សម្លេងនៃការប្រយុទ្ធប្រតាយប្រតប់គ្នារវាងគូរបក្សដិបក្សសងខាងនៅតែមិនទាន់រកឃើញអ្នកចាញ់ឈ្នះប៉ុន្តែបើតាមមើលបក្សពួកខាងចោរព្រៃហាក់បីមានប្រៀបជាងពីព្រោះពួកវាសុទ្ធសឹងតែជាមនុស្សមានបទពិសោធរឿងកាប់ចាក់ថែមទាំងសាហាវឃោរឃៅផុតលេខថែមទៀត។ថាយៈរៈកាលបើលបមើលឃើញថាស្ថានការណ៍មិនសូវស្រួលក៏បន្ថែមកម្លាំងឲចូលទៅបន្ថែមទៀតហើយនៅពេលមានឱកាសបុរសជំនួញស្រុកឆ្ងាយរូបនេះនឹងតាំងខ្លួនជាវីរបុរសទៅជួយថេយ៉ុងតែម្ដង។
ខណៈពេលដែលស្ថានការណ៍កំពុងវឹកវររាងតូចដែលសន្លប់ស្ដូកស្ដឹងក្នុងរទេះក៏ចាប់ផ្ដើមបម្រះភ្ញាក់ខ្លួនឡើង។គ្រាន់តែត្របកភ្នែកចាប់បាននូវភាពជុំវិញខ្លួនធ្វើឲថេយ៉ុងចាប់ផ្ដើមស្លន់ស្លោមិនដឹងថាខ្លួនរសាត់អណ្ដែតមកដល់ទីណាថែមទាំងមានចំណងជាប់ជើងថែមទៀត។មិនចាំយូរនាយតូចរហ័សស្រាយចំណងជើងម្នីម្នាចង់រត់ចេញប៉ុន្តែក៏ត្រូវទច់ដំណើរដោយសារភាពឈឺចាប់ត្រង់ក្បាលធ្វើឲគេងីងើចង់ដួលម្ដងទៀត។
"អូយ!! ឈឺណាស់" ក្បាលរបស់គេចាប់ខ្ទោកៗថែមទាំងមានឈាមហូរចេញពីច្រមុះទៀតផង។កាលបើឃើញបែបនេះរាងតូចដឹងច្បាស់ថាគេត្រូវថ្នាំពុលពីស្លឹករុក្ខជាតិម្យ៉ាងប្រសិនបើមនុស្សហិតនឹងត្រូវវិលមុខល្ហិតល្ហៃអស់កម្លាំងតែប្រសិនបើហូបនឹងត្រូវប្រកាច់បែកពពុះមាត់នេះមកពីគេទន់ខ្សោយទើបច្រាលឈាមមកក្រៅបែបនឹង។
"មិន...មិនអាចនៅទេខ្ញុំត្រូវតែរត់"ជាថ្មីម្ដងទៀតថេយ៉ុងព្យាយាមរំងាប់ស្មារតីមុននឹងក្រឡេកឃើញបំពង់ទឹកក្បែរនោះទើបគេរហ័សយកទឹកមកផឹកនិងលុបលាងមុខឲបាមស្វាងជាងមុនបន្ទាប់មកក៏លបៗអើតមើលមកខាងក្រៅសង្កេតមើលស្ថានការណ៍អាលនឹងបានរត់ចេញពីទីនេះ។
"ធ្វើយ៉ាងម៉េចទៅ?"បើចេញនៅពេលនេះមុខជាស្លាប់មិនខានបើមិនស្លាប់ដោយសារគេចាប់បានក៏ត្រូវស្លាប់ដោយសាររងផ្លែដាវរបស់គេដែរ គ្រាន់តែឃើញសកម្មភាពប្រយុទ្ធដ៏ស្វិតស្វាញកាប់សម្លាប់បង្ហូរឈាមគ្នាស្លាប់បន្តកន្ទុយគ្នាធ្វើឲថេយ៉ុងស្លេកបបូរមាត់រួញខ្លួនពួនក្នុងរទេះវិញមិនក្លាហានហ៊ានចេញទៅក្រៅសោះ។
YOU ARE READING
🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥
Romanceគាត់មានប្រពន្ធច្រើនណាស់តែគាត់បែរជាចាប់អារម្មណ៍មនុស្សតូចតាចដូចខ្ញុំវិញ
