👑💕 អ្នកអង្គម្ចាស់ត្រកូល Kim 💕👑

314 20 0
                                        

Episode 23
+Morning
ថ្ងៃនេះជាថ្ងៃដែល Jungkook ត្រូវប្រឡងហែលទឹក ក្រោយពីរហាត់រយះពេលប៉ុន្មានខែគេក៏ចេះស្ទាត់
គ្រាន់បើដែល~~
ពួកគេ (Jikook)កំពុងដើរទៅសាលារៀនថ្ងៃនេះកម្លាំងចិត្តខ្លាំងជាងគេរបស់ Jungkook គឺ Taehyung និង Jimin គេសង្ឈឹមថាគេនិងធ្វើបានល្អមិនឲ្យមិត្តនិងអ្នកអង្គម្ចាស់របស់គេខកបំណងទេ

<< ឯងត្រៀមខ្លួនក្នុងការប្រឡងនេះហើយ
ឬនៅ ? >> Jimin
<< យើងត្រៀមរួចហើយ >> Jungkook ញញឹមដាក់អ្នកដែលដើរទន្ទឹមខ្លួន....
<< ធ្វើឲ្យបានល្អណា ! >> Jimin ទះស្មាមិត្តតិចៗ ផ្តល់កម្លាំងចិត្ត
<< យើងនិងយកលេខមួយឲ្យបាន >> Jungkook ងក់ក្បាលដោយភាពជឿកជាក់ហើយក៏ដើរទៅសាលាឲ្យលឿនជាងមុន
កម្មវិធីចាប់ផ្តើមនៅម៉ោង9ព្រឹកព្រោះខ្លាចថាហែលព្រឹកពេកទឹកត្រជាក់ អាចនិងរមួលក្រពើ ឬក៏មានរឿងអីមួយ~~

ក្រោយមកដល់សាលា Jungkook ក៏ទៅ
ហាត់ប្រាណការពារខ្លាចថានិងមានរឿងអីនៅពេលដែលកំពុងប្រគួត...
<< សាច់ដុំឯងមិនសូវមានដូចមុនចឹង Jungkook >> Jimin សួរពេលរាងតូចពាក់អាវវាលក្លៀក ពណ៌ស ហាត់ប្រាណនៅបន្ទប់ ( បន្ទប់និងមានសម្ភារះហាត់
ប្រាណគ្រប់យ៉ាង )
<< យើងមិនដឹងដែល ! ប្រហែលជាមួយរយះនិង យើងញាំុសាច់ច្រើនពេកហើយ >> Jungkook សួរហើយក៏មើលដងខ្លួនរបស់គេ
<< មិនមែនទេ ! មកពីរឯងមិនសូវយកចិត្តទុកដាក់ ហាត់ប្រាណដូចមុន ! តាមយើងដឹងឯងមិនបានហាត់1ខែហើយ >> Jimin និយាយចំៗ Jungkook អោនមុខចុះញញឹមតិចៗ គឺថា Jimin និយាយមិនខុសនោះទេ
<< ឆាប់ហាត់ទៅ ! យើងនៅអង្គុយកំដរ >> Jimin ឯរាងតូចស្តើងងក់ក្បាលរួចក៏ឡើងលើម៉ាស៉ីនរត់ មួយសន្ទុះប្រហែលជា10នាទី ក៏មានមនុស្ស2នាក់
ដើរមក Kim Taehyung and Min YoonGi និងឯងមានអ្នកណាទៀត
<< អ្នកអង្គម្ចាស់ >> Jimin ឃើញហើយក៏ក្រោកឈរ គេមិនបានគោរពស្អីនោះទេ ព្រោះគេមិនចូលចិត្ត2នាក់និងផង ឯ Jungkook កំពុងហាត់ហើយក៏ក្រឡេកឃើញ Taehyung ក៏បញ្ជាឲ្យម៉ាស៉ីនរត់ឈប់សិន រួចក៏ដើរទៅរក Taehyung សំណព្វចិត្តរបស់គេ ~~
<< អ្នកអង្គម្ចាស់ >> Jungkook អោនគោរពទុកជាការគួរសមបន្តិចហើយក៏ញញឹមយ៉ាងស្រស់ស្អាត ទៅកាន់រាងក្រាស់ ឯTaehyung បានត្រឹមងក់ក្បាល មិនញញឹមឬក៏និយាយអីទេ ផ្ទៃមុខសស្តើងបបូរមាត់តូចមួយនេះស្អាតខ្លាំងណាស់ 
<< យើងគ្រាន់តែមកមើលឯងប៉ុណ្ណោះ ... ហាត់ប្រាណរួចឬនៅ >> Taehyung និយាយទាំងទឹកមុខស្មើ តាមទម្លាប់
<< គឺនៅទេបាទ >> Jungkook ញឹមៗអោនមុខចុះតិចៗរបៀបមនុស្សអៀននិងហើយ
<< ខំប្រឹងទៅ ! យើងសង្ឈឹមថាឯងអាចធ្វើបាន បើធ្វើបានឯអាចបានពានពីរខាងសាលាហើយ នៅបានពីរយើងផ្ទាល់ខ្លួនទៀត >> Taehyung
<< ចុះបើទូលបង្គំចាញ់ ? ទ្រង់ឲ្យការដូរទៅគេដែលមែនទេ ? >> Jungkook
<< ទេ ! សម្រាប់តែឯងមួយប៉ុណ្ណោះ >> Taehyung ឯរាងតូចងក់ក្បាល យល់ពីរអ្វីដែលរាងក្រាស់និយាយ
<< បែកញើសជោគថ្ងាស់ហើយ >> Taehyung ឯ Jungkook ក៏លើកដៃជូត ចៃដន្យរាងក្រាស់យកកន្សែងដៃតូចមួយល្មម ដែលមានប៉ាក់ឈ្មោះលើកន្សែងនោះថា Kim Taehyung ហើយក៏យកទៅជូតញើសឲ្យ Jungkook ឯរាងតូចស្ងៀម អៀននិងរាងក្រាស់កំពុងជូតញើសឲ្យគេ
<< រួចហើយ >> Taehyung និយាយហើយក៏ចាប់ដៃរាងតូចឲ្យយកកន្សែងនោះ
<< អរគុណទ្រង់ហើយ >> Jungkook ញញឹម តែស្នាមញញឹមមួយនេះកំពុងតែធ្វើឲ្យបេះដូងអ្នកអង្គម្ចាស់រង្គោះរង្គើរហើយ
<< យើងទៅវិញហើយ >> Taehyung ដាក់ដៃចូលហោប៉ៅរួចក៏ដើរចេញទៅជាមួយ YoonGi បាត់អាប៉ិកស្លេកនិងមិនបាននិយាយអីទេ គ្រាន់តែឃើញមុខ Jimin ខឹងមិនទាន់បាត់ផង ឯរាងតូចJimin ក៏ចឹងដែល
<< បាទ >> Jungkook មើលដំណើររាងក្រាស់ដើរចេញទៅរួចក៏ទៅហាត់ប្រាណវិញ

💕 អ្នកអង្គម្ចាស់ត្រកូល Kim 💕Where stories live. Discover now