ភាគទី១១:ភ្លើងប្រច័ណ្ឌ

6.6K 432 48
                                        

   ក្រោយធ្វើដំណើរអស់ពេលជាយូររទេះសេះក៏មកកាន់តែកៀកនឹងជាយដែន។ថេយ៉ុងអើតមើលតាមបង្អួចក៏ប្រទះឃើញមានជនជាតិផ្សេងៗដែលមករស់នៅទីនេះតែគេសំគាល់ឃើញជនជាតិ ថៃ ឡាវ វៀតណាមច្រើនជាងគេ។ចំណាយពេលមួយសន្ទុះរទេះសេះក៏ឈប់នៅចំពីមុខភូមិគ្រឹះធំស្កឹមស្កៃមួយដែលគ្រប់គ្នាស្គាល់ថាជាគេហដ្ឋានរបស់នាយធំមកពីស្រុកសៀម ថាយៈរៈ ។

    "ជម្រាបសួរ លោកម្ចាស់ឲខ្ញុំមកទទួលលោកដង្ខៅទាន"បាវបម្រើប្រុសពីរអ្នកចូលមកទទួលរាក់ទាក់រាងក្រាស់ដោយមានរបស់ដូចជានំនិងតែមកទុកស្វាគមន៍ទៀតផង។

   "ឆាប់នាំយើងទៅ" ស្រដីចប់ជុងហ្គុកងាកមកញញឹមដាក់ថេយ៉ុងបន្តិចមុននឹងអោបចង្កេះនាយតូចបណ្ដើរចូលទៅខាងក្នុងក្រោមក្រសែភ្នែកអ្នកបម្រើជាច្រើនតាមសម្លឹងព្រោះមិនធ្លាប់ឃើញមានអ្នកណាធ្វើរឹកពាជាមួយក្មេងប្រុសដូចជុងហ្គុកនោះទេ។

   "លោកដង្ខៅចេះភាសានេះដែរឬទាន?"

   "យើងចេះពីព្រោះឧស្សាហ៍ធ្វើជំនួញតាមជាយដែនតែបើថេយ៍ចង់ចេះយើងនឹងបង្រៀនឬមិនដូច្នេះទេតាមយើងគ្រប់កន្លែងមកមិនយូរមុខជាចេះស្ទាត់ហើយ"

   "ល្អដែរទេ?"

   "ច្បាស់ជាល្អ"ជុងហ្គុកច្បិចថ្ពាល់ថេយ៉ុងទាំងគ្រឺតខ្នាញ់មើលចុះចេះធ្វើមុខដូចក្មេងទៅកើត។អ្នកទាំងពីរដើរបណ្ដើរនិយាយសាសង់គ្នាបណ្ដើររហូតមកដល់បន្ទប់សម្រាប់ទទួលភ្ញៀវទើបនាំគ្នាចូលទៅខាងក្នុងប៉ុន្តែថេយ៉ុងមិនត្រូវបានអនុញ្ញាតឲចូលនោះទេព្រោះជាទាសករទាល់តែជុងហ្គុកចេញមុខមកការពារអះអាងថាជាភរិយាទើបអ្នកយាមទ្វារព្រមឲចូលទៅជាមួយ។។

   "អីយ៉ា!ខានជួបលោកដង្ខៅយូរហើយមិននឹកស្មានថាសម្រស់នៅតែសង្ហារដដែលសោះ" លោកម្ចាស់ថាយៈរៈចូលមកគោះស្មារាក់ទាក់ជាមួយជុងហ្គុកក្នុងនាមជាមិត្តចាស់ហើយមិនបាច់ឆ្ងល់នោះទេឥស្សរៈជនដូចជាគាត់នេះចេះច្រើនភាសាមិនខុសពីលោកដង្ខៅយើងនោះទេ។

   "យ៉ាងណាមនុស្សចាស់ដូចខ្ញុំនេះម៉េចនឹងអាចប្រៀបផ្ទឹមនឹងប្រុសសង្ហារស្រុកសៀមបានទៅ?"

🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥Where stories live. Discover now