"យាយអរគុណខ្លាំងណាស់ចៅបើមិនបានចៅមកជួយទាន់ទេពេលនេះយាយនិងចៅថេយ៍មិនដឹងយ៉ាងម៉េចទេ"លោកយាយលើកដៃសំពះតែក៏ត្រូវនាយកម្លោះខ្ទប់ដៃគាត់វិញមិនចង់ឲមនុស្សចាស់សំពះខ្លួនដែលជាក្មេងឡើយ។
"កុំសំពះខ្ញុំអីយាយខ្ញុំរអៀសខ្លួនណាស់"
"រអៀសអីចៅបើកុំតែបានចៅស្មានថាយាយបាននៅអង្គុយទីនេះទេ?"
"ខ្ញុំគ្រាន់តែធ្វើតាមតួនាទីហើយមិនអាចបើកភ្នែកមើលមនុស្សស្លាប់បានមិនចង់បានគុណស្រ័យអ្វីពីយាយទេឃើញលោកយាយនិងចៅមានសុវត្ថិភាពខ្ញុំត្រេកអរខ្លាំងណាស់"និយាយដល់នេះសានដុកក៏លួចញញឹមព្រោះតែនឹកដល់កាយតូចច្រម៉ក់ៗសន្លប់ក្នុងរង្វង់ដៃខ្លួនមុននេះ។នាយមិននឹកស្មានថាគេមានសាច់ទន់ៗ ក្លិនក្រអូប ជាប់ច្រមុះដល់ថ្នាក់នេះឡើយ នឹកមមៃដល់រង្វង់មុខតូចក្រមិចគួរឲចង់ចាប់គ្រញិចបេះដូងរឹងកំប្រឹសរបស់នាយលោតឌុកដាក់ៗហាមយ៉ាងណាក៏មិនបានដែរ។
"សាកសមហើយដែលលោកមេភូមិបន្តដំណែងឲចៅព្រោះចៅជាមនុស្សមានសន្ដានចិត្តល្អ បើមិនយល់ទាស់ទេទៅហូបបាយផ្ទះយាយមួយពេលទុកថាជាការអរគុណទៅណាចៅ"
"បាទបើលោកយាយអញ្ជើញហើយខ្ញុំមិនអាចបដិសេធបានទេ"នាយព្រមទទួលយ៉ាងលឿនព្រោះតែចង់ជួបមុខនិងស្គាល់ផ្ទះថេយ៉ុងផង។
"យាយខ្ញុំប្ដូរអាវរួចហើយ"សម្លេងស្រួយស្រេចនាំឲសានដុកងាកទៅមើលស្ទើគ្រិច.ក គ្រាន់តែឃើញថេយ៉ុងចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់រួចស្នាមញញឹមលើផ្ទៃមុខស្រស់សង្ហាររីកដូចផ្កាត្រកួនត្រូវទឹក។
"អ៊ីចឹងតោះទៅផ្ទះវិញចៅ" រាងចំណាស់កាន់ដៃថេយ៉ុងចេញមកខាងក្រៅឡើងលើរទេះសេះដែលសានដុកបានរៀបចំឲ។ឃើញវត្តមាននាយកម្លោះឡើងមកជាមួយដូច្នោះថេយ៉ុងក៏លាន់មាត់៖
"បងសានដុកទៅជាមួយខ្ញុំដែរឬ?" ឃើញគេធ្វើមុខភ្លឹសៗដូចកូនក្មេងដាក់ខ្លួនដូច្នោះសានដុកកាន់តែខ្នាញ់អាល្អិតនេះលើសដើម។កំពុងតែលួចចាប់ចិត្តផងឃើញរូបភាពបែបនេះអីគេអាចទ្រាំដល់ពេលណាទៀត?
"បាទ លោកយាយហៅបងទៅហូបបាយមួយពេលទុកជាការអរគុណថេយ៉ុងមិនប្រកាន់ទេណ៍?"
YOU ARE READING
🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥
Romanceគាត់មានប្រពន្ធច្រើនណាស់តែគាត់បែរជាចាប់អារម្មណ៍មនុស្សតូចតាចដូចខ្ញុំវិញ
