ថ្ងៃកម្មពិធីបានមកដល់ថេហ្យុងបានតែងខ្លួនយ៉ាងស្រស់ស្អាត ជុងហ្គុកតែងខ្លួនយ៉ាងសង្ហា មើលទៅសមគ្នាតែម្ដងម្នាក់ស្អាតម្នាក់សង្ហាអ្នកទាំងពីរបានបណ្ដើរគ្នាដើរចុះមកក្រោម។
" កូនប្រុសម៉ាក់ថ្ងៃនេះសង្ហាដ៏ហើយ កូនប្រសារម៉ាក់ក៏ស្រស់ស្អាតណាស់ដែរ " លោកស្រីចននិយាយសរសើរពីរូបសម្រស់របស់អ្នកទាំងពីរនៅពេលដែលបានឃើញ
" ថេថេតែងខ្លួនឱ្យកូនបានសង្ហាបែបនេះ "
" សប្បាយចិត្តណាស់ណ៎ កូនថេនេះជាលើកទីមួយហើយដែលជុងហ្គុកទៅចូលរួមកម្មពិធី កូនមើលថែជុងហ្គុកឱ្យបានល្អណា "
" បាទម៉ាក់កុំបារម្ភអី កូននឹងមើលថែគាត់ឱ្យបានល្អ "
" អឹម!អញ្ចឹងនាំគ្នាទៅចុះណា ឯកូនកុំធ្វើឱ្យកូនប្រសារម៉ាក់ឈឺក្បាលឱ្យសោះ "
" បាទ៎ម៉ាក់ កូននឹងធ្វើជាក្មេងស្ដាប់បង្គាប់ " ជុងហ្គុកធ្វើកាយវិការដូចជាទាហានដែលទទួលបញ្ជាពីមេបញ្ជាការ។
" ឆាប់ទៅៗកូន "
" លាហើយម៉ាក់ " អ្នកទាំងពីរនិយាយព្រមគ្នារួចហើយក៏នាំគ្នាដើរសំដៅទៅឡានអ្នកទាំងពីរបានមកដល់ភូមិគ្រឹះគីមដែលកម្មពិធីរៀបចំគឺធំដុំដែរ មានមនុស្សជាច្រើនបានមកចូលរួមដែលភាគច្រើនជាយុវវ័យដែលជាភ្ញៀវរបស់ស៊ូជី ហើយលោកគីមនិងលោកស្រីគីមក៏បានអញ្ចើញភ្ញៀវមកខ្លះដែរ។
ដើរចូលមកដល់ខាងក្នុងក៏ជួបជាមួយលោកស្រីគីមដោយនឹករលឹកថេហ្យុងក៏ចូលទៅឱបគាត់ ជុងហ្គុកឃើញអញ្ចឹងក៏ចូលទៅឱបគាត់ដែរ។
" សុខៗសប្បាយទេកូន? "
" សុខសប្បាយណាស់ម៉ាក់ ម៉ាក់ចុះឯណាបងស្រី? "
" នៅកំពុងបន្ទប់តែងខ្លួនមិនទាន់ចុះមកទេ ចុះលោកស្រីចននិងលោកចនគាត់មិននកទេហ្ហេស? "
" មិនមកទេព្រោះពួកកូនមកហើយគាត់ក៏បានផ្ដាំសូមទោសអ្នកម៉ាក់ដែរ ដែលមិនបានមកចូលរួម តែគាត់ក៏មានអំណោយសម្រាប់បងស្រីដែរ "
" មិនអីទេ ម៉ាក់មិនប្រកាន់ឡើយ "
" ចុះលោកប៉ានោះម៉ាក់? "
" កំពុងតែជជែកគ្នាជាមួយអ្នកស្គាល់ "
" អញ្ចឹងកូនសុំឡើងទៅរកបងស្រីសិនហើយ "
" អឹម! "
" តស់ជុងហ្គុក! " អ្នកទាំងពីរក៏បានឡើងទៅខាងលើទៅរកបងស្រីរបស់ខ្លួន។
ស៊ូជីនាងបានតែងខ្លួនរួចអស់ហើយគ្រាន់តែចង់នៅអង្គុយថែមម្សៅថែមក្រេមបន្តិចទៀតប៉ុណ្ណោះ។
តុក!តុក! សម្លេងគោះទ្វារបានបន្លឺឡើង
