👑💕 អ្នកអង្គម្ចាស់ត្រកូល Kim 💕👑

313 17 0
                                        

Episode 25 💋
Taehyung ក៏ចេញមកបើកទ្វារបន្ទប់ធ្វើឲ្យ Jungkook អៀនស្ទើរតែខ្ទប់មុខទៅហើយ គេស្លៀកតែកន្សែងរុំផ្នែកខាងក្រោមប៉ុណ្ណោះ មិនបានពាក់អាវទេ ក៏បញ្ចេញសាច់សខ្ចីមានសាច់ដុំជាច្រើនឲ្យរាងតូចឃើញ
<< ចូលមក >> Taehyung បើកទ្វារឲ្យរាងតូចចូលទៅខាងក្នុងហើយគេក៏ចូលទៅតាមក្រោយ
<< បាទ >> Jungkook ញញឹមហើយក៏ចូលទៅខាងក្នុង ឯ Taehyung បិទទ្វាររួចក៏ដើរទៅអង្គុយលើសាឡុងឯ Jungkook ឈរ
<< អង្គុយមក >> Taehyung
<< បាទ >> Jungkook រកដាក់ខ្លួនអង្គុយលើសាឡុងតែរាងក្រាស់ចាប់ទាញដៃរាងតូចឲ្យទៅអង្គុយលើភ្លៅគេ ហើយយកដៃអោបចង្កេះជាប់ ....
<< អ្នកអង្គម្ចាស់ >> Jungkook ភ្ញាក់ផ្អើលសុខៗ
បែបនេះអ្នកណាមិនភ័យ
<< អង្គុយឲ្យស្ងៀមទៅ យើងគ្រាន់តែអោប
ឯងប៉ុណ្ណោះ ! >> Taehyung និយាយហើយដាក់
ចង្ការលើស្មារាងតូច
<< ទ្រង់មានរឿងអីមែនទេ ? >> Jungkook
<< មានស្ត្រេសតិចតួច ! គ្រាន់តែចង់មានអ្នកកំដរ
ខ្លះ >> Taehyung ថើបកញ្ចឹងករាងតូចថើរៗ~~
<< ហេតុអីអ្នកកំដរទ្រង់ជាទូលបង្គំទៅវិញ >> Jungkook សួរម្តងទៀត
<< យើងគ្មានចម្លើយ សម្រាប់សំណួររបស់ឯងទេ ! យើងមិនដឹង >> Taehyung អោបរាងតូចកាន់តែណែនជាងមុន នេះអ្នកអង្គម្ចាស់កើតអីប្លែកៗចឹង
<< ចឹងទ្រង់ប្រាប់មក ទ្រង់មានរឿងអី ? >> Jungkook ងាកក្រោយយកដៃទៅទ្រចង្ការ
រាងក្រាស់
<< រឿងស្នេហា >> Taehyung នេះនិយាយទាំងខ្ទប់មុខនិងកញ្ចឹង ក រាងតូច
<< ទ្រង់មានស្នេហាហើយមែនទេ ? ជាមួយអ្នកណា ? >> Jungkook មានអារម្មណ៍ថាឈឺទ្រូងតិចៗ កន្លងមកមិនយល់នោះទេថាទ្រង់ចាប់អារម្មណ៍លើគេឬក៏អត់ ទោះធ្លាប់ថើបគ្នារហូតតែក៏មិនដឹងថាវាជាការថើបបែបណាដែល ជាការថើបធម្មតាឬការថើបដោយចិត្តស្រលាញ់ ???
<< គឺគ្មានអីទេ ! >> Taehyung នៅអោបរាងតូចដែល គេគ្មានអារម្មណ៍និយាយទេ....

