ភាគ37:ពួកយើងមានកូនហើយ✨

4K 211 7
                                        

     ថ្ងៃត្រង់ជុងហ្គុកបានត្រឡប់មកផ្ទះវិញឃើញថាថេហ្យុងកំពុងតែអង្គុយមើលទូរទស្សន៍ដោយទឹកមុខស្រស់ថ្លារីករាយខុសពីសភាពព្រឹកមិញ ដោយកំពុងតែញ៉ាំស្រ្តបឺរី ហើយនាយក៏បានដើរចូលទៅអង្គុយក្បែរថេហ្យុង។
    " អូនលែងអីហើយមែនទេ?ហឹម!សឺត... " ជុងហ្គុកបានថើបថ្ពាល់ថេហ្យុងមួយខ្សឺត
    " លែងអីហើយ ពិសេសបានញ៉ាំរបស់ជូរទៀត ស្វាងតែម្ដង បងសាកញ៉ាំទៅ " ថេហ្យុងក៏យកស្រ្តបឺរីបញ្ចុកមាត់ជុងហ្គុក នាយភ្លក់ហើយក៏ធ្វើមុខជូរព្រោះវាមានរសជាតិជូរខ្លាំងណាស់
    " ហេតុអីក៏ជូរយ៉ាងនេះ? " ជុងហ្គុកមិននឹកស្មានថាវានឹងជូរយ៉ាងនេះ
    " ជូរអីប៉ុណ្ណឹង របស់ឆ្ងាញ់ណា " ថេហ្យុងថាហើយក៏យកវាដាក់ចូលមាត់ទំពារពេញមាត់
    " គេមានលក់ស្រ្តបឺរីជូរដែរហ្ហេស? " ជុងហ្គុកសែនឆ្ងល់ណាស់ថាគេអាចនឹងយករសជាតិជូរមកលក់បែបនេះ បើជូរក៏គួរតែជូរអែមដែរ
    " មានតើ ឱ្យបងជីទៅទិញឱ្យ " ថេហ្យុង
    " ទម្រាំតែរកទិញបាន យូរណាស់លោកប្រុសអើយ ត្រូវទៅរកមួយកន្លែងពីមួយកន្លែង ហើយមុននឹងនឹងទិញសុទ្ធតែភ្លក់មុនទៀត ឡើងអ្នកលក់ក្រវីក្បាលហួសចិត្តទៅហើយ ដោយសារទិញម្សិលមិញជូរមិនត្រូវចិត្តអ្នកប្រុសទេ គាត់ថាចង់បានជូរជាងហ្នឹងទៀត " ជីដែលលើកទឹកមកឱ្យនាយក៏បាននិយាយប្រាប់ទៅកាន់នាយ
    " ពិបាកដល់បងហើយ " ជុងហ្គុក
    " ចាសមិនអីទេលោកប្រុស ចំណែកឯអាហារថ្ងៃត្រង់ខ្ញុំបានរៀបចំរួចរាល់អស់ហើយ " ជី
    " អឹម!តស់អូនទៅញ៉ាំបាយ " ជុងហ្គុកក៏ដឹងដៃថេហ្យុងនាំទៅតុបាយ មកដល់ថេហ្យុងបែរជាអង្គុយធ្វើមុខស្អុយសម្លឹងមើលទៅកាន់ម្ហូបទាំងនោះ
    " អូនកើតអី? " ជុងហ្គុក
    " អូនចង់ជាមិនចង់ញ៉ាំម្ហូបទាំងនេះសោះ  ធុំក្លិនហើយគួរឱ្យចង់ក្អួត " និយាយមិនទាន់ផុតផងថេហ្យុងក៏រត់ចូលទៅក្នុងបន្ទប់ទឹកក្អួត ជុងហ្គុកឃើញអញ្ចឹងក៏រត់ទៅតាមទាំងព្រួយបារម្ភ
    " អួក!អួក! " ថេហ្យុងនៅតែក្អួតដោយមានជុងហ្គុកជួយអង្អែលខ្នងឱ្យ
    " បងថាអូនគួរតែទៅពេទ្យហើយ បើបន្តបែបនេះទៀតវាមិនល្អទេណា អូនឈឺបែបនេះពីរថ្ងៃហើយណា " ជុងហ្គុក
    " អូនមិន- " ថេហ្យុងប្រុងបដិសេធទៀតទៅហើយតែត្រូវជុងហ្គុកនិយាយកាត់
    " មិនបាច់ប្រកែកអូនត្រូវតែទៅពេទ្យជាមួយបង "

My Husband ♡︎ ( Complete✓ )Where stories live. Discover now