👑💕 អ្នកអង្គម្ចាស់ត្រកូល Kim 💕👑

383 24 0
                                        

  

           រឿង 👑  អង្គម្ចាស់ត្រកូល Kim  👑

+Episode 32 💜
YoonGi ក៏ចាកចេញទៅបន្ទាប់ពីឃើញ Jimin ឈរនិយាយគ្នាជាមួយនិងបុរសម្នាក់នោះ ក្នុងខ្លួនក៏មិនដឹងថាកើតអ្វីឲ្យប្រាកដដែល ... អាល្អិត Jimin និងណាឲ្យតែនៅជាមួយយើងដឹងតែឈ្លោះគ្នាហើយ បើនៅជាមួយគេផ្សេងសើចអាញឹុមចង់រហែកមាត់ហើយ
រាងសង្ហារ ស្បែកសស្លែតដែលមាននាមជាអង្គម្ចាស់របស់គ្រួសារ Min កំដើរសំដៅទៅរកបន្ទប់នាយក ទៅរកមិត្តសម្លាញ់ ដែលនៅទីនោះ

<< ហ្ហើយ~~~ >> គ្រាន់តែបើកទ្វារភ្លាម YoonGi ក៏ដកដង្ហើមធំបន្តិច ឯ Taehyungក៏ងាកមើលមុខមិត្តទាំងចងចិញ្ចើម...
<< កើតអី>> Taehyung
<< គឺអារម្មណ៍មិនល្អ >> YoonGi
<< ហេតុអី ?? អ្នកណាធ្វើឲ្យឯងអារម្មណ៍មិនល្អឬ ?? ប្រាប់យើងទៅមើល >> Taehyung
<< គឺអាល្អិត Park Jimin និងណា >> YoonGi
<< Jimin ធ្វើអីឯងទៅ ?? >> ក្រោយឮសំណួរសួរបកវិញ ធ្វើឲ្យនាយដែលជាអ្នកកំពុងខឹងធ្វើភ្នែកព្រិចៗមួយរំពេច ព្រោះមិនដឹងនិយាយយ៉ាងមិច បើគេនិងអាល្អិតនោះមិនបានឈ្លោះគ្នាផង....

<< ណ្ហើយ~~បាច់យាយទេធុញណាស់ >> YoonGi ញីសៀតផ្កាខ្លួនឯងបន្តិចហើយក៏អង្គុយលើសាឡុងធ្វើមិនដឹង ឯTaehyung មិនមាត់ក៏ធ្វើការរបស់ ទ្រង់ក្រវីក្បាលបន្តិចព្រោះមិនយល់ពីព្រះទ័យ អង្គម្ចាស់Min នោះទេចេះងក់ងរទៅលើក...

3ខែកន្លងផុត
តាំងពី Biihyung ទៅអាមេរិកថាមានរឿងសំខាន់ត្រូវធ្វើនោះគឺ3ខែហើយនាងមិនទាន់ត្រឡប់មកវិញនោះទេ គឺនៅរហូតចំណែកទំនាក់ទំនងរបស់ Taehyung & Jungkook គឺកាន់តែស្អិតរមួត តាំងពីថ្ងៃរាងក្រាស់សុំ រាងស្តើងធ្វើសង្សារមក គេតាមហួងហែងបារម្ភ Take care គ្រប់កាលៈទេសៈតែម្តង YoonGi ឃើញម្តងៗចង់លើសជាតិស្ករ

<< jungkook >> សំឡេងគ្រល ធំបន្លឺឡើងធ្វើឲ្យរាងតូចមានចំណាប់អារម្មណ៍ងាកទៅភ្លែតតែម្តង
<< អ្នកអង្គម្ចាស់ >> Jungkook អោនគោរពបន្តិចពេលឃើញមាឌធំក្រាស់មាំកំពុងតែដើរចូលមកជាមួយស្នាមញញឹមស្រាលៗ  
<< ទៅណា ?? >> Taehyung ដើរមកឈរពីមុខរាងតូចដោយដាក់ដៃទៅក្រោយតាមទម្លាប់
<< គឺទូលបង្គំដើរលេង...ចុះអ្នកអង្គម្ចាស់ទ្រង់ទៅណាដែល ? >> Jungkook
<< យើងទៅរកឯងនៅថ្នាក់ក៏មិនឃើញហើយ Jimin ប្រាប់ថាឯងមកទីនេះយើងក៏មកលេងទៅ >>  Taehyung ញញឹមឯ រាងតូចក៏ញញឹមតាមក្រោយ

💕 អ្នកអង្គម្ចាស់ត្រកូល Kim 💕Tempat cerita menjadi hidup. Temukan sekarang