ភាគទី២៤:ស្ដីដណ្ដឹង

4K 337 12
                                        

    នៅឯខាងចុងភូមិមានផ្ទះដ៏ធំមួយខ្នងសាងសង់ឡើងអំពីឈើខ្លឹម ដំបូលប្រក់ក្បឿងពណ៍ដីរំលេចពន្លឺព្រៀកៗពេលព្រះអាទិត្យចាំងផ្លាតមក។ផ្ទញនេះសង់រាងទាបតែមានបរិវេណធំទូលាយសបង្ហាញឲឃើញពីឋានៈនៃម្ចាស់គេហដ្ឋាននេះ។ដោយនៅខាងក្រោយផ្ទះមានសួនដំណាំនិងទ្រុងចិញ្ចឹមសត្វរីឯនៅជុំវិញផ្ទះទាំងមូលលម្អដោយផ្កាគ្រប់ប្រភេទរួមទាំងឈើហូបផ្លែផង។លំនៅដ្ឋានដ៏ធំនេះជាកម្មសិទ្ធរបស់លោកមេភូមិ ថុន ដែលត្រូវជាឪពុករបស់កម្លោះសានដុក។វេលានេះលោកមេភូមិនិងគ្រួសារបានជំនុំគ្នានៅបន្ទប់ទទួលភ្ញៀវបន្ទាប់ពីទទួលទានអាហារពេលថ្ងៃរួចដោយសានដុកសង្ងំអានសាស្ត្រាក្នុងដៃរីឯលោកស្រី មេរ៉ានិងកូនស្រីឈ្មោះ ចន្ធូ អង្គុយបត់ជើងប៉ាក់ស្រោមខ្នើយជិតនោះផងដែរ។

   "ឪវាយប់នេះអញ្ជើញទៅលេងបុណ្យភូមិឬអត់?ឮសូរឆ្នាំនេះហឹកហាក់សម្បើមណាស់" លោកស្រីចោទសួរស្វាមីតិចៗ ដ្បិតថាវ័យជ្រេមានកូនដល់ទៅពីរគ្រាប់តែសម្រស់លោកស្រីមេរ៉ានៅក្មេងវ័យនៅឡើយ។

   "បើម៉េវាឯងចង់ទៅមើលគេឯងនាំកូនទៅចុះខ្ញុំហាក់មិនសូវស្រួលខ្លួនសោះមួយរយៈនេះឧស្សាហ៍ឈឺឆ្អឹងឈឺឆ្អែងដល់ហើយ"

   "បើឪវាមិនទៅខ្ញុំក៏មិនទៅដែរទុកឲមីអូនទៅជាមួយបងវាចុះអញ្ចឹងខ្ញុំនៅមើលឪវាឯង" លោកមេភូមិយល់ស្របមិនប្រកែក។រីឯនាងចន្ធូបានចូលទៅគក់ច្របាច់ឲឪពុកព្រោះឮត្អូញថាឈឺនេះឈឺនោះមិនឈប់។កន្លងទៅនាងមិនសូវបាននៅផ្ទះផងព្រោះរវល់ជួយលក់ម្ដាយនៅឯផ្សារចំណែកបងនាងទើបតែត្រឡប់មកពីរៀននៅឯរាជធានីដូច្នេះហើយការងារធ្ងន់ស្រាលមានតែលោកមេភូមិនេះឯងអ្នករ៉ាប់រង។

   "អើ!ឮសូរកូនគេនៅរាជធានីចង់ដណ្ដឹងចន្ធូនោះអីម៉ែវាឥលូវយ៉ាងណាយ៉ាងណីហើយ?"

   "សួរវាខ្លួនឯងទៅខ្ញុំខ្ជិលនិយាយរឿងវាណាស់" លោកស្រីដកដង្ហើមធំបន្តការងារខ្លួនវិញ។នាងចន្ធូឃើញម្ដាយធ្វើដូចនេះហាក់ង៉ក់ងរនឹងម្ដាយណាស់ដែរ។

   "មានរឿងអ្វីឬចន្ធូរប្រាប់ឪឲដឹងផង"

   "ខ្ញុំអត់ទាន់ចង់បានប្ដីទេពុក មើលមុខគេនោះគួរឲខ្លាចទៀតកូនក្រែងគេចិត្តមិនបាននឹងកូនដូចពុកនិងបងប្រុសពុកកុំបង្ខំកូនអីណា" នាងសម្ដែងទឹកមុខមិនពេញចិត្តកាលបើខ្លួនត្រូវបង្ខំឲរៀបការទាំងវ័យក្មេង។នរណាៗក៏ដឹងថានាងជាកូនស្រីតែមួយបណ្ដូលចិត្តគ្រួសារលោកមេភូមិ ទាំងម្ដាយ ទាំងឪពុក ទាំងប្រុសសុទ្ធតែតាមចិត្តនាងតាំងពីតូចរហូតដល់ធំទម្រើសនាងដល់សព្វថ្ងៃនេះ។ម្យ៉ាងទៀតនាងជាកូនស្រីពូកែម្ញិម្ញ៉ក់ឲគេខ្នាញ់ទើបបានជាលោកមេភូមិស្រឡាញ់នាងណាស់។

🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥Where stories live. Discover now