ភាគ49:ថ្ងៃពិសេសរបស់ពួកយើង

2.8K 160 5
                                        

     កម្មពិធីអាពាហ៍ពិពាហ៍ត្រូវបានរៀបចំយ៉ាង អធឹកអធមមានភាពប្រណិតស្រស់ស្អាតគួរឱ្យ ស្ញប់ស្ញែងកោតសរសើរ មានភ្ញៀវកិត្តិយសជាច្រើនបានមកចូលរួមទាំងតូចអ្នកតូចយ៉ាងច្រើនកុះករដោយកូនកម្លោះរូបសង្ហារបស់យើងចនជុងហ្គុកកំពុងតែទទួលភ្ញៀវយ៉ាងស្រស់ញញឹមបិទមាត់មិនជិត។
    " ថ្ងៃនេះឯងញញឹមស្រស់ណាស់ " ហូសុក
   " ថ្ងៃពិសេសទាំងមូលណា នុះ!សំណព្វចិត្តឯងមកហើយ " ស៊ូជីបានដើរមករកហូសុកទាំងស្នាមញញឹម ដែលការតែងខ្លួនរបស់នាងថ្ងៃនេះគឺពិតជាស្រស់ស្អាតណាស់ ហូសុកបានចូលទៅឱបចង្កេះរបស់នាង។
    " ស្អាតម្ល៉េះអូនសម្លាញ់! "
    " អូនត្រូវតែស្អាតអញ្ចឹងហើយ ថ្ងៃពិសេសប្អូនប្រុសទាំងមូល " ស៊ូជីនិងថេហ្យុងមានទំនាក់ទំនងល្អជាមួយគ្នា ដោយនាងលែងមានគំនិតស្អប់ថេហ្យុងទៀតហើយ ចាប់តាំងពីថ្ងៃបានទាក់ទងស្គាល់ជាមួយហូសុកមក គំនិតនាងបានផ្លាស់ប្ដូរ នាងតែងបង្កើតទំនាក់ទំនងល្អៗជាមួយថេហ្យុងក្នុងនាមជាបងស្រីដ៏ល្អម្នាក់ដែលស្រឡាញ់ប្អូន ទំនាក់ទំនងល្អរបស់អ្នកទាំងពីរបានធ្វើថេហ្យុងពិតជាសប្បាយចិត្តខ្លាំងណាស់ នេះជាអ្វីដែលថេហ្យុងចង់គឺក្ដីស្រឡាញ់ដឺលនាងផ្ដល់ឱ្យខ្លួន។
    " ការប្អូនអូនហើយ ពួកយើងការដែរទៅល្អទេ "
    " ចាំដប់ឆ្នាំទៀតចាំការ បងនៅទទួលភ្ញៀវជាមួយប្អូនថ្លៃអូនចុះ អូនទៅរកថេហ្យុងប្អូនអូនហើយ " ថាហើយនាងបានដើរចេញទៅ
    " ដប់ឆ្នាំទៀតចាំបានអត់សម្លាញ់ "
    " យ៉ាងយូរឆ្នាំក្រោយការហើយគ្មានទៅដប់ឆ្នាំទៀតស្អីទេ "
    " អញ្ចឹងហ្ហេស... " ជុងហ្គុកក៏បន្តរាក់ទាក់ជាមួយភ្ញៀវជារឿយៗ
      នាងបានដើរចូលបន្ទប់កូនកម្លោះតូចឃើញថេហ្យុងកំពុងតែអង្គុយ ថេហ្យុងថ្ងៃនេះពិតជាស្រស់ស្អាតខ្លាំងណាស់ ជាមួយនឹងការ Make up តុបតែងខ្លួនក្នុងឈុតកូនកម្ល៉ោះតូចមួយនេះ។
    " បងស្រី! " ថេហ្យុងញញឹមពេលដែលឃើញបងស្រីរបស់ខ្លួនមក
    " ប្អូនបងថ្ងៃនេះស្អាតខ្លាំងណាស់ "
    " ហិហិ!!!បងស្រីក៏ស្រស់ស្អាតណាស់ដែរ "
    " ស្អាតចាញ់ប្អូនបងទេ "
    " ថេហ្យុង!!! " សម្លេងជីមីនបានបន្លឺឡើង ថេហ្យុងបានក្រឡេកមើលឃើញជីមីនព្រមទាំងស៊ូជេនិងមីនហបានដើរចូលមករក។
    " ឯងពិតជាស្អាតណាស់ ថេហ្យុង " ជីមីន
