Part 18:នេះរឺអារម្មណ៍ឈឺចាប់??

3.1K 266 0
                                    

Eps18

«ជុងហ្គុក បងកើតអី»ថេយ៉ុងប្រលែងពីការឱបចាប់ក្រសោបមុខរបស់ជុងហ្គុកអោយមកទល់មុខគេ ថេយ៉ុងពិតជាឆ្ងល់ណាស់ព្រោះមិញមុននិងចេញទៅទឹកមុខរបស់នាយគឺស្រស់ញញឹម ប៉ុន្តែហេតុអីមកពីបន្ទប់ធ្វើការប៉ាគេវិញទឹកមុខរបស់គេបែរជាមិនសប្បាយចិត្តទៅវិញ។

«បងគ្មានកើតអីទេតោះកុំគិតច្រើនអីទៅញ្ញាំបាយល្អជាង»ជុងហ្គុកញញឹមស្ងួតយកដៃអង្អែលសក់រាងតូចថ្នមៗ រួចបង្វែរឿងនិយាយអោយទៅញ្ញាំបាយវិញ ព្រោះពេលនេះក៏រាងល្ងាចដែរហើយ។

ថេយ៉ុងមិនមាត់ក៏ដើរចេញសំដៅទៅតុអារហារជាមួយរាងក្រាស់ទាំងសំណួរជាច្រើនហោះចូលមកក្នុងខួរក្បាលរបស់គេ តើគេមានរឿងអីទៅហេតុអីត្រូវលាក់បាំង? ក្រែងស្រឡាញ់គ្នាមិនចឹង? ម្តេចក៏មិននិយាយគ្នាជួយដោះស្រាយគ្នា?

«ថេចុះមកហើយអីក្មួយ»អ្នកស្រីចនក៏បន្លឺឡើងពេលឃើញរាងតូចដើរចុះមកជាមួយកូនរបស់ខ្លួន។

«បាទ ជម្រាបសួរលោកពូរអ្នកមីង»ថេយ៉ុងឆ្លើយនិងសំណួរមុននិងឱនគោរពអ្នកដែលមានឋានៈចាស់ជាងខ្លួន តាមពិតទៅអោយតែអ្នកមានឋានៈចាស់ឬក្មេងជាងខ្លួនក៏ដោយគេតែងតែគោរពជានិច្ច។

«ហុឹមធំឡើងសង្ហារណាស់តើ»លោកប្រុសគីមអង្អែលក្បាលរាងតូចថើរៗព្រមទាំងសសើររាងតូចទៀតផង មែនហើយថេយ៉ុងនេះហើយជាក្មួយសំណប់របស់គាត់តាំងពីតូចមកម្ល៉េះ។

«កាត់តាមលោកពូរនិងហើយ»ថេយ៉ុងដើរទៅឱបរាងចំណាស់ទាំងពីរ ព្រមទាំងញញឹមលឹបភ្នែកតូចៗនោះអស់ទៀត។

«សង្ស័យប៉ាម៉ាក់ភ្លេចកូនហើយមើលទៅ»ជុងហ្គុកឈរពេបមាត់ពេកករ ងរងក់ដូចកូនក្មេង។ ឆ្ងល់ណាស់ប្រពន្ធខ្លួនឯងក៏ច្រណែនទៅកើតយ៉ាប់ណាស់ប្រុសម្នាក់នេះ។

«ឯងនេះក្បាលកញ្ចាស់ហើយនៅចេះច្រណែនអញ្ចឹងទៅកើត»លោកប្រុសចនអស់សំណើចនិងកូនម្នាក់នេះយ៉ាងខ្លាំង ពូកែណាស់ខាងច្រណែនបែបនេះ។

«បានហើយញ្ញាំបាយទៅប្រយ័ត្នម្ហូបត្រជាក់អស់»អ្នកស្រីចន ក៏បង្វែរឿងវិញវីវរនាយអង្គុយតរមាត់អីវិញទៅប្រហែលជាមិនបានញ្ញាំបាយទេមើលទៅ។

ចំការផ្តើមស្នែហ៍🍃🌺[Complete✅]Where stories live. Discover now