Skip
ត្រឡប់ទៅប៉ុន្មានម៉ោងមុន... ពេលចេញពីរការ
ប្រគួត ហើយគ្រួសារ Taehyung ក៏ទៅផ្ទះវិញ រាងក្រាស់ត្រូវម្ចាស់ប៉ាស្តីឲ្យឡើងស្ពឹងមុខទៅហើយ
<< ឯងមានគិតដែលទេ Taehyung >> Kim Gun ម្ចាស់ប៉ា Taehyung និយាយបន្ទាប់ពីរមកដល់ផ្ទះភ្លាម គាត់ទប់តាំងពីរនៅសាលាម្លេះ
<< តែវាជាការជួយមនុស្សទេម្ចាស់ប៉ា >> Taehyung នៅឈរឯ  Kim Gunនៅអង្គុយលើ
សាឡុង
<< ប៉ាដឹងថាឯងជួយមនុស្ស តែយ៉ាងណាគ្រូពេទ្យក៏មាន គេក៏ចេះជួយ >>  Kim Gun សម្លឹងមុខកូនទាំងទឹកមុខស្មើ ខុសពីររាល់ដង
<<តែ.... >> Taehyung និយាយមិនទាន់ Kim Gun ក៏កាត់យ៉ាងលឿន
<< កុំនៅជិតអាក្មេងម្នាក់នោះពេក ! ហើយផ្អាកទៅសាលា >>  Kim Gun និយាយច្បាស់ៗ ហើយលើកទឹកតែមកផឹក
<< មិនអាចទេ >> Taehyung ប្រកែកយ៉ាងលឿន!
<< យ៉ាងមិច ? សម្តីប៉ាឯងលែងស្តាប់អស់ហើយ
មែនទេ Taehyung >>  Kim Gun ក្រោកឈរ
<< ទេ ! ម្ចាស់ប៉ាក៏គួរតែយល់ថាវាជាការជួយមនុស្សប៉ុណ្ណោះ >> Taehyung
<< បានហើយ ! កុំឲ្យយើងដឹងថាឯងនិងអាក្មេងម្នាក់
នោះមានទំនាក់ទំនងលើសពីរធម្មតាឲ្យសោះ ! ឯងត្រូវនៅឲ្យឆ្ងាយពីរគេ >>  Kim Gun
<< ហេតុអីក៏ម្ចាស់ប៉ាគិតច្រើនម្លេះ ?? >> Taehyung យកដៃញីក្បាល
<< យើងធ្វើព្រោះគិតគូរដល់កត្តិយសគ្រួសារ និងមុខមាត់ឯង ដូចគ្នា >>  Kim Gun
<< ហ្ហើយ.... >> Taehyung
<< 2ថ្ងៃទៀត ឯងនិងក្មួយ Biihyung ត្រូវតែភ្ជាប់ពាក្យ ប៉ានិងរៀបចំឲ្យបានលឿនបំផុត >>  Kim Gun ចំណែក Taehyung ឮហើយក៏បើកភ្នែកធំៗ លឿនពេកហើយ ត្រៀមខ្លួនមិនទាន់ទេ
<< លឿនពេកទេដឹង ម្ចាស់ប៉ា >> Taehyung
<< កាន់តែលឿនកាន់តែល្អ ព្រោះកុំឲ្យឯងដុសស្លាប ជាងនេះទៀត >>  Kim Gun គាត់និយាយហើយក៏ដើរទៅបន្ទប់បាត់ ឯម្ចាស់ម៉ាក់ Taehyung ក៏មកនិយាយ
<< ធ្វើតាមម្ចាស់ប៉ាកូនទៅ Taehyung >> Hong Ha ដើរមកអង្អែលក្បាលកូនថ្នម
<< ម្ចាស់ម៉ាក់ >> Taehyung ធ្វើមុខស្អុយ គេមិនបានពេញចិត្តនិងជីវិតដែលប៉ាម៉ាក់គេកំពុងរើសឲ្យនោះទេ ស្នេហារបស់គេគឺ Jungkook ឯណ្ណោះ មិនមែន Biihyung ឡើយ
<< ម៉ាក់យល់ ! ទោះមិនពេញចិត្តក៏កូនស្របតាមទៅ វាជាកត្តិយស របស់គ្រួសារយើងដូចគ្នា >> Hong Ha គាត់ក៏ដឹងថា Taehyung មិនបានពេញចិត្ត Biihyung នោះឡើយតែពួកគាត់បានជាប់ពាក្យជាប់សម្តីជាមួយគ្នារួចហើយ ! អ្វីដែលគាត់គិតសង្ឈឹមថា Taehyung និង Biihyung អាចនិងពេញចិត្តគ្នា
<< ម្ចាស់ម៉ាក់គិតថា បើពួកយើងរៀបការជាមួយគ្នាហើយអាចនិងកសាងគ្រួសារមួយដល់ល្អដែលទេ ? ទាំងដែលរៀបការមិនបានស្រលាញ់គ្នា តែជាការចាប់បង្ខំពីរគ្រួសារទាំងសងខាង >> Taehyung
<< មិនមែនចាប់បង្ខំទេ ! តែធ្វើក៏ព្រោះអនាគតកូនទៅវិញទេ >> Hong Ha
<< តែកូនមិនត្រូវការបែបនេះទេម៉ាក់ ! កូនមានមនុស្សដែលកូនស្រលាញ់ហើយ បើគេដឹងរឿងនេះ គេនិងខូចចិត្តមិនខាន ? >> Taehyung
<< នាងជាកូនរបស់អ្នកណា ? ពូជវង្សគេយ៉ាងមិចដែល? >> Hong Ha
<< នៅ Busan ណាម្ចាស់ម៉ាក់ >> Taehyung មិនអាចនិយាយអ្វីបានច្រើនជាងនិងទៀតនោះទេ
<< ឈ្មោះអ្វី ?? >> Hong Ha ឈ្មោះបញ្ជាក់ គាត់និងរកក្មេងម្នាក់និងឲ្យឃើញ
<< កូនមិនអាចនិយាយបានច្រើនទេ ! ត្រឹមដឹងថា គេជាមនុស្សឧស្សាហ៍ព្យាយាមទៅបានហើយ ! ម្ចាស់ម៉ាក់ កូនថ្ងៃនេះអារម្មណ៍មិនល្អ សុំទៅគេងនៅខុនដូរហើយ >> Taehyung និយាយហើយភ្លាម ក៏ចេញទៅខុសដូរតែម្តង
<< Taehyung >> Hong Ha គាត់រកនិយាយ
មិនទាន់រួចក៏ក្រវីក្បាល ហើយឡើងទៅបន្ទប់គាត់....

