Episode 13
YoonGi បន្ទាប់ពីឈ្លោះគ្នាជាមួយ Jimin ហើយក៏ត្រឡប់ទៅបន្ទប់នាយកក៏ឃើញ Taehyung នៅទីនោះជាមួយ Hong Ha ដែលជាម្ចាស់ម៉ាក់របស់គេនិង Biihyung
<< ម្ចាស់អ៊ំ ! អ្នកនាង Biihyung >> YoonGi
<< អ៎រ ! YoonGi ទេឬ នេះក្មួយទើបតែមកពីណា ? អ៊ំមកដល់មួយស្របក់ហើយអត់ឃើញសោះ >> Hong Ha
<< បាទ ! គឺខ្ញុំទៅខាងនោះនិងណាម្ចាស់អ៊ំ ព្រោះមានការងារឲ្យគេមើលកន្លែងហែលទឹក >> YoonGi
<< ចា៎ ! ហើយនេះអ៊ំយកក្មួយ Biihyung មកទីនេះ បើទំនេរក្មួយនិងកូន Tae ជួយនាំនាងដើរមើលទីនេះផងទៅណា >> Hong Ha
<< បាទ ម្ចាស់អ៊ំ >> YoonGi
<< Biihyung នៅលេងទីនេះសិនទៅណា ! អ៊ំទៅក្រុមហ៊ុនអ៊ំប្រុសរបស់ក្មួយបន្តិច >> Hong Ha
<< ចា៎ តាមសប្បាយអ៊ំស្រី >> Biihyung ញញឹមបន្តិចហើយ Hong Ha ក៏ចេញទៅវិញ
<< អ្នកនាងញាំុអាហារពេលព្រឹកហើយឬនៅ >> Taehyung សួរទៅ Biihyung ដែលនៅអង្គុយលើ
សាឡុង
<< ចា៎ គឺខ្ញុំញាំុរួចហើយ >> Biihyung ញញឹមយ៉ាងស្រស់ទៅកាន់ Taehyung
<< ចឹងអ្នកនាងចង់ដើរមើលទីនេះទេ ចាំខ្ញុំជូន
ដើរមើលណា >> Taehyung
<< មិនរំខានលោកទេឬ ?? >> Biihyung
<< មិនរំខានអីទេ ! តោះយើងទៅៗ មោះ YoonGi ឯងក៏ត្រូវទៅជាមួយយើងដែល >> Taehyung និយាយហើយក៏នាំគ្នាដើរមើលទីនោះ កន្លែងហែលទឹក វាយកូនហ្គោល បាល់បោះ បាល់ទាត់ ......
Taehyung Biihyung YoonGi កំពង់ដើរជាមួយគ្នាមើលនេះមើលនោះ
<< Tae ! យើងភ្លេចយកទូរស័ព្ទនៅបន្ទប់នាយក ចាំបន្តិចណាយើងទៅយកសិន >> YoonGi
<< Ok >> Taehyung ក៏នៅដើរលេងជិតនេះជាមួយ Biihyung
<< អ្នកនាងមើលទីនោះទៅតើស្អាតទេ ? >> Taehyung ចង្អុលទៅដើមឈើធំៗ មើលទៅស្រស់ស្អាតណាស់
<< ចា៎ គឺស្អាតណាស់ >> Biihyung ញញឹម ហើយក៏ដើរទៅមុខបន្តទៀត
<< អាយ..... >> Biihyung
<< អ្នកនាង Biihyung >> Taehyung ក៏ចាប់ក្រសោប Biihyung ជាប់ព្រោះនាងស្ទើរតែដួលផ្កាប់មុខទៅហើយ ដោយដើរទាក់ជើង អ្នកទាំង2កំពុងសម្លឹងមុខគ្នាទៅវិញទៅមុខ គឺថាមុខជិតគ្នាល្អណាស់ ហើយរូបភាពអ្នក
ទាំង2នាក់ស្ថិតក្រោម ក្រសែរភ្នែក Jungkook និង Jimin ដែលកំពុងឈរមើលពីរក្រោមដើមឈើធំមួយដើម ដែលគេឧស្សាហ៍ទៅអង្គុយទីនោះ
ŞİMDİ OKUDUĞUN
💕 អ្នកអង្គម្ចាស់ត្រកូល Kim 💕
Aksiyonស្នេហារវាងកូនរាងវង្សនិងរាស្ត្រសាមញ្ញ តើពួកគេទាំង2 ( TaeKook ) អាចស្រលាញ់គ្នាបានឬក៏អត់ ព្រោះម្នាក់ទៀតមានវណ្ណៈខ្ពស់ណាស់ 👑💕
