ភាគទី២២:បារម្ភពីបងឬ?

4.7K 411 12
                                        

    ក្រោយគេចចេញពីវង់បាយលោកដង្ខៅក៏មកអង្គុយត្រមង់ត្រមោចអាក់អន់ចិត្តតែម្នាក់ឯងក្បែរស្រះឈូក។នាយមិនដឹងគួរធ្វើបែបណាចំពោះថេយ៉ុងឡើយព្រោះវាជាសិទ្ធរបស់រាងតូច។មើលទៅសានដុកក្មេងក៏ក្មេង ពូកែយកចិត្ត សម្ដីផ្អែម មិនចាញ់ព្រានរីដូចជាលោកដង្ខៅ ថេយ៉ុងចាប់ចិត្តលើប្រុសចំណូលថ្វីនោះវាត្រូវហើយ។តែប្រុសចាស់មិនប្រាកដថាចាញ់ក្មេងឺស្រករក្រោយឯណា ទាំងកម្លាំង រូបសម្រស់ លោកដង្ខៅមិនធ្លាប់ឲប្រុសណាឈ្នះបានសូម្បីមួយចុងក្រចកបើមិនអ៊ីចឹងមិនមែនមានស្រីញុកក្បិនដែរ។ទទួលស្គាល់ថានាយធ្លាប់ធ្វើខុសទើបសូមកែខ្លួនខណៈពេលដែលលោកដង្ខៅចង់ផ្សះផ្សាជាមួយថេយ៉ុងជនទីបីក៏លេចមុខមកយ៉ាងទាន់ហន់។
  
   នេះជាកំហុសរបស់អ្នកណារបស់លោកដង្ខៅឬសានដុក?

   "ប្រុសក្មេងនោះអស្ចារ្យស្អីទៅមុខស្មឿគៗចាញ់យើងសោះយើងទៅខ្វល់ពីវាធ្វើស្អី?" ប្រុសចំណាស់រអ៊ូងូ៉វៗដូចឃ្មុំចាំសម្បុក។លួចសង្ងំក្រោយផ្ទះមួយថ្ងៃនេះគិតតែពីរអ៊ូរឿងនេះរឿងនោះជាពិសេសនិយាយដើមសានដុកឲត្រីក្នុងស្រះស្ដាប់ចង់បែកពពុះមាត់ក៏លោកដង្ខៅមិនខ្ចីឈប់ព្រោះតែស្អប់ ស្អប់នាយជ្រែកខ្លួនមកខុសរបៀប។

   "ចាំមើលតែប្រុសក្មេងបោកកុំមករកប្រុសចាស់ឲសោះបានគេលួងងរឲខ្ទើត អាងគេស្រឡាញ់ គេតាមចិត្ត ធ្វើហីៗដូចនៅទំនេរចាំមើលដល់វេនបងម្ដងវិញណាបងលេងអូនឲទក់សាច់ម្ដង" នឹកដល់ប្រយោគដែលថេយ៉ុងពោលថាខ្លួននៅទំនេរហាក់បើកឱកាសឲសានដុកចូលចែចង់កាត់មុខកាត់មាត់អ្នកទី១ដូចជាលោកដង្ខៅ ធ្វើឲម្ចាស់សមីខ្លួនខាំមាត់គ្រឺតធ្មេញបញ្ចេញកំហឹងគប់ដុំចូលទឹកស្រះមួយដុំហើយមួយដុំទៀតនាយគប់ៗទាល់តែរសាយចិត្តខឹង។

   "មិនបានទេយើងមិនអាចចាញ់អាមុខស្មឿគនឹងឡើយ"គិតសុខៗនាយក៏ស្ទុះងើបឆ្ងក់យ៉ាងលឿនតាមដោយទឹកមុខជូរចត់ពិបាកយល់គួរឲអាណិតបន្ដិចអត់បន្តិចណាស់។

   "បើបន្តទៀតថេយ៉ុងមុខជារើសយកវាចោលប្រុសចាស់ដូចយើងនេះមិនខានទេ ត្រូវតែលួងៗធ្វើយ៉ាងម៉េចទៅ?ត្រូវតែលួងគេឲបាត់ខឹងមុនពេលអាមុខស្មឿគនោះឆក់ឱកាស" ជុងហ្គុកក្រពាត់ដៃមកក្រោយដើរទៅដើរមកមាត់ពោលរដឹកនូវពាក្យដដែលៗញាប់រដឹក។នាយត្រូវតែដើរឲលឿនជាងនេះចៀសវាងបុប្ផាមួយទងរបស់ខ្លួនមានគេលួចឆ្មក់កាច់យកទៅបាត់ ខំថ្នាក់ថ្នមមើលថែតាំងពីយូរណាស់ដែរហើយកុំសង្ឃឹមថាអ្នកមកក្រោយមានសិទ្ធឲសោះ។

🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥Where stories live. Discover now