ភាគទី២៦:រៀបការនឹងបងណា

5.4K 344 38
                                        

     សម្លេងខ្លុយឮសូរល្វើយៗចេញពីបន្ទប់របស់លោកស្រីឆោមដួង។គាត់អង្គុយប៉ាក់ក្រណាត់ស្បៃដោយមានអ្នកបម្រើលេងតន្ត្រីកំដរ។ទឹកមុខលោកស្រីធំពោរពេញដោយកង្វល់ក្រោយពីបាត់ដំណឹងលោកដង្ខៅសូន្យឈឹងក្នុងនាមជាប្រពន្ធនឹកនាដល់ប្ដីគ្មានថ្ងៃចន្លោះឡើយ។

   "លោកស្រីកុំកើតទុក្ខសង្រេកពេកមេម្ចាស់មិនល្អដល់កូនក្នុងផ្ទៃឡើយ លោកដង្ខៅជាមនុស្សល្អទេវតាតាមថែរក្សាមិនយូរមិនឆាប់លោកត្រឡប់មករកលោកស្រីវិញមិនខាន"នាងនួនលួងលោមចៅហ្វាយដោយក្ដីអាណិតអាសូរ។គាត់ទើបតែមានគភ៍ជូនលោកដង្ខៅបែរជាគ្រាំទ្រូងព្រាត់ស្វាមីទៅវិញ។

   "យើងសង្ឃឹមបែបនោះចុះនួនលោកបងចង់មានកូនយូរហើយពេលនេះយើងពពោះឲគាត់បានសង្ឃឹមថាគាត់កែចរិតព្រាននារីទៅចុះ រាល់ថ្ងៃនេះរស់នៅក្រោមដំបូលផ្ទះជាមួយប្រពន្ធផ្សេងទៀតយើងមិនធ្លាប់មានក្ដីសុខម្ដងណាឡើយ"

   "ពុទ្ធោលោកស្រី!លោកដង្ខៅធ្វើបាបលោកស្រីពេកហើយ" ហេតុអ្វីស្រី្តល្អដូចគាត់ត្រូវរងទុក្ខព្រោះបុរសមិនស្កប់ស្កល់ម្នាក់?គាត់មានទាំងចំណេះដឹងកើតមកក្នុងវង្សត្រកូលខ្ពង់ខ្ពស់ កិរិយាមាយាទសមសួនថែមទាំងស្មោះត្រង់ភក្តីភាពចំពោះស្វាមីប៉ុន្តែគ្រប់យ៉ាងកំណត់ឲគាត់ប្រឈមជាមួយមនុស្សដែលមិនបានឃើញពីតម្លៃគាត់ទៅវិញ។

   "នាងថាទៅលោកបងដើមឡើយគាត់ពុំធ្លាប់ថ្នាក់ថ្នមយើងម្ដងណាសោះរៀបការព្រោះពាក្យសន្យាចាស់ៗលោកបងសោះអង្គើយមានស្រីគរជើងរហូតដល់គាត់បានជួបនឹងទាសករម្នាក់នោះលោកបងផ្លាស់ប្ដូរច្រើនណាស់"

   "សម្ដៅដល់ថេយ៉ុងឬទានម្ចាស់?"

   "មែនហើយនួន យើងមានចិត្តច្រណែននឹងវាណាស់វាបាននៅក្បែរលោកបង ទទួលក្ដីស្រឡាញ់គ្រប់យ៉ាងផ្ទុយស្រឡះពីយើង ជាភរិយាស្របច្បាប់មួយចំណែកក៏គ្មានក្នុងជម្រៅចិត្តគាត់" គាត់និយាយដោយសម្លេងខ្សឹកខ្សួលរាល់ថ្ងៃនេះនាមជាប្រពន្ធដើមតែសម្បកឈ្មោះមើលពីក្រៅឃើញថាល្អគួរឲស្ញប់ស្ញែងជាក់ស្ដែងវាគ្រាន់តែជាក្រណាត់បិទបាំងរឿងគ្រប់យ៉ាងប៉ុណ្ណោះ។

You've reached the end of published parts.

⏰ Last updated: Oct 30 ⏰

Add this story to your Library to get notified about new parts!

🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥Where stories live. Discover now