Part25

2.6K 246 3
                                    

Eps25

«លោកមកទីនេះមានការអី?......»រាងតូចទៅកាន់អ្នកនៅខាងក្រៅទាំងសោះកក្រោះ....

«បងមកតកអូនណាថេ..អោយបងទៅក្នុងសិនបានទេ?....»
«បើមានការអីនិយាយក៏និយាយអោយហើយមក អាងខ្ញុំទៅក្នុងវិញ»
«អោយបងចូលទៅនិយាយនៅសិនបានទេ??»
«មិនបាន...បើអស់ការអីហើយក៏ទៅវិញទៅខ្ញុំមានការងារច្រើនត្រូវធ្វើមិនទំនេរទេ»រាងតូចនិយាយហើយក៏បិទទ្វារបងវិញបាត់ដោយមិនខ្វល់ពីអ្នកនៅខាងក្រៅបន្តិចសោះ....

«ថេស្តាប់បងសិន.......ថេ!»រាងក្រាស់ខំប្រឹងហៅអ្នកនៅក្នុងសង្ឃឹមថាគេនិងបានឮ ចិត្តទន់អាចនិងអោយគេបកស្រាយអីបានខ្លះ.....

Skip

រយៈពេល2ម៉ោងបានកន្លងផុតទៅ..

«ស្អី មានស្រីហើយនៅមកចង់បកស្រាយស្អីទៀត យើងមិនទៅភ្លើរជឿទេ...ឆើស៎»ថេយ៉ុងអង្គុយនៅលើសាឡុងក្នុងផ្ទះអង្គុយរអ៊ូរងូវៗម្នាក់ឯង...។ តាំងពីបិទទ្វាមិនអោយរាងក្រាស់ចូលមក គេគិតតែពីរអ៊ូដូចឃ្មុំ! មិនចេះហត់ខ្លះទេឬយ៉ាងមិច???

«ហ៊ើយ ធុញណាស់ ធុញៗៗៗៗៗ..........»
«កើតអីទៀតហើយនិងថេ..!»កំពុងតែអង្គុយរអ៊ូម្នាក់ឯងសុខៗសម្លេងមួយបានបន្លឺឡើង ហើយក៏គ្មានរមណាក្រៅពីជីមីនបងថ្លៃរបស់គេដែរ...!

«ធុញថប់ មុននេះមានអាររោគចិត្តមកពីណាមិនដឹងមកចុចកណ្តឹងនៅមុខផ្ទះដេញហើយនៅតែមិនទៅ»ថេយ៉ុងអង្គុយរៀបរាប់ទាំងមុខស្អុយ! នេះគេចង់ថាជុងហ្គុករោគចិត្តមែនទេ!

«អូនចង់ថានរណារោគចិត្ត??»គ្រាន់តែនិយាយមិនផុតពីមាត់ផងរាងក្រាស់ក៏ដើរចូលមកជាមួយនិងhyungរបស់គេ។ ត្រូវហើយគេនៅឈរនៅក្រៅរបងទ្វា2ម៉ោងហើយ គេមិនបានទៅណាទេ..!

«ចន ជុងហ្គុក..!»រាងតូចបន្លឺឈ្មោះរាងក្រាស់ដោយភ្ញាក់ផ្អើល។

«ត្រូវហើយគឺបង»
«ចុះខ្ញុំមានបានថាឆ្កែឯណា ...! អាឆែប!»
«ចុមជេរ!»
«ចង់ជេរ មិចចុះ! អាឆែបៗៗៗៗ»

«ផ្គើនតើយូរៗទៅ»រាងក្រាស់សង្កត់សម្លេងនិយាយទៅកាន់រាងតូច។ មើលចុះមិនមាត់ៗយូរៗទៅកាន់តែបានដៃហើយតើ ជេប្តីអាឆែបពេញៗមាត់..!សមតែចាប់ប៊ឺតមាត់អោយស្លេកទេ!

ចំការផ្តើមស្នែហ៍🍃🌺[Complete✅]Where stories live. Discover now