Skip
Taehyung នៅអោបរាងតូចជាប់ មួយសន្ទុះ YoonGi ក៏បានមករក Taehyung នៅខុនដូរព្រោះទៅរកនៅផ្ទះមិនឃើញ
<< Taehyung ! aww អាល្អិតក៏នៅទីនេះ
ដែលឬ >> YoonGi ចូលមកមិនចម្លែកទេដែលគេអាចចូលមកបាន ព្រោះគេស្គាល់ Password និងហើយ កុំឆ្ងល់
<< អ្នកអង្គម្ចាស់ >> Jungkook រកងើយតែរាងក្រាស់អោបជាប់ ហើយនៅអង្គុយលើភ្លៅទៀត ខ្មាស់ អ្នកអង្គម្ចាស់ Min YoonGi ណាស់
<< អង្គុយឲ្យស្ងៀមទៅ >> Taehyung ឯរាងតូមិនមាត់ក៏នៅអង្គុយស្ងៀម ហើយញញឹមបែបអៀនខ្មាស់ ទៅកាន់ YoonGi
<< ហើយឯងវាកើតស្អី អាTae >> YoonGi សួរព្រោះរាងក្រាស់នៅតែខ្ទប់មុខនិងកញ្ចឹង ក រាង
តូចរហូត
<< យើងស្ត្រេសបន្តិចបន្តួច>> Taehyung
<< រឿងនោះមែនទេ ? >> YoonGi ទោះ Taehyung មិនប្រាប់ក៏គេដឹងដែល
<< អឹមម >> Taehyung ក្រហឹម
<< បើមានឱកាស ស្រវ៉ាគេឲ្យជាប់ទៅ ! ប្រយ័ត្ន
ស្តាយក្រោយនៅថ្ងៃណាមួយ >> YoonGi និយាយទាំងសម្លឹងមើលទៅមនុស្ស2នាក់ ដែលកំពុងអោបគ្នានោះ
<< តែយើងក៏មិនអាចជំទាស់ម្ចាស់ប៉ាម្ចាស់ម៉ាក់បានដែល ! ឯងក៏ដឹងបើគាត់ចង់បានអ្វី ចង់ធ្វើអ្វីត្រូវតែបានតាមចិត្តគាត់ចង់ >> Taehyung
<< យើងក៏មិនអាចជួយអីបានដែល ព្រោះវាជាអនាគត របស់ឯង >> YoonGi
<< ហ្ហើយ~~~ >> Taehyung
<< យើងគិតថាទៅវិញហើយ នេះម៉ោង10យប់ហើយ >> YoonGi
<< Ok >> Taehyung ឯ YoonGi ក៏ចេញទៅវិញ រាងក្រាស់ ក៏ទាញរាងតូច ទៅបន្ទប់គេ
<< ឡើងទៅគេងទៅ >> Taehyung និយាយហើយក៏ដើរទៅផ្លាស់ខោអាវ
<< មិនបានទេ អ្នកអង្គម្ចាស់ ! Jimin នៅផ្ទះម្នាក់ឯង ទូលបង្គំមិនអាចគេងបានទេ >> Jungkook
<< កំដរយើងមួយថ្ងៃទៅបានទេ ? >> Taehyung ដើរទៅអោបរាងតូចម្តងទៀត
<< តែ~~ >> Jungkook
<< Call ប្រាប់គេទៅថាឯងនៅទីនេះជាមួយយើងហើយ >> Taehyung
<< បាទ >> Jungkook ក៏ខលទៅប្រាប់ Jimin ថាមិនអាចត្រឡប់ទៅវិញបានទេ អស់កាត់ស៉ីរត់ទៅហើយ ឯ Jimin ក៏មិនចង់ជឿតែ Jungkook ក៏ចេះតែនិយាយរហូតដល់ កាមីនជឿទៅ~~
<< ផ្លាស់ខោអាវឯងចេញហើយស្លៀកពាក់ សម្លៀកបំពាក់យើងទៅ >> Taehyung យកខោអាវ TaTa ឲ្យរាងតូចស្លៀកគេងយប់
<< បាទ >> Jungkook ទទួលហើយយកទៅផ្លាស់ នៅបន្ទប់ទឹក ខោអាវនិងធំៗជាងខ្លួនគេទៅទៀត ពេលរួចរាល់ក៏ឡើងទៅលើពូកជិត រាងក្រាស់
<< សូមអភ័យទោស អ្នកអង្គម្ចាស់ >> Jungkook និយាយហើយក៏ដាក់ខ្លួនគេងជិតនោះ ឯរាងក្រាស់ក៏លើកដៃអោបរាងតូចយ៉ាងណែន

To be Continue .....
💕 By (( Park MoChi )) 💝

💕 អ្នកអង្គម្ចាស់ត្រកូល Kim 💕Tempat cerita menjadi hidup. Temukan sekarang