ភាគ7:ស្រឡាញ់!ព្រោះហ្គុកគីគួរឱ្យស្រឡាញ់ណាស់មានដឹងខ្លួនទេ

4.6K 226 2
                                        

     ក្លឹបរាត្រី
     មនុស្សម្នាកំពុងតែរាំលេងផឹកស៊ីយ៉ាងសប្បាយជាមួយនឹងភ្លេងតន្រ្តីភ្លើងពណ៍ញាក់កន្រ្ទាក់តិចៗ ក្រឡេកទៅមើលតុមួយដែលមានមនុស្សប្រុសស្រីមួយគូកំពុងតែឱបថើបគ្នា ស្របពេលនោះក៏មានស្រីស្រស់ម្នាក់បានដើរមកទាំងខឹងសំដៅមកអ្នកទាំងពីរហើយបានលើកកែវស្រាដែលមាននៅក្នុងដៃជះទៅលើនារីម្នាក់នោះ។
    " អាយ៎!!!!នាងឆ្កួតមកជះស្រាដាក់យើងធ្វើអី? " នាងងើបឈរស្រែកខ្លាំងៗធ្វើឱ្យអ្នកនៅក្បែរនោះបានងាកមកមើល
    " នេះអូនធ្វើអី? " នាយងើបឈរសួរទៅកាន់នាងទាំងចងចិញ្ចើមមិនពេញចិត្តចំពោះទង្វើរបស់នាងដែលមករំខានខ្លួន
    " ធ្វើអីហ្ហេស?គឺជះដាក់ឆ្កែដែលលួចស៊ីរបស់អ្នកដទៃនោះអី "
    " ន៎ែ!នាងឆ្កួត " នាងប្រុងចូលទៅប្រដៅនាងចេញហើយតែបុរសម្នាក់នោះលើកដៃឃាំងឃាត់នាងជាប់។
    " ម៉ូ អានណា អូនកុំហួសហេតុពេក " នាយថាឱ្យជាអ្នកសង្សារទាំងសង្កត់សម្លេងមាំដាក់នាង
    " ហួសហេតុអញ្ចឹងហ្ហេសទាំងដែលអូនជាសង្សារបងណា៎ដូយ៉ុន " អានណាស្រែកថាឱ្យអ្នកជាសង្សារ
    " ត្រឹមសង្សារមិនមែនប្រពន្ធ កុំធ្វើខ្លួនគួរឱ្យធុញពេក បងចង់ទាក់ទងអ្នកណាអូនកុំមកខ្វល់ តស់!ស៊ូស៊ី " នាយថាហើយក៏កៀកឱបចង្កេះស៊ូស៊ីដើរចេញទៅ ដោយស៊ូស៊ីនាងបានពេបមាត់ញញឹមឌឺដាក់អានណា។
     អានណានាងបានត្រឹមឈរខាំមាត់យំទាំងខូចចិត្តតែម្នាក់ឯងដែលមកស្រឡាញ់ប៉ះចំមនុស្សប្រុសដែលមានមួយមិនស្កប់ពីរមិនស្កល់បែបនេះ សំខាន់មិនព្រមដោះលែងនាងទៀតនៅទុកនាងឱ្យគ្រាំទ្រូងជាមួយនឹងទង្វើរបស់នាយជារឿយៗ។

     •••
     ក្រឡេកមកមើលថេហ្យុងនិងជុងហ្គុកដែលកំពុងតែរត់ប្រលែងលេងជាមួយគ្នាយ៉ាងរីករាយនៅសួនក្រោយផ្ទះ។
    " រត់ដេញចាប់ហ្គុកគីឱ្យបានមក ហិហិ " ជុងហ្គុកស្រែកប្រាប់ទាំងរត់គេចពីថេហ្យុងដែលកំពុងតែរត់ដេញចាប់ពិក្រោយ
    " ហ្គុកគីកុំរត់លឿនពេក អូនរត់ដេញចាប់បងមិនទាន់ទេ " ថេហ្យុងដេញចាប់រត់ឡើងហត់ទៅហើយ
    " មិនដឹងទេ " ជុងហ្គុកបន្ថែមល្បឿនរត់ឱ្យថេហ្យុងដេញចាប់ ឯថេហ្យុងក៏បន្ថយល្បឿនព្រោះហត់អស់កម្លាំងគ្មានកកម្លាំងរត់ដេញចាប់នាយបន្តទៀតទេ ហើយក៏បាននឹកឃើញវិធីមួយដើម្បីអាចចាប់ជុងហ្គុកបាន។
    " អួយ! " ថេហ្យុងបានដួល ជុងហ្គុកឮហើយក៏ឈប់ងាកទៅមើលឃើញថាថេហ្យុងដួល ជុងហ្គុកក៏ប្រញាប់ដើរទៅរកយ៉ាងថេហ្យុងយ៉ាងលឿនទាំងព្រួយបារម្ភ។
    " ថេថេយ៉ាងម៉េចហើយ? " ជុងហ្គុកបន្ទន់ជង្គង់ឱនសួរថេហ្យុងទាំងបារម្ភ
    " ចាប់បានហើយ " ថេហ្យុងចាប់ដៃជុងហ្គុកទាំងសប្បាយចិត្តដែលអាចចាប់នាយបាន ជុងហ្គុកពេលឃើញអញ្ចឹងក៏ឆ្ងល់
    " ថេថេកើតអី?ក្រែងដួលហ្ហេស? "
    " អត់ផងអូនធ្វើដួល ដើម្បីអាចចាប់បងបាននឹងណា៎ " ថេហ្យុងនិយាយហើយក៏ងើបឈរបោះដីចេញពីខោ ដោយជុងហ្គុកក៏ងើបតាម។
    " ថេថេលេងខូច " ជុងហ្គុកថាឱ្យថេហ្យុងទាំងមុខស្អុយ ខឹងថេហ្យុងដែលលេងខូចបោកគេ។
    " បើមិនធ្វើចឹងម៉េចនឹងអាចចាប់បងបានទៅបើបងរត់លឿនយ៉ាងនេះ "
    " ឆឹស! " ជុងហ្គុកងាកមុខចេញហើយឱបដៃទំនងជាង៉ក់ងរ ថេហ្យុងឃើញបែបនេះក៏អស់សំណើចបន្តិច។
    " កុំខឹងទៅមើល ចាំល្ងាចនេះអូននាំបងទៅដើរលេង " ថេហ្យុងចូលមកនិយាយលួងលោមជុងហ្គុក ជុងហ្គុកឮអញ្ចឹងក៏ងាកមុខមកមើលថេហ្យុង។
    " ពិតអត់? "
    " អូនទៅកុហកបងធ្វើអី " ឮថេហ្យុងបញ្ជាក់អញ្ចឹងជុងហ្គុកក៏ងាកមុខទៅវិញដោយលួចញញឹមសប្បាយចិត្តដែលថេហ្យុងនឹងនាំខ្លួនទៅដើរលេង។
    " បងទៅទេ? បើមិនទៅអូន- "
    " ហ្គុកគីទៅ! " ជុងហ្គុកងាកមកឆ្លើយយ៉ាងលឿនដែលធ្វើឱ្យថេហ្យុងអស់សំណើចជាមួយនាយ។

My Husband ♡︎ ( Complete✓ )Место, где живут истории. Откройте их для себя