" អ្នកណាគេអញ្ចេះ? " នាងក៏បានងើបដើរទៅបើកទ្វារ ក៏ឃើញថាជាថេហ្យុងនិងជុងហ្គុក។
" បងស្រី! ប្អូនអាចចូលក្នុងបានទេ? "
" ប្រាកដជាបាន " ស៊ូជីនាងបានបើកផ្លូវឱ្យអ្នកទាំងពីរចូលមកក្នុងបន្ទប់
" បងស្រីថ្ងៃនេះស្រស់ស្អាតណាស់ ហើយនេះជាកាដូរបស់ពួកយើងរួមទាំងប៉ាម៉ាក់ក្មេងផងដែរ " ថេហ្យុងនិងជុងហ្គុកបានហុចកាដូឱ្យទៅស៊ូជីនាងក៏ទទួលវាមកបើកមើលឃើញថាវាជាកាបូបម៉ាក់ល្បីសំខាន់ជាកាបូបដែលនាងចង់បានទៀតតែទិញមិនទាន់។
" Wow...ថេហ្យុងឯងដឹងចិត្តបងណាស់ បងកំពុងតែចង់បានកាបូបទាំងនេះផង " នាងយកកាបូបទាំងនោះមកមើលទាំងសប្បាយចិត្ត សំខាន់បានទាំងបីម៉ូតទៀត ពិតជាពិសេសមែន។
" បានបងស្រីពេញចិត្តប្អូនសប្បាយចិត្តហើយ "
" ឯងតែងតែផ្ដល់របស់ល្អឱ្យបង អរគុណណាស់ប្អូនប្រុស "
" អញ្ចឹងមិនរំខានបងស្រីទៀតទេ តស់បង! " អ្នកទាំងពីរក៏បានដើរចេញត្រឡប់ទៅវិញដោយស៊ូជីនាងបានសម្លឹងមើលទៅជុងហ្គុកថ្ងៃនេះឃើញថានាយតែងខ្លួនសង្ហារប្លែកណាស់។
" សង្ហាយ៉ាងណាក៏នៅតែជាមនុស្សឆ្កួត " នាងនិយាយទាំងមិនខ្វល់ច្រើនហើយក៏ដើរទៅបន្ថែមម្សៅក្រេមបង្ហើយមុននឹងចុះទៅខាងក្រោម។
ចុះមកដល់ក្រោមលោកស្រីចនពិតជាបានណែនាំជុងហ្គុកឱ្យគ្រប់គ្នាបានស្គាល់ពិតមែន មិនមែនត្រឹមតែនិយាយទេ ជុងហ្គុកហាក់ដូចជាក្មេងឆ្លាតយល់ការណ៍គិតតែពីបញ្ចេញស្នាមញញឹមនិងនិយាយរាក់ទាក់ទៅកាន់អ្នកគ្រប់គ្នា អ្នកមិនដឹងមិនគិតថានាយពេលនេះគ្រាន់តែជាកូនក្មេងម្នាក់នោះទេ។
ក្រោយមកថេហ្យុងក៏នាំជុងហ្គុកមករកអីញ៉ាំដែលមានអាហារជាច្រើនមុខមាននៅពាសពេញតុ។
" ថ្ងៃនេះបងធ្វើខ្លួនដូចជាមនុស្សធំអញ្ចឹង "
" មកពីហ្គុកគីឆ្លាត ទើបដឹងថាគួរធ្វើខ្លួនបែបនេះ "
" យ៉ា...គួរឱ្យស្រឡាញ់ណាស់យើងហ្នឹង " ថេហ្យុងចាប់ទាញថ្ពាល់ជុងហ្គុកទាំងសងខាងលេងដោយក្រឺតក្នាញ់បើអាចចង់តែឱនថើបមួយខ្សឺតទេ ស៊ូជីដើរកាត់នោះក៏ឃើញហើយដើរមករកអ្នកទាំងពីរ។
" Sweet ដ៏ហើយប្អូនប្រុសប្អូនថ្លៃ មើលទៅប្អូនបងដូចជាស្រឡាញ់ពេញចិត្តប្អូនថ្លៃណាស់ "
" មកពីហ្គុកគីគួរឱ្យស្រឡាញ់ទើបថេថេស្រឡាញ់ហ្គុកគីបែបនេះ "
