Part 42

2.6K 227 1
                                    

Eps42

បន្ទាប់ពីបញ្ចប់សង្រ្គាមដល់ក្តៅគគុកកលពីយប់មិញរួចគូរស្នែហ៍ទាំងពីបានគេងអោបគ្នាយ៉ាងស្អិតរមួតរហូតដល់ម៉ោង9។

"តុក តុក"សម្លេងគោះទ្វាបានបន្លឺឡើងរួចក៏បានដាសដំណេករបស់រាងក្រាស់អោយងើបឡើង។ នាយកម្លោះក៏ប្រញ៉ាប់ទាញកន្សែងពោះគោនៅជិតនោះយកមកស្លៀកបិទបាំងល្វែងថាក្រោមទើបដើរទៅបើកទ្វា។

"ក្រាក"

"មិចក៏ថ្ងៃនេះដេកយូរម្លេះហា៎កូន ចុះTaeគេទៅណាហើយ"គ្រាន់តែទ្វាបើកភ្លាមរាងចំណាស់ក៏រហ័សចោទសំណួរទៅកាន់រាងក្រាស់។ព្រោះតាមទម្លាប់ឥឡូវគឺគេមិនដែលដេកទ្រមក់ដល់ថ្នាក់នេះទេ។

"ស៊ូត...!ម៉ាក់ Taeគេកំពុងតែគេង"Jungkookយកចង្អុលដៃដាក់ទល់និងមាត់របៀបប្រាប់ម៉ាក់គេថាអោយស្ងាត់។

"បន្តិចទៀតចុះទៅញ្ញាំបាយទៅ"រាងចំណាស់ថាហើយក៏បែរខ្លួនដើរទៅវិញបាត់។ឯរាងក្រាស់ក៏ទាញទ្វាបិទ ហើយដើរតម្រង់ទៅរករាងតូចដែរកំពុងតែគេងនោះ។

"Taeអូនងើបឡើងចង់គេងដល់ថ្ងៃចាំងគូទមែនទេ??"Jungkookអង្គុយនៅជិតរាងតូចរួចដាក់ដៃអង្អែលសក់នាយថើរៗ។

"ហុឹម...."Taehyungគ្រហឹមតិចៗងើបអង្គុយរួចយកដៃតូចៗទៅញីភ្នែកខ្លួនតិចៗ។

"ក្រោកមកទៅងូតទឹក"រាងក្រាស់ងើបឈរពេញកម្ពស់បញ្ជារអោយកម្លោះតូចងើបឈរប៉ន្តែរគេនៅតែរឹងទទឹងទើបខ្លួនបីគេទាំងអាក្រាតកាយទៅក្នុងបន្ទប់ទឹក។

ចំណាយពេលអស់20នាទីអ្នកទាំង2ក៏បានចុះមកញ្ញាំអារហារជាមួយគ្នា រួចក៏ទៅបន្ទប់វិញសម្រាកបន្តិចទៀតដោយសារតែពេលល្ងាចគឺគេត្រូវទៅកម្មវិធីដែលទទួលស្វាគមន៍រាងក្រាស់។

        ពេលវេលាបានដើរទៅមុខជារឿយៗរហូតដល់ម៉ោង6ដែលពួកគេត្រូវទៅចូលរួមពិធី។រាងតូចស្ថិតនៅក្នុងសម្លៀកបំពាក់ពណ៌ប្រផេះដែលមានក្រវ៉ាត់ករជាមួយ។រីឯរាងក្រាស់ក៏ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ខ្មៅមើលទៅមួយគូរគេនេះស្អាតខ្លាំងណាស់។បន្ទាប់ពីរៀបចំខ្លួនរួចរាល់ពួកគេទាំងពីក៏ធ្វើដំណើរចេញទៅដោយមានអ្នកបើកឡានជូនទៅព្រមជាមួយនិងឡានដែលអមដំណើររបស់ពួកគេ។

ចំការផ្តើមស្នែហ៍🍃🌺[Complete✅]Where stories live. Discover now