ព្រឹកព្រលឹមព្រះអាទិត្យចាប់ផ្ដើមរះចោលរស្មីបន្តិចម្ដងៗជាពន្លឺដល់សព្វសត្វចេញពីទ្រនំស្វែងរកចំណីដោយឡែកនៅឯមាត់ជ្រោះឯណោះវិញមានរាងកាយមនុស្សពីរនាក់គេងស្ដូកស្ដឹងនៅលើច្រាំងថ្មមិនដឹងថាពេលនេះពួកគេស្លាប់ឬរស់នោះទេប៉ុន្តែយើងឃើញថាដៃពួកគេទាំងពីរចាប់គ្នាយ៉ាងស្អិតរមួតមិនប្រលែងឡើយ។
"យាយវាអើយ!ឲលឿនឡើងផ្សិតខាងនេះដុះច្រើនណាស់" សម្លេងបុរសចំណាស់ជាជនជាតិភាគតិចបន្លឺហៅលោកយាយជាប្រពន្ធដែលដើរមកតាមក្រោយយឺតៗ។ពួកគាត់ជាអ្នកព្រៃភ្នំប្រកបរបរបេះផ្សិតនិងរកថ្នាំហើយវាជាទម្លាប់សម្រាប់គ្រប់គ្នានៅទីនេះហើយ។
"ថ្ងៃនេះសម្បូរផ្សិតច្រើនចម្លែកតាវាតែប៉ុណ្ណឹងសល់ទុកហូបបានមួយពេលដែលហើយ"
"ប្រហែលយប់មិញនេះមេឃធ្លាក់ភ្លៀងហើយបានជាផ្សិតវាដុះច្រើនបែបនឹងបេះឲលឿនៗទៅន្អាលយកទៅលក់" រាងចំណាស់ជាប្ដីតឿនប្រពន្ធមុននឹងអោនបេះផ្សិតយ៉ាងញាប់ដៃព្រឹកនេះពិតជាសំណាងណាស់កន្លែងណាក៏មានផ្សិតដុះដែរបេះមួយភ្លែតជិតពេញកន្ត្រកលើខ្នងគាត់បាត់ហើយ។
"តាវាខ្ញុំស្រេកទឹកណាឯងនៅបេះផ្សិតនៅទីនេះសិនចុះចាំខ្ញុំដងទឹកមកឲដែរ"
"អឺ!កំពុងស្រេកផងទៅឲលឿនទៅយាយាវា"
លោកយាយទាញបំពង់ទឹកដើរសម្ដៅទៅរកមាត់ជ្រោះរំពេចនោះគាត់បានប្រទះឃើញស្រមោលមនុស្សស្ទុងៗដេកនៅមាត់ជ្រោះទើបស្រែកហៅលោកតាឲមកជួយមើលក្រែងលោជាខ្មោចព្រាយឬចោរមកពីខាងណា។
"គិតយ៉ាងម៉េចទៅតាវាបើយើងមិនជួយអាចៅទាំងពីរនេះស្លាប់មិនខានទេ"
"ណ្ហើយ!!ឃើញស្លាប់មិនជួយពិបាកភ្នែកណាស់យាយវាតែធ្វើម្ដេចនឹងយកពួកគេទៅបានបើពួកយើងសុទ្ធតែចាស់ៗហើយនឹងកម្លាំងពលំទៀតសោតមិនអាចលីសែងដូចក្មេងៗទៀត"លោកតាដកដង្ហើមធំមើលទៅកាន់ជុងហ្គុកនិងថេយ៉ុង។នេះបើគាត់នៅមានកម្លាំងប្រាកដជាសែងពួកគេទៅជាមួយហើយប៉ុន្តែគាត់វ័យជរាណាស់ហើយធ្វើបានតែការងារស្រាលៗប៉ុណ្ណោះ។
"តាយាយ!បានផ្សិតច្រើនទេនុង?"
កំពុងពិបាកចិត្តសុខៗស្រាប់តែឮសម្លេងស្រែករបស់កម្លោះវ័យជំទង់មួយក្រុមមកពីខាងលើជម្រាលថ្មធ្វើឲតាយាយញញឹមងាកមើកមុខគ្នាទីបំផុតពួកគាត់មានអ្នកមកជំនួសដៃហើយ។
YOU ARE READING
🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥
Romanceគាត់មានប្រពន្ធច្រើនណាស់តែគាត់បែរជាចាប់អារម្មណ៍មនុស្សតូចតាចដូចខ្ញុំវិញ
