👑💕អ្នកអង្គម្ចាស់ត្រកូល Kim💕👑

739 27 0
                                        

Episode 5 👑
Jungkook បានចេញទៅរកអីញាំុនៅខាងក្រៅ បន្ទាប់ពីរហាត់សមហែលទឹកហើយ

<< Jimin ទៅហាងអាហារនៅជិតសាលាទៅល្អទេ ! ណាមួយនៅជិតសាលាស្រួលដើរត្រឡប់មកវិញ >> Jungkook

<< មិនអីទេ តាមតែឯងចុះ >> Jimin ញញឹមតិចៗហើយក៏គៀក ក គ្នាដើរទៅ...ដើរបានបន្តិចពួកគេក៏ជួបនិងអ្នកអង្គម្ចាស់ Taehyung

<< អ្នកអង្គម្ចាស់ >> JM+JK អោនគោរពបន្តិច ហើយក៏ថយក្រោយបន្តិចដើម្បីអោយមានកម្លាតពីអ្នកអង្គម្ចាស់ ព្រោះមិនអាចឈរជិតទ្រង់បានទេ....

<< ពួកឯងទៅណា >> Taehyung ឈរខាងមុខពួកគេទាំងពីរ ឯដៃនៅព័ទ្ធទៅក្រោយ

<< បាទ .. ទូលបង្គំគិតថាចង់ទៅញាំុបាយ >> Jungkook និយាយរាងភ័យតិចៗ សុខអ្នកអង្គម្ចាស់ មកនិយាយជាមួយគេម្តងទៀត

<< ទៅជាមួយយើងតែម្តងទៅល្អទេ >> Taehyung និយាយហើយញញឹមតិចៗ

<< គឺមិនបានទេ អ្នកអង្គម្ចាស់ ទូលបង្គំមិនអាចទៅជាមួយទ្រង់បានទេ សុំអភ័យទោសផង >> Jimin លើកដៃក្រវី តិចៗ គេមិនអាចទៅជាមួយអ្នកអង្គម្ចាស់បានទេ....

<< ហេតុអី ? ឯងខ្មាស់គេមែនទេ ទើបមិនហ៊ានទៅជាមួយយើង ? ឯងដឹងថាទេមានមនុស្សប៉ុន្មានលាននាក់ចង់នៅក្បែរយើង ? >> Taehyung និយាយដោយធ្វើមុខស្មើ

<< មិនមែនចឹងទេ អ្នកអង្គម្ចាស់ ! ទូលបង្គំមានឋានះទាបជាងទ្រង់ខ្លាំងណាស់ ចឹងទូលបង្គំមិនហ៊ាននៅជិតទ្រង់នោះទេ >> Jungkook

<< រឿងអីមិនអាចនៅជាមួយយើងបាន ? ទោះឋានះយើងខ្ពស់ គ្រួសារយើងជាមន្ត្រីជាន់ខ្ពស់ ក៏យើងជាកូនមនុស្សដូចឯងដែល >> Taehyung

<< គឺទូលបង្គំគិតថាមិនសមទេ សុំទោសផងអ្នកអង្គម្ចាស់ ទូលបង្គំសុំលាទៅសិនហើយ >> Jungkook និយាយហើយក៏ទាញដៃ Jimin ចាកចេញជាបន្ទាន់ Taehyung តាមមើលដំណើរអ្នកទាំង2គេមានអារម្មណ៍ថា បាក់មុខតិចៗ
ដែល ធ្វើដល់អ្នកអង្គម្ចាស់ខំបបួលគេទៅញាំុបាយ គេមិនទៅជាមួយ

Taehyung ឈប់គិតហើយក៏ដើរទៅបន្ទប់នាយកបន្តទៀត ដោយមានអង្គរក្សជាច្រើនដើរតាមពីក្រោយ ....
ងាកមកមើល Jungkook និង Jimin វិញទឹកមុខម្នាក់ៗ ភ័យមិនស្ទើរទេ បែកញើសតាមជើងសក់

💕 អ្នកអង្គម្ចាស់ត្រកូល Kim 💕Where stories live. Discover now