👑💕 អ្នកអង្គម្ចាស់ត្រកូល Kim 💕👑

326 16 1
                                        

Episode 26 💋
<< ផ្លាស់ខោអាវឯងចេញហើយស្លៀកពាក់ សម្លៀកបំពាក់យើងទៅ >> Taehyung យកខោអាវ TaTa ឲ្យរាងតូចស្លៀកគេងយប់
<< បាទ >> Jungkook ទទួលហើយយកទៅផ្លាស់ នៅបន្ទប់ទឹក ខោអាវនិងធំៗជាងខ្លួនគេទៅទៀត ពេលរួចរាល់ក៏ឡើងទៅលើពូកជិត រាងក្រាស់
<< សូមអភ័យទោស អ្នកអង្គម្ចាស់ >> Jungkook និយាយហើយក៏ដាក់ខ្លួនគេងជិតនោះ ឯរាងក្រាស់ក៏លើកដៃអោបរាងតូចយ៉ាងណែន ! រាងតូចគិតថាវាមិនអាចជាយប់ពិសេសរបស់រាងក្រាស់ តែជា
យប់ពិសេសរបស់ Jungkook គេសប្បាយចិត្តទោះជាគេនិង Taehyung មិនទាន់ជាអីនិងគ្នា តែក៏មានអារម្មណ៍កក់ក្តៅ ពេលនៅក្បែរគេ....

+ម៉ោង 12 យប់....
អាកាសធាតុត្រជាក់តិចៗ វាយប់ហើយមនុស្សម្នាគេគេងលក់អស់ទៅហើយ តែនៅមនុស្ស2នាក់ នៅមិនទាន់លង់លក់នៅឡើយទេ~~
<< Jungkook >> Taehyung ហៅរាងក្រាស់ ហើយថើបកញ្ចឹង ក រាងតូចតិចៗ
<< បាទ >> Jungkook និយាយតិចៗ
<< មិនទាន់គេងទេឬ ? >> Taehyung និយាយហើយដៃអោបចង្កេះរាងតូចនិងទាញមកជិតខ្លួន ឲ្យកាន់តែគៀកនិងស្និតស្នាល
<< ទូលបង្គំគេងមិនលក់ទេ >> Jungkook
ងាកទៅមើលមុខរាងក្រាស់
<< យើងក៏គេងមិនលក់.... >> Taehyung ដកដង្ហើមធំ
<< ទ្រង់មានរឿងអីក្នុងចិត្តមែនទេ ? >> Jungkook
<< មានរឿងខ្លះ ដែលយើងមិនអាចដោះស្រាយនិងគេចផុតពីរវាបាន >> Taehyung ក្រោកអង្គុយ សម្លឹងមើលទៅមេឃតាមបង្អួច ដែលមានផ្កាយជាច្រើន
<< ទ្រង់អាចនិយាយប្រាប់ទូលបង្គំបានទេ ?? ក្រែងទូលបង្គំអាចជួយបាន >> Jungkook ក៏ក្រោកហើយទៅអង្គុយលុតជង្គង់ហើយច្រតដៃលើក្បាលជង្គង់ ហើយសម្លឹងមើលមុខរាងក្រាស់ ឯ Taehyung ក៏បែបមកមើលមុខតូចៗ គួរឲ្យខ្លាញ់
<< ឯងមិនអាចជួយបានទេ~~ទោះលោកតា ( ស្តេច ) ក៏មិនអាចជួយបានដែល >> Taehyung អោនមុខចុះ គេមានអារម្មណ៍ថាតានតឹងខ្លាំងណាស់
<< ទ្រង់កុំពិបាកចិត្តពេកណា ទ្រង់នៅមានទូលបង្គំនៅក្បែងទ្រង់ជានិច្ច >> Jungkook បញ្ចេញស្នាមញញឹមដល់ស្រស់ស្អាត ឯរាងក្រាស់ក៏ញញឹមតាម រួចក៏និយាយ
<< Jungkook >> Taehyung ហៅរាងតូចដោយសម្លេងទន់ភ្លន់ ហោយចាប់ដៃរាងតូចមកកាន់ និងអង្អែលខ្នងដៃតិចៗ
<< បាទ >> Jungkook ឆ្លើយតបយ៉ាងគួឲ្យ
ស្រលាញ់ទៅវិញ
<< ធ្វើសង្សារយើងបានទេ >> Taehyung និយាយច្បាស់ៗ ឯរាងតូចភាំងមិនស្ទើរទេ
<< នេះទ្រង់និយាយអីនិង ?  >> Jungkook សួរបញ្ជាក់ តែរាងក្រាស់ក៏មានអារម្មណ៍ថារាងតូច កំពុងតែបដិសេធទៅវិញ
<< យើងស្រលាញ់ឯងយូរដែលហើយ~~ យើងមិនដឹងថាឯងគិតអីទេ តែយើងត្រូវការឯង >> Taehyung នៅតែកាន់ដៃរាងតូចដដែល
<<..... >> Jungkook មិនបាននិយាយអីទេ នៅចាំស្តាប់រាងតូចនិយាយបន្ត
<< តែបើឯងមិនព្រមក៏មិនអីដែល ឯងប្រហែលជា ស្អប់ខ្ពើមយើងហើយ >> Taehyung និយាយហើយក៏ចុះពីរលើគ្រែទៅមាត់បង្អួច គេតានតឹងខ្លាំងណាស់ រឿងភ្ជាប់ពាក្យហើយនៅសារភាពស្នេហ៍
ដាក់រាងតូចហើយគេមិនព្រមទៀត

💕 អ្នកអង្គម្ចាស់ត្រកូល Kim 💕Where stories live. Discover now