Episode 18 💐
<< មើលទៅ ប្រញាប់ត្រឡប់ទៅវិញ >> Taehyung និយាយទាំងទឹកមុខមិនស្រស់ ព្រោះមុននេះ Jungkook ចាក់បណ្តោយឲ្យគេអន់ចិត្តទៅហើយ 😆
<< អ្នកអង្គម្ចាស់ អន់ចិត្តមែនទេ >> Jungkook
<< រឿងអីយើងត្រូវអន់ចិត្ត ? >> Taehyung
<< ហេតុអីក៏ទឹកមុខអ្នកអង្គម្ចាស់មិនស្រស់ចឹង ! គ្រាន់តែខ្ញុំនិយាយរឿងមិញនេះអ្នកអង្គម្ចាស់ ប្តូរកាយ
វិការភ្លាមតែម្តង >> Jungkook ញញឹមរបៀបមានប្រៀបជាង Taehyung ( ធ្វើឲ្យគេអន់ចិត្តហើយនៅមកសួរទៀត 😒 )
<< ទេ ! គ្រាន់តែមិនស្រួលខ្លួនភ្លាមប៉ុណ្ណោះ រឿងចប់យើងត្រឡប់ទៅវិញ ខ្ញុំមានការងារច្រើនណាស់ ត្រូវធ្វើ គ្មានពេលទំនេរនាំឯងមកមើលយូរទេ >> Taehyung និយាយទាំងសម្លេងមិនស្រួល ប្រហែលជាអន់ចិត្តមែនទេដឹង ( ហៃយ៉ា អ្នកអង្គម្ចាស់អន់ចិត្តហើយ 😁 )
<< អីយ៉ា ! តាមចិត្តអ្នកអង្គម្ចាស់មិនទាន់នោះទេ >> Jungkook សើចហើយក៏មើលបន្ត មុននិងត្រឡប់ទៅវិញ Taehyung មិនមាត់ក៏មើលបន្តមិនខ្ចីនិយាយរក Jungkook សូម្បីបន្តិចឯរាងតូចក៏ចង់ដឹងថា រាងក្រាស់ម្នាក់នេះមាត់រឹងខ្លាំងប៉ុណ្ណាទៅ និយាយកុហកប៉ុណ្ណឹងសោះក៏អន់ចិត្តអន់ថ្លើមទៅហើយ ចឹងធ្វើអ្នកអង្គម្ចាស់ស្អីកើតទៅ20 នាទីរឿងក៏បានបញ្ចប់ក្រោមសកម្មភាពធម្មតា
សម្រាប់អ្នកទាំង2គ្មានអ្នកណានិយាយអីទេ ឯទឹកមុខ Taehyung នៅតែរៀបស្មើដដែល មិនញញឹមបន្តិចសោះ យ៉ាប់មែនហើយ
<< អ្នកអង្គម្ចាស់ >> Jungkook និយាយមុនព្រោះមើលទៅស្ងាត់
<< ហឹមម >> Taehyung
<< ហឹមម??? >> Jungkook
<< មានការអី >> Taehyung ក៏សួរបកវិញ
<< រឿងចប់ហើយ អ្នកអង្គម្ចាស់ចង់ទៅណាបន្តទេ ? ចាំទូលបង្គំកំដរ ណាមួយម៉ោងក្រោយទំនេរមិនរៀនទេ ចាំទូលបង្គំនៅជាមួយអ្នកអង្គម្ចាស់ >> Jungkook ញញឹម
<< ទេ ! ខ្ញុំមានការងារច្រើនត្រូវធ្វើ ហើយណាមួយមិនចង់មានឈ្មោះ ថាដណ្តើមសង្សារ
គេទេ > Taehyung និយាយទាំងមុខស្មើរ
<< ដណ្តើមសង្សារគេ ?? >> Jungkook ឮហើយសឹងតែសើចឲ្យបែកបន្ទប់នេះទេ !
<< ទៅវិញ >> Taehyung ក៏ក្រោកចេញពីសាឡុងរួចចេញទៅវិញ ដោយដាក់ដៃមកក្រោយ តាមទម្លាប់
<< ហ្ហើយ~~ អ្នកអង្គម្ចាស់ចាំទូលបង្គំផង >> Jungkook ស្រែកហើយក៏រត់ទៅតាមក្រោយ

YOU ARE READING
💕 អ្នកអង្គម្ចាស់ត្រកូល Kim 💕
Actionស្នេហារវាងកូនរាងវង្សនិងរាស្ត្រសាមញ្ញ តើពួកគេទាំង2 ( TaeKook ) អាចស្រលាញ់គ្នាបានឬក៏អត់ ព្រោះម្នាក់ទៀតមានវណ្ណៈខ្ពស់ណាស់ 👑💕