" ហឹស! មែនហើយ ហ្គុកគីគួរឱ្យស្រឡាញ់ណាស់ តែសម្រាប់បងវាគួរឱ្យខ្មាសគេ " ប្រយោគចុងក្រោយនាងនិយាយតិចៗដែលអាចឱ្យតែថេហ្យុងបានឮប៉ុណ្ណោះដោយសម្លឹងមើលមុខរបស់ថេហ្យុងបង្ហាញទឹកមុខហាក់ដូចជាសើចចម្អក ថេហ្យុងក៏ដឹងតែធ្វើជាធម្មតា ឯជុងហ្គុកក៏ងាករកអីញ៉ាំ។
" មិនមានអ្វីគួរឱ្យខ្មាសគេទេ យល់ថាល្អទៅវិញទេដែលគាត់គួរឱ្យស្រឡាញ់បែបនេះ "
" រសនិយមរបស់ប្អូនពិតជា...អន់! " នាងនិយាយសង្កត់ពាក្យអន់ដោយមិនបញ្ចេញសម្លេងតែថេហ្យុងអាចមើលមាត់នាងដឹងបានថេហ្យុងក៏ញញឹមទាំងមិនសមចង់ខឹងក៏ខឹងមិនកើតព្រោះនាងជាបងស្រីជាមនុស្សដែលខ្លួនគោរពស្រឡាញ់។
" បងយកអីញ៉ាំហើយឬនៅ អាងទៅរកកន្លែងអង្គុយ " ថេហ្យុងងាកមកនិយាយជាមួយជុងហ្គុក
" នៅទេ " ជុងហ្គុកទាំងកំពុងចាប់អាហារដាក់នៅក្នុងចាន
" អញ្ចឹងបងទៅទទួលភ្ញៀវបងហើយមិនរំខានឯងទៀតទេ " និយាយហើយនាងក៏បានដើរចេញទៅ ដោយថេហ្យុងសម្លឹងមើលដំណើរនាងទាំងទម្លាក់ទឹកមុខចុះ ហើយងាកមកមើលជុងហ្គុកដែលកំពុងតែចាប់អាហារដាក់ចាន មួយសន្ទុះក្រោយមកជុងហ្គុកក៏រួចរាល់។
" រួចហើយ " ជុងហ្គុកងាកមកញញឹមដាក់ថេហ្យុងដោយអាហារឡើងពេញចានហើយមិនមែនមួយចានទេគឺដល់ពីរចាន ថេហ្យុងក៏បានយកទឹកក្រូចពីរកែវ។
" បើរួចហើយ ពួកយើងទៅរកកន្លែងអង្គុយទៅ " ថាហើយថេហ្យុងក៏នាំជុងហ្គុកទៅរកកន្លែងដែលគួរសម។
ស៊ូជីទោះនាងមាននាមជាបងស្រីមែនតែនាងមិនសូវជាស្រឡាញ់និងចូលចិត្តថេហ្យុងទេ អាចថាដោយសារប៉ាម៉ាក់តែងតែសរសើរនិងយកចិត្តទុកដាក់ជាង ទើបធ្វើឱ្យនាងកើតមានចិត្តមិនពេញចិត្តដោយគ្រាន់តែជាប្អូនជីដូនមួយត្រឹមជាក្មួយធ្វើឱ្យនាងកាន់តែមិនពេញចិត្តមួយកម្រិតទៀត ទាំងដែលការពិតប៉ាម៉ាក់តែងផ្ដល់អ្វីៗឱ្យអ្នកទាំងពីរស្មើគ្នារហូត ពេលខ្លះស៊ូជីនាងតែងបានលើសថេហ្យុងទៀតផងតែនាងមិនចាប់អារម្មណ៍មើលឃើញពីរឿងនេះសោះ។
ថេហ្យុងបាននាំជុងហ្គុកមកអង្គុយញ៉ាំអីនៅសួនក្រោយផ្ទះក្បែរអាងទឹកដោយមិនមានមនុស្សទេនៅទីនេះវាមានភាពស្ងប់ស្ងៀមងាយស្រួលសម្រាប់ពួកគេទាំងពីរជាង។
" ញ៉ាំច្រើនណាស់តិចធាត់ " ថេហ្យុងនិយាយនៅពេលជុងហ្គុកគិតតែញ៉ាំយកៗ
" អត់ធាត់ទេ ទោះញ៉ាំច្រើនយ៉ាងណាក៏មិនធាត់ដែរ " ជុងហ្គុកនិយាយទាំងអាហារនៅពេញមាត់យ៉ាងជឿជាក់
