Part 20

2.7K 240 3
                                    

Eps20

រយៈពេល2ម៉ោងបានកន្លងផុតទៅ

«ក្រាក»សម្លេងបើកទ្វាបានបន្លឺឡើង បណ្តាលអោយឃើញរាងក្រាស់ដើរចូលមកទាំងទឹកមុខមិនសូវល្អ។

«ថេនៅឯណាចេះ»គ្រាន់តែនាយចូលមកភ្លាមភ្នែកក៏ក្រឡេករកម្ចាស់ចិត្តខ្លួនតែមិនបានជួបសោះ។ ជុងហ្គុកក៏ដើរទៅកៀនគ្រែគេង រួចក៏ប្រទះទៅនិងរាងតូចដែលកំពុងតែគេង។

«ថេ...!»នាយកម្លោះដើរទៅជិតរាងតូចព្រមទាំងដង្ហើយហៅគេបន្តិចៗ យកដៃរបស់ខ្លួលទៅអង្អែលស្មាររាងតូចតិចៗ។

«អឹប»ជុងហ្គុកលើកបីរាងកាយរបស់រាងតូចយកទៅដាក់លើគ្រែគេង។

«បងសុំទោស»ជុងហ្គុកពោលពាក្យសុំទោសទៅរាងតូចទាំងអួលដើម.ករ។ នាយពិតជាមានអារម្មណ៍ថាខុសខ្លាំងណាស់ដែរទុកអោយរាងតូចមកវិញម្នាក់ឯង។

«Gameទើបតែចាប់ផ្តើមទេ បងសង្ឃឹមថាអូនអាចនិងមិនខឹងបង»ជុងហ្គុកដាក់ខ្លួនអង្គុយជិតរាងតូចព្រមទាំងយកដៃអង្អែលសក់របស់គេតិចៗ។ ចំណែកឯភ្នែករបស់គេវិញកំពុងតែបង្ហាញភាពឃោឃៅចេញមក។

មិនយូរជុងហ្គុកក៏បានគេងលក់បាត់ដោយមានរាងតូចឱបជាប់ដៃ។

ពេលព្រលឹមស្រាងៗផ្ទៃមេឃពណ៌លឿងទុំនៅខាងកើត បក្សបក្សីហោះហើរចេញពីទ្រនំ ខ្វាត់ខ្វែងពាសពេញអាកាសលាន់ឮសំឡេងទ្រហឹងអុឺងកង។ត្របែកភ្នែកតូចស្តើងបានបើកម្តងបន្តិចៗអោយស៊ាំនិងពន្លឺថ្ងៃដែលចាំងចូលបន្ទប់តាមវាំងនន។

«ហុឹម ជុង...!»រាងតូចរៀបនិងងើបទៅហើយតែរាងក្រាស់គេឱបគេជាប់។រាងតូចមិនមាត់ក៏រុលខ្លួនចូលប្រអប់ទ្រូងនាយកម្លោះ។

«អីឡូវនេះខូចណាស់តើ ភ្ញាក់ហើយនៅបិទភ្នែកគេងម្តងទៀត»ជុងហ្គុកបន្លឺឡើងក្រោយឃើញកាយវិការរបស់រាងតូច។ តាមពិតទៅគេភ្ញាក់យូរហើយតែគេចង់នៅគេងឱបរាងតូចអោយឆ្អែត។

«មិនបានគេងទេ»ក្រោយពីឮសម្លេងរបស់គេរាងតូចក៏ប្រញ៉ាប់ក្រោកយ៉ាងលឿន។

«ចុះមិញ?»ជុងហ្គុកលើកចញ្ចើមសួរ ទាំងទឹកមុខឌឺដង។

«ខ្ជិលនិយាយជាមួយអត់ប្រយោជន៍»ថេយ៉ុងមិនតបនិងសំណួររបស់គេ នាយតូចក៏ស្ទុះឡើងចូលទៅបន្ទប់ទឹក។

«ហុឹសៗ»ជុងហ្គុកអង្គុយសើចម្នាក់ឯងនៅលើគ្រែ។ នាយពិតជាអស់សំណើចនិងចារិករបស់គេជាខ្លាំង។

15នាទីក្រោយរាងតូចដើរចេញពីបន្ទប់ទឹកវិញដោយស្លៀកខោរជើងខ្លីលើជង្គង់បន្តិច។

«ទៅងូតទឹកទៅ»ថេយ៉ុងដើរមកជិតជុងហ្គុកព្រមទាំងហុចកន្សែងអោយទៅនាយកម្លោះ។

«បាទ៎ សុឺត..!»ជុងហ្គុកទទួលកន្សែងពីដៃរាងតូចរួចហួសទៅថើបថ្ពាល់ក្រពុំរបស់រាងតូចមួយខ្សឺតយ៉ាងវែង ទើបដើរចូលក្នុងបន្ទប់ទឹកបាត់។

Skip

បន្ទប់ពីងូតទឹកហើយរាងតូចនិងរាងក្រាស់ក៏បណ្តើគ្នាចុះទៅក្រោមដើម្បីញ្ញាំអាហារ។

«ម៉ោះកូនចុះមកល្មម មកញ្ញាំអាហារជុំគ្នាសិនមក»អ្នកស្រីចនបាននិយាយខណៈពេលដែលឃើញជុងហ្គុកនិងថឹយ៉ុងដើរចុះមក។

«បាទម៉ាក់»ជុងហ្គុករៀបនិងដាក់ខ្លួនអង្គុយទៅហើយតែសម្លេងមួយបង្អាក់...

«លោកប្រុសតូចបាទ៎»Mingមកពីណាមិនដឹងរត់ចូលមកហៅរាងក្រាស់។

«មានការអី?»

«បាទ៎គឺទិន្នន័យដែលលោកប្រុសតូចអោយរកគឺបានបញ្ចូលចូលទៅក្នុងកុំព្យូទ័ររួចអស់ហើយ»Ming

«តោះចឹងទៅក្រុមហ៊ុនតែម្តងទៅ»ជុងហ្គុក

«បាទ៎»Mingក្រោយពីទទួលបញ្ជាហើយនាយកម្លោះក៏ដើរទៅយកឡានជាមុនសិន។

«បងទៅសិនហើយណា៎»ជុងហ្គុក

«ចុះមិនញ្ញាំអីសិនទេអី»ថេយ៉ុង

«អត់ទេបងប្រញ៉ាប់ សុឺត..!»ជុងហ្គុកនិយាយហើយក៏ហួសទៅថើបថ្ពាល់ក្រពុំរបស់រាងតូចមួយដង្ហើមទើបបង្វែរខ្លួនដើរចេញទៅ។

To be continued......💜✨

ចំការផ្តើមស្នែហ៍🍃🌺[Complete✅]Where stories live. Discover now