ជុងហ្គុកបាននាំថេយ៉ុងមកកាន់ផ្ទះលោកហ្លួង វិជ្ជបុត្រដែលជាមន្ត្រីខាងការទូតព្រមទាំងជាចំណិតថ្លើមប្រម៉ាត់ព្រះរាជាបន្ទាប់ពីលោកហ្លួង សុក្រាត ជាអ្នកកាន់តំណែងខាងនយោបាយក្នុងស្រុកទេសហើយក៏មានមន្ត្រីតាមលំដាប់ៗទៀត ក្នុងនោះមានគូកនសម្លាញ់ជិតដិតនឹងលោកដង្ខៅចំនួនបួនរូបវ័យប្រហាក់ប្រហែលគ្នាខុសតែម្យ៉ាងគេមានប្រពន្ធ១លោកដង្ខៅមានបីនាក់ សំណព្វចិត្ត១ តែខាងមុខមិនដឹងជាមានប៉ុន្មានទៀតទេ។
"លោកដង្ខៅនាំខ្ញុំមកធ្វើអីសុទ្ធតែអ្នកវាំងខ្ញុំមិនទម្លាប់ទេ"ថេយ៉ុងក្រាញ់ននៀលមិនព្រមឡើងជណ្ដើរផ្ទះកាលបើបានមកដល់មុខផ្ទះម្ចាស់គេទៅហើយ។
"យូរៗទម្លាប់ហើយព្រោះយើងនឹងនាំអូនមកជាមួយរាល់លើកមានជំនួបបែបនេះ មិនសប្បាយចិត្តទេឬពេលមកជាមួយយើងក្នុងឋានៈនេះ?" រាងក្រាស់ក្រសោបដៃមនុស្សមាឌតូចមកអង្អែលថ្នមៗលួងលោមគេឲព្រោះឡើងទៅខាងលើជាមួយបើមិនដូច្នេះទេរង់ចាំដល់មេឃបាក់ព្រលប់តើអាចឡើងទៅលើបានឬអត់?
"លោកដង្ខៅឡើងទៅខ្ញុំនៅចាំខាងក្រោមបើទៅជាមួយលោកដង្ខៅខ្លាចទើសដៃទើសជើងនាំឲលោកដង្ខៅអាម៉ាសមុខ" គេនៅតែមិនព្រមខ្លាចនេះខ្លាចនោះព្រោះខ្លួនធ្លាប់ជាទាសករឥលូវនៅតែជាទាសករម្ដេចហ៊ានប្រឈមលេងសម្ដីជួបអ្នកធំបានទៅ។
"ស្ដាប់យើងឬអត់?អូនធំហើយកុំឲប្ដីពិបាកបានទេ?ទើសដៃទើសជើងត្រង់ណាប្ដីប្រពន្ធសោះទៅៗចាក់ស្រាឲបងឬចាំរអ៊ូដាក់បងក៏បាន" បញ្ចប់ប្រយោគជុងហ្គុកអូសដៃក្មេងល្អិតទៅតាមខ្លួនមិនចាំឲគេប្រកែកបាន។ថេយ៉ុងឯណោះហាក់ចង់សើចបន្តិចអត់បន្តិចពេលរលឹកដល់ពាក្យមុននេះរបស់លោកដង្ខៅ ប្ដីប្រពន្ធ ស្ដាប់ទៅវាគួរឲស្រឡាញ់ម្លេះ?
ឡើងមកដល់ខាងលើថេយ៉ុងអាចទទួលដឹងពីភាពប្រណិតរបស់ម្ចាស់ផ្ទះថាអ្នកមានកម្រិតណាទាំងដែលនេះជាផ្ទះតូចសម្រាប់ជួបជុំភ្ញៀវសោះ។ផ្ទះលម្ហែររលោកហ្លួងវិជ្ជបុត្រសង់ឡើងមានដំបូលពីរផ្ទាំងផ្ដុំចូលគ្នា ដែលធ្វើឲជម្រាលមានរាងចោទខ្លាំងបើតាមគេដឹងម៉ូតផ្ទះបែបនេះគេចង់សង់មួយខ្នងក៏បានសម្រាប់នៅដោយឡែក ឬក៏សង់ជាប់គ្នាជាផ្ទះធំក៏បាន។និយាយពីគ្រឿងសង្ហាររឹមមិនបាច់ពោលទេសម្បូរបែបមិនចាញ់ផ្ទះលោកដង្ខៅនោះទេ។
YOU ARE READING
🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥
Romanceគាត់មានប្រពន្ធច្រើនណាស់តែគាត់បែរជាចាប់អារម្មណ៍មនុស្សតូចតាចដូចខ្ញុំវិញ
