ព្រឹកឡើងមិនទាន់លោកដង្ខៅត្រូវថេយ៉ុងប្រើឲពុះអុស រែកទឹកដាក់ពាងទាំងព្រលឹមមិនខ្វល់ថារបួសជាមិនជានោះទេដូចគេបាននិយាយអញ្ចឹងប្រសិនបើលោកដង្ខៅចង់ស្នាក់នៅទីនេះមានតែជួយធ្វើការបម្រើតាយាយដូចគ្នា។
"ម៉ោះអាចៅចូលមកផឹកទឹកសិនទៅធ្វើការសស្រាក់មួយព្រឹកហើយឈប់ប៉ុណ្ណឹងសិនចុះរបួសមិនទាន់ជាស្រួលបួលនៅឡើយទេក្រែងលោរបួសវាលាប់វិញ"
"ទឹកមិនទាន់ពេញពាងទេតាខ្ញុំចង់សែងឲពេញសិនខ្លាចប្រពន្ធខឹង"
"អើ!លោតែឈឺវិញណាកុំចចេសពេក"
"បាទតាខ្ញុំដឹងហើយសុំបង្ហើយមួយជើងនេះសិន"គេស្រែកពីចម្ងាយប្រឹងសែងទឹកក្លាក់ៗចាក់បំពេញពាងទាល់តែពេញទើបព្រមទម្លាក់អម្រែកចេញពីស្មាពត់ដៃពត់ជើងចុះឡើងព្រោះមិនធ្លាប់លីសែងធ្ងន់ៗបែបនេះយូរហើយដល់តែបានធ្វើសសៃសសូងហាក់ឈឺស្ពឹកមិនស្ទើរដែរ។
ជុងហ្គុកជូតញើសលើថ្ងាសទម្លាក់បោយចុះដើរមកអង្គុយលើគ្រែក្រោមដើមអំពិលជាមួយលោកតាដាក់ខ្លួនអង្គុយហត់គគូសដ្បិតធ្វើការពេញមួយព្រឹកមិនបានឈប់សម្រាកសោះ ណាមួយមានមេខ្លាតាមចាំមើលគ្រប់ជំហាន ហ៊ានតែឈប់សម្លេងស្រែកដូចកញ្ចែវែងអន្លាយរត់ចូលត្រចៀកភ្លាម។កុំតែមុននេះលោកយាយហៅថេយ៉ុងឲជូនគាត់ទៅផ្សារម្លេះសមអាល្អិតនោះឈរស្រែកជេរគេប៉ុន្មានដងហើយទេ។
"មិនធ្លាប់ធ្វើការធ្ងន់វាអ៊ីចឹងហើយ!ធ្វើយូរៗទៅថ្នឹកដៃលែងសូវហត់ដូចពេលនេះហើយចៅ" គាត់និយាយបែបនេះព្រោះតែគាត់បានដឹងថាជុងហ្គុកមិនមែនជាជនសាមញ្ញទូទៅទេតែនាយមានងារជាដង្ខៅមានអំណាចនៅរាជធានីឯណោះ។ការងារអស់ទាំងនឹងដង្ខៅឯណាគេបន្ទាបខ្លួនធ្វើនោះ?
"បាទ! ចុះយាយនិងប្រពន្ធខ្ញុំក្រមកពីផ្សារម្លេះតា?"នាយសួរស្របពេលប្រឹងអើតមើលទៅច្រកផ្លូវមិនឈប់។
"ស្រីៗទៅផ្សារយូរអញ្ចឹងហើយចៅយ៉ាងម៉េចនឹកប្រពន្ធអ្អេស?"
"នឹកដែរនឹងតាបាត់មួយសន្ទុះធំស្ងាត់សម្លេងចេចចាចនៅមិនសុខសោះ"លោកដង្ខៅនិយាយក្នុងន័យសើចជាមួយមនុស្សចាស់តាមរបៀបអ្នកស្និតស្នាល តែក៏មិនបានកុហកលោកតាដែរព្រោះតែនឹកក្មេងឆ្នាស់ប៉ះមិនបានពិតមែន។
YOU ARE READING
🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥
Romanceគាត់មានប្រពន្ធច្រើនណាស់តែគាត់បែរជាចាប់អារម្មណ៍មនុស្សតូចតាចដូចខ្ញុំវិញ
