👑💕 អ្នកអង្គម្ចាស់ត្រកូល Kim 💕👑

511 27 0
                                        

Episode 8
Jungkook និង Jimin បានមកដល់ផ្ទះវិញក៏រៀបចំរបស់ ដាក់ក្នុងទូរទឹកកក ហើយ Jungkook ក៏ឡើងទៅងូតទឹក
មុន Jimin

+ បន្ទប់ទឹក
Jungkook ងូតទឹកក្នុងអាងបណ្តើរ នឹកឃើញរឿងក្នុងហាងបណ្តើរ មិនគួរណាគេអាចនៅជិតអ្នកអង្គម្ចាស់ Kim Taehyung បានយ៉ាងនិងទេ មិញនេះគេពិតជាភ័យខ្លាំងណាស់ គេក៏មិនយល់អារម្មណ៍ខ្លួនឯងដែល នៅពេលដែលជួបទ្រង់ ពេលទ្រង់និយាយជាមួយ អារម្មណ៍ហាក់ដូចជា សប្បាយចិត្តនិងភ័យខុសពីធម្មតា តើគេខ្លួនឯងកើតអី ? ឬដូចអ្វីដែល Jimin និយាយ ?

<< ពេលបាននៅជិតទ្រង់បែបនេះ គឺទឹកមុខទ្រង់ស្រស់ស្អាតខ្លាំងណាស់ >> Jungkook ញញឹមបែបអៀនៗ

<< យើងគ្រាន់តែពេញចិត្តទ្រង់ខុសធម្មតា មិនបាន
ស្រលាញ់ទ្រង់នោះទេ >> Jungkook និយាយប្រាប់ខ្លួនឯងថា គេមិនស្រលាញ់អ្នកអង្គម្ចាស់នោះទេ គឺគ្រាន់តែស្រលាញ់ចូលចិត្ត គោរពក្នុងនាមទ្រង់ជាខ្សែរាជវង្សប៉ុណ្ណោះ

Jungkook បន្ទាប់ពីគិតអស់មួយសន្ទុះហើយក៏ងូតទឹក រួចក៏ចុះទៅខាងក្រោម មើលថា Jimin ធ្វើអីញាំុ....

* Skip *
Taehyung បានត្រឡប់មកដល់ផ្ទះវិញ ទឹកមុខញញឹមញញែមខុសធម្មតាធ្វើឲ្យច្បាស់ម៉ាក់ មិនឆ្ងល់មិនបាន....

<< អ្នកអង្គម្ចាស់ ទ្រង់សប្បាយចិត្តរឿងអីមែនទែ ! បានជាញញឹមញញែមបែបនេះ តាំងពីចូលមក >> ម្ចាស់ម៉ាក់

<< គឺគ្មានអីទេ ម្ចាស់ម៉ាក់ ! កូនគ្រាន់តែនឹកឃើញរឿងគួរឲ្យអស់សំណើចខ្លះប៉ុណ្ណោះ ចឹងកូនសុំទៅបន្ទប់សិនហើយ ចង់ងូតទឹកបន្តិចម្ចាស់ម៉ាក់ >> Taehyung ញញឹមដាក់
ម្ចាស់ម៉ាក់ហើយក៏ឡើងទៅខាងលើ.....

<< កើតអីចេះ....មិនយល់សោះ >> ម្ចាស់ម៉ាក់ ឆ្ងល់ព្រោះ Taehyung មិនសូវចេះញញឹមឬសើចផ្តេសផ្តាសដូចពេលនេះទេ ( ដល់ពេលចេះដើរញញឹមឲ្យតាពាស😏 )

+ Room
Taehyung ដាក់ខ្លួនអង្គុយលើសាឡុងហើយក៏យកទូរស័ព្ទមកមើល គេបានចូលទៅក្នុង IG របស់ Jungkook ( ស្គាល់ IG កូនគេទៀត☹️ )

<< មុខ សៗចឹងសោះ បែបជាមិនសូវមានអ្នកចាប់អារម្មណ៍ទៅវិញ >> Taehyung អូសមើលរូប Jungkook មួយៗបានបេះដូងច្រើនមិនធម្មតានោះទេ ( ឧ.ទ 1-2M អីចឹងទៅ )

💕 អ្នកអង្គម្ចាស់ត្រកូល Kim 💕Where stories live. Discover now