    " ពិតមែនហើយ " ស៊ូជេ
    " កូនក្នុងផ្ទៃមានធ្វើទុក្ខទេ? " សំណួររបស់ស៊ូជីធ្វើឱ្យមិត្តទាំងបីបើកភ្នែកធំៗទាំងភ្ញាក់ផ្អើលសម្លឹងទៅកាន់ថេហ្យុងចោទជាសំណួរ។
    " ថ្ងៃនេះគេមិនធ្វើទុកសោះ ប្រហែលជាដឹងថាថ្ងៃពិសេសរបស់ប៉ាៗទាំងពីររបស់គេហើយបានជាមិនរករឿងបែបនេះ " ថេហ្យុងស្ទាបលើពោះរបស់ខ្លួនថើៗ ដែលការមានផ្ទៃពោះមួយនេះមានរយ:ពេលមួយខែជាងទៅហើយពីរសប្ដាហ៍ទៀតក៏ពីរខែ ដែលការមានកូននេះទើបតែដឹងកាលពីពីរអាទិត្យមុននេះឯង ដែលអាការ:ចាញ់ធ្វើទុកយូរមកហើយតាំងពីទារកបីសប្ដាហ៍ម្ល៉េះ គឺធ្វើទុកខ្លាំងណាស់ ឡើងថេហ្យុងពិបាកក្នុងខ្លួនជាខ្លាំង។
    " នេះឯងមានកូន? " ជីមីន
    " អឹម! មានមួយខែជាងហើយ " ថេហ្យុង
    " លាភទាំងព្រមតែម្ដង " មីនហា
     វេលាពិសេសបានមកដល់ដែលភ្ញៀវកិត្តិយស ញាតិមិត្តគ្រប់គ្នាទាំងអស់បរង់ចាំបានមកដល់ពិសេសកូនកម្លោះជុងហ្គុកសម្លឹងមើលថេហ្យុងទាំងស្នាមញញឹមដែលកំពុងតែដើរលើកម្រាលព្រំដោយមានលោកគីមដឹងដៃថេហ្យុងដើរមកទាំងស្នាមញញឹម។ ថេហ្យុងរបស់នាយថ្ងៃនេះពិតជាស្រស់ស្អាតខ្លាំងណាស់ នាយញញឹមដោយក្ដីរំភើបនាយស្ទើរតែស្រស់ទឹកភ្នែកទៅហើយ ថេហ្យុងក៏រំភើបមិនចាញ់នាយប៉ុន្មានដែរ នាយថ្ងៃនេះក៏ស្រស់សង្ហាខ្លាំងដូចគ្នា។ ថេហ្យុងបានងាកសម្លឹងមើលគ្រប់គ្នាជុំវិញខ្លួនដែលកំពុងតែទះដៃអបអរខ្លួនពិតជារំភើបសប្បាយចិត្ត ហើយក៏ងាកសម្លឹងមើលជុងហ្គុកវិញ។
     " ប៉ាផ្ញើប្អូនផងណាកូន " ពេលមកដល់លោកគីមក៏បានហុចដៃថេហ្យុងឱ្យទៅជុងហ្គុក
     " បាទលោកប៉ា " នាយញញឹមហើយចាប់ដៃទទួលថេហ្យុងឡើងមកមុខអាចារ្យ ឯលោកគីមក៏បានដើរទៅអង្គុយក្បែរប្រពន្ធរបស់គាត់ សម្លឹងមើលកូនប្រុសទាំងស្នាមញញឹម។
    " ថ្ងៃពិសេសរបស់ពួកយើង អូនពិតជាស្រស់ស្អាតខ្លាំងណាស់ "
    " បងក៏ស្រស់សង្ហាដូចគ្នា "
     អ្នកទាំងពីរបានឈរទល់មុខគ្នាទាំងស្នាមញញឹម ដែលវាជាស្នាមញញឹមបញ្ជាក់ពីក្ដីរំភើបរបស់អ្នកទាំងពីរ។
     កម្មពិធីពាក្យសម្បថក៏បានចាប់ផ្ដើមឡើង ដែលអ្នកទាំងពីរបានសច្ចាពាក្យសម្បថជាមួយគ្នាយ៉ាងម៉ឺងម៉ាត់បញ្ចាក់ថាអ្នកទាំងពីរពិតជាព្រមព្រៀងធ្វើតាមពាក្យសម្បថគ្រប់យ៉ាងគ្រប់ពាក្យគ្រប់ម៉ាត់ មិនថាមានរឿងអ្វីកើតឡើងក៏ដោយក៏អ្នកទាំងពីរមិនបែកគ្នា មិនក្បត់គ្នា មិនចោលគ្នា ទុកចិត្តគ្នានិង ស្រឡាញ់មើលថែយកចិត្តយកទុកដាក់ចំពោះគ្នាទៅវិញទៅមកមិនថាមានសុខឬមានទុក្ខ។
