👑💕អ្នកអង្គម្ចាស់ត្រកូល Kim💕👑
+ Episode 33 💖
Jungkook ក្រោយពីងូតទឹករួចរាល់ហើយក៏ចេញមកវិញជាមួយនិងអាវឃ្លុំ ព្រោះគេគ្មានខោអាវស្លៀកទេ មានតែមួយសម្រាប់ជាប់ខ្លួនកាលពីយប់មិញ រាងតូចដើរតាំងៗទៅរករាងក្រាស់ដែលគេងចុចទូរស័ព្ទលើពូក
" អ្នកអង្គម្ចាស់ " Jungkook
" ហឹមម ? " Taehyung ដកទូរស័ព្ទចេញពីភ្នែកក៏ងាកមើលក្មេងតូចនៅចំពោះមុខ ដែលមិនទាន់ស្លៀកខោអាវ
" ទូលបង្គំគ្មានខោអាវស្លៀកទេ " Jungkook ឆ្លើយទាំងពេបមាត់តិចៗ ដៃកេះខ្ញាប់ក្រចកលេង Taehyung មិនទាន់ទុកទូរស័ព្ទចុះ ហើយដើរទៅបើកទូរ រកមើលខោអាវឲ្យនាយតូចស្លៀកបណ្ណោះអាសន្នសិន
" ពាក់មើលត្រូវឬអត់ " រាងក្រាស់ហុចអាវពណ៌សស្តើងវែងមួយឲ្យរាងតូចជាមួយនិងខោពណ៌ប្រផេះជើងធំវែង .. រាងតូចទទួលយកហើយក៏ដើរទៅផ្លាស់នៅក្នុងបន្ទប់ទឹក ចំណែកអ្នកអង្គម្ចាស់ក៏ឡើងទៅលើគ្រែវិញ
មួយសន្ទុះប្រហែលជា 5 នាទីរាងតូចចេញមកវិញ ដើរទាំងលើកជើងខោព្រោះវាវែងហួសជើង ចំណែកអាវក៏វែង មើលយូរៗដូចទីងមោងចឹង ... Taehyungអង្គុយនៅលើគ្រែមើលដំណើររាងតូចទាំងសើចតិចៗ ដើរដូចកូនក្មេងទើបរៀនដើរអញ្ចឹង
" អ្នកអង្គម្ចាស់ មើលទូលបង្គំដូចជាទីងមោងទេ ? " Jungkook ដើរទៅឈរជិត Taehyung
" មិនអីទេ...គួរឲ្យស្រលាញ់ណាស់ " Taehyung ទាញដៃរាងតូចឲ្យអង្គុយលើពូក ហើយក៏បើកថតតុ យកប្រអប់មួយទៀតឲ្យគេ
" អ្វីនិង ? "
" បើកមើលទៅ " រាងតូចក៏បើកមើល វាសុទ្ធតែផលិតផល ថែរក្សាសម្រស់ទាំងអស់វាមានច្រើនមុខណាស់ នោមានក្រែមម្សៅទៀត Jungkook ឃើញហើយក៏សើច
" ទ្រង់ទិញក្រែមម្សៅធ្វើអី ? " jungkook
" យើងចង់ឲ្យឯងមើលទៅស្រស់ស្អាតជាងនេះ ទើបយើងទិញឲ្យប្រើ " Taehyung
" ចឹងរាល់ថ្ងៃទូលបង្គំ មិនស្អាតមែនទេ ? " Jungkook
" ទេរាល់ថ្ងៃស្អាតហើយ...តែយើងចង់ឲ្យឯងស្អាតជាងនេះ " Taehyung
" ចង់ឲ្យទូលបងបង្គំស្អាតជាងនេះ មិនខ្លាចមានគេមកញ៉ែញង់ទូលបង្គំទេហ៎ ? " Jungkook
" រឿងនេះស្រាច់តែ Jungkook ទេ...បើឯងឲ្យគេញ៉ែបានយើងក៏មិនដឹងដែល " Taehyung និយាយទាំងញញឹុមស្រាលៗ
" ទូលបង្គំមានតែអ្នកអង្គម្ចាស់មួយទេ " Jungkook ទុករបស់នោះវិញ ហើយស៊កដៃទៅអោបរាងក្រាស់ ... Taehyung ក៏អោបតបវិញមាត់ថើបសសៃសក់ទន់រលោងស្រាលៗ
YOU ARE READING
💕 អ្នកអង្គម្ចាស់ត្រកូល Kim 💕
Actionស្នេហារវាងកូនរាងវង្សនិងរាស្ត្រសាមញ្ញ តើពួកគេទាំង2 ( TaeKook ) អាចស្រលាញ់គ្នាបានឬក៏អត់ ព្រោះម្នាក់ទៀតមានវណ្ណៈខ្ពស់ណាស់ 👑💕
