Part 14

2.5K 266 3
                                    

Skip ជុងហ្គុក

ជុងហ្គុក«អគុណhyung ហើយដែលបានមកជួយខ្ញុំ»
រាងក្រាសកំពុងអង្គុយលើសាឡុងជាមួយយ៉ុងហ្គី

យ៉ុងហ្គី«ហុឹម មិនអីទេ តែថាឯងមិនចង់ទៅទីក្រុងវិញទេឬ?»

ជុងហ្គុក«ចង់គឺចង់ហើយគ្រាន់តែថានៅខ្វះមួយខែទៀតទើបទៅបាន»

យ៉ុងហ្គី«មើលទៅបងឃើញឯងដូចជាចាប់អារម្មណ៍និងថេដល់ហើយ»

ជុងហ្គុក«ត្រូវហើយខ្ញុំចាប់ផ្តើមចាប់អារម្មណ៍គេតាំងពីថ្ងៃដែលខ្ញុំទើបមកពេលនេះដំបូងម្លេះ»រាងក្រាស់និយាយព្រមទាំងសើចតិចៗ

យ៉ុងហ្គី«បងមើលដឹងថាឯងស្រឡាញ់ថេព្រោះអារម្មណ៍របស់ឯងគឺដូចជាអារម្មណ៍របស់បងទៅលើជីមីនណាស់ តែបងគ្រាន់តែចង់ប្រាប់ថាបើឯងស្រឡាញ់គេត្រូវសារភាពបើមិនចង់អោយវាហួសពេល»រាងក្រាស់ទះស្មារនាក់ជាប្អូនតិចៗ

ជុងហ្គុក«បាទhyungបើមានឪកាសខ្ញុំនិងប្រាប់ថេ»

យ៉ុងហ្គី«ចឹងបងទៅវិញសិនហើយ»

ជុងហ្គុក«ចុះHyungមិននៅគេងមួយយប់សិនទេឬយ៉ាងមិច»

យ៉ុងហ្គី«បងប្រញ៉ាប់ចឹងបងទៅសិនហើយ»

ជីមីន«តោះយ៉ុងហ្គីទៅផ្ទះវិញ»រាងតូចដើរចុះពីលើកាំជណ្តើរត្រុកៗ

យ៉ុងហ្គី«ជីមីនចុះមកល្មមតោះអូនទៅភូមិគ្រឹះយើងវិញ»

ជីមីន«លោកជុង ខ្ញុំលាសិនហើយ»

ជុងហ្គុក«បាទ»រាងក្រាស់និយាយហើយជីមីននិងយ៉ុងហ្គីក៏ចេញទៅផ្ទះបាត់

«ក្រាក»សម្លេងទ្វាបន្ទប់បានបើកដោយដៃរបស់រាងក្រាស់

ថេយ៉ុង«ជុងហ្គុក-អឺ»រាងតូចរាងភ្ញាក់ដែរ ព្រោះនេះមិនដឹងអារម្មណ៍អណ្តែតទៅដល់ណាទេ

ជុងហ្គុក«ថេកើតអីមែនទេ ភ្ញាក់មើលតែខ្ញុំនិងខ្មោច»

ថេយ៉ុង«អ-អត់ទេ»រាងតូចឆ្លើយទាំងញ័របបូរមាត់

ជុងហ្គុក«គេងវិញទៅចឹងខ្លាចឈឺ»រាងក្រាស់ដើរទាោអង្អែលក្បាលរបស់រាងតូចលេងទាំងស្នាមញញឹម

ថេយ៉ុង«ហេតុអីក៏គេញញឹមស្អាតយ៉ាងនេះ»រាងតូចបន្លឺឡើងក្នុងចិត្ត នាយងើបក្បាល់មកមើលមុខដែលភ្ជាប់ស្នាមញញឹមនោះ

ថេយ៉ុង«ជុងហ្គុក..!ខ្ញុំសួរមួយបានទេ»

ជុងហ្គុក«បាទសួរមក»

ថេយ៉ុង«អឺ-គឺ-គឺលោកស-ស្រ-ហូយគ្មានអីទេខ្ញុំគេងហើយ»រាងតូចរកនិងសួរគេទៅហើយតែគេនៅមានភាពអៀនខ្មាស់ហើយអាអណ្តាតនិងរឹងក្រលាស់មិនចង់កើតទៀត រាងតូចនិយាយហើយក៏ដាក់ខ្លួនគេងបែខ្នងដាក់រាងក្រាស់

ជុងហ្គុក«រាត្រីសួស្តី សុបិន្តល្អណា»រាងក្រាស់អង្អែលសក់របស់រាងតូចថ្នមៗហើយក៏ដើរទៅគេងនៅលើសាឡុងតាមទម្លាប់

To be continued..........💗🍃

ចំការផ្តើមស្នែហ៍🍃🌺[Complete✅]Where stories live. Discover now