     ក្រោយសច្ចាពាក្យសម្បថចប់ហើយរួចរាល់ ក៏ដល់ពេលបំពាក់ចិញ្ចៀនឱ្យគ្នា ជុងហ្គុកបានពាក់ចិញ្ចៀនឱ្យថេហ្យុង ហើយថេហ្យុងក៏បំពាក់ចិញ្ចៀនឱ្យជុងហ្គុកវិញ។ ក្រោយបំពាក់ហើយជុងហ្គុកបានឱនមកថើបបបូរមាត់របស់ថេហ្យុង គ្រប់គ្នាដែលបានចូលរួមក៏បានទះដៃស្រែកហូរអបអរទៅដល់គូស្វាមីភរិយាមួយគូនេះ។
     បន្ទាប់មកវាគឺជាការបោះបាច់ផ្កា គ្រប់គ្នាដែលមកចូលរួមអ្នកមិនទាន់មានគូមិនទាន់រៀបការក៏បានឈរមកត្រៀបត្រារង់ចាំទទួលបាច់ផ្កាក្រែងបានគូបានរៀបការនឹងគេ។ ថេហ្យុងបានបោះបាច់ផ្កាវាបានធ្លាក់ទៅលើហូសុក ហើយនាយក៏បានយកបាច់ផ្កានោះឱ្យទៅស៊ូជី នាងទទួលវាទាំងស្នាមញញឹម គូនេះប្រាកដជាអ្នកបន្ទាន់មិនខាន។យ៉ុនហ្គីដែលខំឈរចាំចាប់បាច់ផ្កានឹងគេដែលនោះពេលចាំមិនបានក៏បានដើរទៅរកជីមីនទាំងមុខស្អុយ។
     បន្ទាប់មកទៀតជាការថតរូបជុំគ្នាយ៉ាងរីករាយមានគ្រប់ស្ទីលគ្រប់ស្ទាយតែម្ដងជាមួយគ្រួសារជាមួយមិត្ត ហើយក៏មានកម្មពិធីសប្បាយជាបន្តបន្ទាប់ទៀត។
     កម្មពិធីបានបញ្ចប់សព្វគ្រប់ទាំងភាពសប្បាយរីករាយដែលវាក៏ម៉ោង12យប់ទៅហើយ មកដល់ផ្ទះវិញថេហ្យុងបានទម្លាក់ខ្លួនទៅលើគ្រែទាំងហត់នឿយអស់កម្លាំង កម្មពីធីពេញមួយថ្ងៃវាពិតជាហត់ខ្លាំងណាស់ ជុងហ្គុកនាយកំពុងតែដោះខោអាវចេញ នាយក៏ហត់នឿយអស់កម្លាំងដូចគ្នា ហើយមកអង្គុយក្បែរថេហ្យុង
     " ថ្ងៃនេះពិតជាហត់ណាស់ តែក៏សប្បាយដែរ អូនពិតជារំភើបណាស់ដែលបានរៀបការជាមួយបង " ថេហ្យុងបានងើបឱបដៃនាយ
    "  ថ្ងៃនេះអូនស្អាតណាស់ បងចង់តែចាប់អូនអុកឥឡូវនេះទេ តែយល់ថាអូនមានកូននិងហត់នឿុយ កុំអីអូនមិនរួចខ្លួនពីកណ្ដាប់ដៃបងទេយប់នេះ "
    " អញ្ចឹងហ្ហេស? តែបើធ្វើវាថ្នមៗវាក៏មិនអីមានបញ្ហាអីដែរ ត្រូវទេ? "
    " អូនជាអ្នកនិយាយដោយខ្លួនឯងទេ តស់!យើងចាប់ផ្ដើមតែម្ដងទៅ " ថាហើយជុងហ្គុកចាប់ផ្ដួលទៅថេហ្យុងដោយនាយនៅពីលើ
    " អា៎!អូននិយាយលេងទេ "
    " តែបងមិនលេងជាមួយទេ " ជុងហ្គុកបានមកឱនថើបញ៉ាំញីករបស់ថេហ្យុង ធ្វើឱ្យរាងតូចរសើបសើចពេញនឹង ហើយរាត្រីទឹកឃ្មុំក៏បានកើតឡើងនៅយប់នេះ។

My Husband ♡︎ ( Complete✓ )Where stories live. Discover now