ភាគ45 : ហឹកៗ នាងទះអូន

3.7K 217 9
                                        

     ថ្ងៃនេះបុគ្គលិកដែលនៅក្នុងក្រុមហ៊ុនមានការចម្លែងចិត្តដែលបានឃើញលោកអគ្គនាយក បណ្ដើរអ្នកណាមិនដឹងដោយឱបចង្កេះទំនងមើលទៅដូចជាជិតស្និទ្ធគ្នាណាស់ បើជាប្អូនប្រុសក៏មិនមែន តើជាអ្នកណា? វាបានបង្កើតជាចម្ងល់ពេញហ្នឹងដល់បុគ្គលិកដែលបានឃើញ ឯពួកគេមិនខ្វល់ពីក្រសែរភ្នែកទាំងអស់នោះទេ បណ្ដើរគ្នាយ៉ាងរំភើយកាត់ភ្នែកមនុស្សទាំងនោះ។
     ពេលដើរជិតដល់បន្ទប់ធ្វើការរបស់ជុងហ្គុក ថេហ្យុងបានក្រឡេកឃើញអាន់ណាកំពុងតែអង្គុយកន្លែងធ្វើការរបស់នាង អាន់ណានាងក៏បានងាកមកក្រឡេកឃើញអ្នកទាំងពីរមកជាមួយគ្នាក៏ប្រែទឹកមុខទៅជាក្រម៉ូវ នាងមិនពេញចិត្តនោះទេដែល នាងក៏បានងើបដើររកអ្នកទាំងញញឹមដោយញញឹមដាក់តែជុងហ្គុកហើយសម្លក់ទៅកាន់ថេហ្យុង គិតថាថេហ្យុងឱ្យនាងសម្លក់ហ្ហេស គេសម្លក់វិញកុំចង់មកខ្លាំងនោះ។
     ថេហ្យុងក៏មិនពេញចិត្តដូចគ្នាដែលឃើញនាងធ្វើការនៅទីនេះ ហើយក៏ឆ្ងល់ថាម៉េចក៏នាងមកធ្វើការនៅទីនេះចៃដន្យពេកទេដឹង ថេហ្យុងមិនគិតច្រើនក៏ងាកទៅសម្លក់ជុងហ្គុកទាំងមុខក្រម៉ូវតែម្ដង សង្ស័យណាស់។
  " ថ្ងៃនេះលោកអគ្គនាយកដូចជាស្រស់ស្រាយដ៏ហើយ " អាន់ណា
  " និយាយបែបនេះ បានន័យថារាល់ដងប្ដីរបស់ខ្ញុំគាត់មិនស្រស់ស្រាយមែនទេ ក៏ប្រហែលជាជួបមុខអ្នកខ្លះទេដឹង បានជាបែបនេះ តែក៏គួរតែយល់ហើយថាហេតុអីក៏ថ្ងៃនេះប្ដីខ្ញុំគាត់ស្រស់ស្រាយ ព្រោះតែមានខ្ញុំដែលជាប្រពន្ធមកជាមួយនោះអី បណ្ដេញចេញនូវភាពអពមង្គល!  " ថេហ្យុងនិយាយរៀបរាប់យ៉ាងញាប់មាត់មិនខ្ចីទាក់មួយពាក្យដៀមដាមដាក់នាង ដែលធ្វើឱ្យអ្នកស្ដាប់ពិសេសអាន់ណានាងឡើងចំហរមាត់ក្ដៅក្រហាយតែម្ដង នាងចង់តែឆាប់ទះនោះទេ កុំតែជុងហ្គុកនៅឈរទីនេះ នាងមិនទុកឡើយ ថេហ្យុងក៏ញញឹមឌឺដាក់នាង ហើយឱបដៃជុងហ្គុកនាំដើរចេញចូលទៅក្នុងបន្ទប់ធ្វើការបាត់ទៅ។
     ចូលមកដល់ក្នុងបន្ទប់ថេហ្យុងបានប្រលែងដៃចេញពីនាយ ដើរទៅអង្គុយឱបដៃងាកមុខចេញពីនាងទាំងរឹកពារខឹងង៉ក់ងរ អ្នកណាមិនខឹងបើឃើញថាសង្សារចាស់មកធ្វើការក្បែរប្ដីខ្លួន ជុងហ្គុកយល់ក៏ដើរទៅអង្គុយក្បែរថេហ្យុងដើម្បីលួងលោម
  " កើតអី? babe... "
  " ចាំបាច់អូនត្រូវប្រាប់ដែរ ធ្វើអីដឹងខ្លួនឯង " ថេហ្យុងងាកស្រែកថាឱ្យនាយទាំងខឹង ក្នុងចិត្តពិតជាក្ដៅណាស់  មិនដឹងថានាំនាងចូលមកធ្វើការជាមួយតាំងពីពេលណាទេ បើខ្លួនមិនមកប្រហែលមិនដឹងទេមើលទៅ
  " គឺមិនមែនជាបងដែលនាំនាងមកធ្វើការទេ គឺបុគ្គលិកបងជាអ្នករៀបចំរើសឱ្យបងប៉ុណ្ណោះ បងគ្មានបំណងទេហើយបងក៏មិនដឹងដូចគ្នាថាជានាង បងក៏មិនពេញចិត្តដូចគ្នា ដែលនាងក្លាយជាលេខាបងនោះ "
  " ចុះមិនដេញនាងចេញ! " ថេហ្យុងសម្លក់
  " ដេញនរណាម្នាក់ត្រូវមានហេតុផល សុខៗដេញចេញដូចមិនសមទំនង "
  " ជាលេះទេដឹង  "
  " មានឯណា បងស្រឡាញ់អូនយ៉ាងនេះ បងគ្មានចំណាប់អារម្មណ៍ចំពោះនាងទេ "
  " យ៉ាងណាក៏ធ្លាប់ចាប់អារម្មណ៍ "
  " វាគ្រាន់តែជាអតីតកាលទេ Babe "
  " ចាំអូនធ្វើឱ្យបងមានហេតុផលដេញនាងចេញ "

My Husband ♡︎ ( Complete✓ )Место, где живут истории. Откройте их для себя