិនដែរ " យូជុងក៏ងើបអង្គុយហើយក៏ញីភ្នែករួចក៏ស្ងាប ថេហ្យុងក៏ចាប់ផ្ដើមយកកូនទៅងូតទឹក ងូតទឹកស្លៀកពាក់ឱ្យកូនហើយ ក៏ដាក់ឱ្យកូនគេងវិញ ហើយក៏គេងលក់ភ្លឹងតែម្ដង ។
     ជុងហ្គុកឃើញកូនគេងលក់ហើយក៏ដើរមកឱបចង្កេះថេហ្យុង ដោយថើបលើស្មា លើ.ក លើថ្ពាល់។
    " បងឆាប់ទៅងូតទឹកទៅ កុំមកថើបអូន "
    " ងូតទឹកជាមួយគ្នាទៅ សឺត៎... " នាយឱនមកថើបមាត់ថេហ្យុងមួយដង្ហើម ទើបដកចេញវិញ
    " កុំស្មានតែអូនមិនដឹងពីគំនិតបងឱ្យសោះ "
    " បើដឹងហើយ ក៏ប្រញាប់ទៅ "
    " ខានរំខានកូន "
    " អញ្ចឹងទៅបន្ទប់មួយទៀត " ជុងហ្គុកញាក់ចិញ្ចើមដាក់ថេហ្យុងមួយយ៉ាងច្រឡឺម រួចក៏បានលើកបីថេហ្យុងចេញពីបន្ទប់នេះទៅកាន់បន្ទប់មួយទៀតដែលនៅទល់មុខនោះ មកដល់ក៏ចាប់ផ្ដើមដោយដោះសម្លៀកបំពាក់ចូលទៅងូតទឹកជាមួយគ្នា។
     នៅក្រោមទឹកដំណក់ផ្កាឈូក រាងកាយ អាក្រាតកាយទាំងពីរបានឱបគ្នាយ៉ាងស្អិតរមួត ឯមាត់កំពុងតែក្រេបជញ្ជក់យ៉ាងរោលរាល ជញ្ជក់ហើយជញ្ជក់ទៀត  ធ្វើឱ្យកម្ដៅក្នុងខ្លួនមានការកើនឡើង អារម្មណ៍ពុះកញ្ច្រោល ហើយក៏មានស្អីៗជាមួយគ្នាបង្កើតជាសម្លេងលាន់ យ៉ាងព្រឺសម្បុរពេញបន្ទប់ទឹក ធ្វើនៅក្នុងបន្ទប់ទឹកមិនអស់ចិត្តក៏មកបន្តនៅលើគ្រែម្ដង បន្តរហូតម៉ោងពីរភ្លឺទើបឈប់។

My Husband ♡︎ ( Complete✓ )Where stories live. Discover now