👑💕 អ្នកអង្គម្ចាស់ត្រកូល Kim 💕👑

362 15 0
                                        

Episode 28
Biihyung បានចាកចេញពីរផ្ទះរបស់ Kim Gun ហើយក៏ត្រឡប់ទៅផ្ទះនាងវិញ ....
Skip
Taehyung និង Jungkook YoonGi កំពុងនៅជាមួយគ្នា នៅបន្ទប់នាយក...ទីនោះមានតែគេ3នាក់ទេ ! រាងក្រាស់ឲ្យ Jungkook អង្គុយជិតខ្លួនហើយអោបចង្កេះជាប់ មិនបាច់ខ្លាច YoonGi នោះទេតាមមើលគេប្រហែលជាដឹងយូរហើយរឿងពួកគេនោះ

Taehyung អោប Jungkook និងថើបក្បាលរហូត បើរាងតូចអង្គុយស្ងៀមចំណែកឯអ្នក Single វិញអង្គុយសម្លក់រហូត
<< បានហើយ ឲ្យចេះក្រែងចិត្តយើងផងទៅមើល ! ធ្វើមើលតែនៅ2នាក់ >> YoonGi
<< បិទភ្នែកទៅ មិនឃើញទេ >> Taehyung ញាក់ចិញ្ចើមដាក់មិត្ត
<< ងាប់អាឡូវ >> YoonGi កប់ខ្នើយដាក់ Taehyung
<< បានហើយ ! អ្នកអង្គម្ចាស់ ទូលបង្គំថានិងទៅវិញហើយ Jimin នៅថ្នាក់តែម្នាក់ឯង >> Jungkook
<< ទៅចុះ >> Taehyung លែងដៃពីរចង្កេះរាងតូច ហើយរាងតូចក៏អោនគោរពរួចក៏ចេញទៅវិញ
<< សង្សារគ្នាតាំងពីរពេលណា ? >> YoonGi និយាយហើយក៏លើកទឹកមកផឹក
<< យប់មិញ ! ពេលឯងទៅរកយើងនិង យើងក៏សុំគេធ្វើសង្សារតែម្តងឯគេក៏ព្រម >> Taehyung និយាយធម្មតា មុខមិនញញឹមឬរីកបន្តិចទេ គឺមុខស្មើ តែម្តង 
<< យប់មិញមានអុកគ្នាឬអត់? >> YoonGi
<< អុកក្បាលឯង ! គេនៅក្មេងកុំគិតរឿងផ្តេសផ្តាស ចំណែកយើងក៏មិនគិតចឹងដែល >> Taehyung សម្លក់គេសុខៗមកគិតរឿងឆ្គួតឡប់ចឹង
( បើអាថេរយាយចឹងហើយឈុត18+និងមិនដឹងនៅឆ្នាំណាទេ 😆)
<< អើបើគិតចឹងល្អហើយ >> YoonGi
ទឹង~~ទឹង~~ សម្លេងទូរស័ព្ទរបស់ Taehyung ក៏បន្លឺឡើងទាំង2នាក់ក៏បញ្ឈប់ការនិយាយ រាងក្រាស់ក៏យកទូរស័ព្ទមកមើល
<< អាឡូ ! អ្នកនាង Biihyung >> Taehyung
<< លោក Taehyung >> Biihyung
<< បាទ ! អ្នកនាងមានអីមែនទេ ? >> Taehyung និយាយហើយក៏លើកតែមកក្រេមបន្តិច
<< គឺមានរឿងចង់ប្រាប់លោក ! អាចណាត់ជួបគ្នាបានទេ ? >> Biihyung
<< បាទបាន នៅកន្លែងណា !
ចាំខ្ញុំទៅរកអ្នកនាង  >> Taehyung ក្រោកឈរពាក់អាវក្រៅឲ្យហើយ
<< គឺនៅហាងកាហ្វេ Love Coffee ! ខ្ញុំចាំលោកនៅទីនោះណា >> Biihyung
<< Ok ! 10នាទីទៀតខ្ញុំទៅដល់ >> Taehyung
<< ចាស >> Biihyung

ទូរស័ព្ទក៏បានកាត់ផ្តាច់ រាងក្រាស់ក៏មកនិយាយជាមួយ YoonGi
<< ទៅឬអត់ ? >> Taehyung ឈរចាំ
<< ទៅណា ? >> YoonGi
<< ទៅជួបអ្នកនាង Biihyung នាងហៅខ្ញុំឲ្យទៅជួបនាងនៅហាងកាហ្វេLove coffee >> Taehyung
<< តោះចឹង >> YoonGi រាងក្រាស់ទាំង2នាក់ ក៏ដើរចេញមកវិញ ដោយរៀបរឹកពារ ជាអ្នកដឹកនាំ មុខមាំងើបឡើងធ្វើឲ្យម្នាក់ៗ ខ្លាចរអាខ្លះដែល តែសម្រាប់អាល្អិត Jimin មិនបានខ្លាចទេ 😆

💕 អ្នកអង្គម្ចាស់ត្រកូល Kim 💕Место, где живут истории. Откройте их для себя