" ចាំមើលតែធាត់ឈប់ស្រឡាញ់ហើយ "
" ឈប់ៗទៅសំខាន់បានញ៉ាំឆ្ងាញ់ " និយាយបែបមិនខ្វល់ហើយក៏ដាក់មួយម៉ាត់ទៀតមើលទៅការញ៉ាំនាយដូចជាមានក្ដីសុខដ៏ហើយ។
" ចាំមើលតែធាត់បានដឹងខ្លួន "
" ថេថេអត់ញ៉ាំទេហ្ហ៎? "
" អត់ទេ " ថេហ្យុងក្រវីក្បាល ឯជុងហ្គុកក៏បានញ៉ាំវាបន្តទាំងឆ្ងាញ់មាត់ថេហ្យុងក៏ផឹកទឹកក្រូចដែលខ្លួនយកមក មួយទៀតសម្រាប់ជុងហ្គុក។
ពេលនោះអាន់ណានាងក៏បានដើរមករកទាំងពីរ ថេហ្យុងពិតជាភ្ញាក់ផ្អើលនៅពេលឃើញនាង មិននឹកស្មានថានាងនឹងមកកម្មពីធីខួបកំណើតបងស្រីខ្លួនឬនាងជាមិត្តបងស្រីខ្លួន។
" មិននឹកស្មានថាបងក៏រួមកម្មពិធីនេះ ហើយបងម៉េចមិនចូលទៅអង្គុយខាងក្នុងទៅមកអង្គុយខាងក្រៅធ្វើអី? " នាងសួរទៅជុងហ្គុក តែគ្មានការឆ្លើយតប នាយមើលមុខនាងដោយភ្នែកម៉ក់ៗមាត់កំពុងតែទំពារ។
" ជុងហ្គុកម៉េចបងមិននិយាយ? " នាងសួរបន្ថែមធ្វើឱ្យថេហ្យុងងាកមើលមុខនាងទាំងមិនពេញចិត្ត។
" ឆាប់ញ៉ាំឱ្យលឿនទៅ អាងចូលទៅខាងក្នុងវិញ "
" បាទ " នៅពេលឃើញជុងហ្គុកឆ្លើយជាមួយថេហ្យុងមិនឆ្លើយជាមួយខ្លួនធ្វើឱ្យនាងមានការខឹងមិនពេញចិត្តហើយងាកទៅសម្លក់ថេហ្យុង
" ជុងហ្គុកហេតុអីក៏បងមិនឆ្លើយនឹងអូន? អូនខំសួរបងណា៎ "
" ខ្ញុំអត់ស្គាល់បងស្រីទេ " ជុងហ្គុកឆ្លើយទាំងបង្ហាញទឹកមុខមិនពេញចិត្តដាក់នាង
" បងនៅខឹងអូនមែនទេ ទើបធ្វើជាមិនស្គាល់ កុំអញ្ចឹងអី "
" ថេថេចូលក្នុងវិញទៅ "ជុងហ្គុកងើបឈរដោយបង្ហាញទឹកមុខកាន់តែមិនពេញចិត្តចំពោះដែលខ្លួនមិនស្គាល់ម្នាក់នេះ
" ឈប់ញ៉ាំហើយ? " ថេហ្យុងក៏ងើបឈរដូចគ្នា ឃើញថាអាហារនៅមិនទាន់អស់នៅឡើយ
" បាទឈប់ហើយ " ជុងហ្គុកងក់ក្បាលតិចៗ
" អញ្ចឹងយើងទៅក្នុងវិញ " ថេហ្យុងក៏កាន់ដៃជុងហ្គុកដើរសំដៅទៅខាងក្នុង
" បង...ហ្ហើយ! " នាងបង្ហាញរឹកពារមិនសុខចិត្តសម្លឹងមើលទៅដំណើរអ្នកទាំងពីរទាំងខឹងចិត្ត។
នាងចូលមកក្នុងកម្មពិធីវិញងាករកមើលជុងហ្គុក តែរកមើលមិនឃើញសោះ ពេលនោះស៊ូជីនាងបានមកប៉ះស្មាអាន់ណា។
" អាន់ណា មកដល់តាំងពីពេលណា? "
" គឺមកដល់មុននេះបន្តិច " នាងញញឹមដាក់ស៊ូជី នាងនិងស៊ូជីជាមិត្តនឹងគ្នាដែលទើបតែស្គាល់គ្នាមិនដល់មួយឆ្នាំនោះទេតែក៏មានភាពស្និទ្ធស្នាលជាមួយគ្នាដែរ ស្គាល់តាមរយ:មិត្តរបស់ពួកគេបានណែនាំឱ្យស្គាល់គ្នា។
ក្រោយចប់កម្មពិធីអ្នកទាំងពីរក៏ត្រូវត្រឡប់ទៅភូមិគ្រឹះចនវិញទម្រាំតែចប់ក៏រាងយប់ជ្រៅបន្តិចដែរ លោកស្រីគីមឃាត់ឱ្យគេងតែថេហ្យុងបដិសេធព្រោះជុងហ្គុកមិនមែនសម្លៀកបំពាក់ប្ដូរទេ។
នៅតាមផ្លូវជុងហ្គុកបានគេងលក់នៅលើស្មារបស់ថេហ្យុង នៅពេលមកដល់ហើយជុងហ្គុកនៅតែគេងដូច្នេះថេហ្យុងក៏បានដាស់។
" ជុងហ្គុកដល់ផ្ទះហើយ " ពេលនោះជុងហ្គុកក៏បានភ្ញាក់ទាំងមីងមាំង
" ឆាប់ចុះទៅ " ជុងហ្គុកក៏បានចុះដោយមានអ្នកបើកឡានបើកទ្វារឱ្យ ថេហ្យុងក៏ចុះមកតាមក្រោយដើរចូលទៅក្នុងផ្ទះទាំងពីរនាក់។អាន់ណានាងបានត្រឡប់មក Apartment វិញចូលមកក្នុងបន្ទប់ក៏ឃើញដូយ៉ុនអង្គុយលើគ្រែដោយទឹកមុខមាំ នាងមិនខ្វល់ច្រើនក៏ប្រុងដើរចូលទៅបន្ទប់ទឹកហើយតែដូយ៉ុនដើរមកចាប់ទាញដៃនាងមួយទំហឹង។
" អួយ! " នាងស្រែកឈឺហើយព្យាយាមរើចេញពីការចាប់របស់ដូយ៉ុន។
" នេះអូនជួបវាហ្ហេស? "
" ជួបអ្នកណា? "
" សង្សារចាស់អូននោះអី កុំថាបងមិនទៅបងមិនដឹងនោះ " នាយអាចដឹងបានព្រោះកូនចៅនាយជាអ្នកជូននាងទៅនិងតាមដានមើលនាងមិនឱ្យនាងដឹងផងដែរ។
" បើអូនជួបយ៉ាងម៉េច? " ពេលនោះនាងក៏បានរើចេញពីការចាប់របស់នាយ ព្រមទាំងស្រែកសួរទៅនាយខ្លាំងៗ
" ចង់ត្រូវជាមួយវាវិញមែនទេ?ហ្ហាស!! "
" បើមែនវាយ៉ាងម៉េច? " ពេលនោះដូយ៉ុនក៏ចូលទៅចាប់ច្របាច់មាត់នាងយ៉ាងខ្លាំង
" កុំសង្ឃឹមឱ្យសោះ កុំថាយើងមិនបានប្រាប់ " កែវភ្នែកសម្លឹងមើលនាងពាសពេញដោយកំហឹងសម្លឹងមើលទៅមុខនាងហើយក៏ក្រវាសមុខនាងចេញរួចដើរចេញពីបន្ទប់ធ្វើមិនដឹង អាន់ណានាងបានស្រក់ទឹកភ្នែកដោយទឹកមុខពាសពេញដោយកំហឹងព្រមទាំងបានក្ដាប់ដៃយ៉ាងណែន។To be Continued
Ivy ♡
_____
ភាគនេះរាងតាប៉ែ

ВЫ ЧИТАЕТЕ
My Husband ♡︎ ( Complete✓ )
Любовные романыដោយហេតុថាបងស្រីប្រកែកមិនចង់រៀបការ ទើបថេហ្យុងដែលត្រូវជាប្អូនត្រូវរៀបការជំនួសដែលវាជាការស្ម័គ្រចិត្តមិនមែនបង្ខំ ហើយអ្នកដែលខ្លួនត្រូវរៀបការជាមួយគឺគ្រាន់តែជាមនុស្សធំដែលមានការគិតនឹងចរិកដូចជាកូនក្មេងម្នាក់ប៉ុណ្ណោះ...