Part 17

2.4K 254 1
                                    

Eps17

ជុងហ្គុកបានបីរាងតូចចូលទៅក្នុងបន្ទប់ខ្លួន នាយបីរាងតូចយកទៅដាក់លើពូករបស់នាយ

«សុឺត»ជុងហ្គុកឱនទៅថើបថ្ងាស់អ្នកកំពុងគេងលង់លក់នោះមួយខ្សឺតយ៉ាងវែង យកដៃរបស់ខ្លួនទៅក្រវាសសក់ដែលនៅបាំងមុខរបស់រាងតូចចេញមុននិងចេញទៅវិញ

Skip

ជុងហ្គុកដើរចុះទៅជាន់ផ្ទាល់ដីដែលប៉ាម៉ាក់របស់នាយកំពុងអង្គុយចាំ

«មកហើយអីកូនប្រុស»លោកស្រីចនដែលកំពុងអង្គុយលើសាឡុងក៏ក្រឡេកទៅឃើញកូនប្រុសទើបហៅនាយ

«បាទម៉ាក់»ជុងហ្គុកចូលទៅឱបអ្នកជាម្តាយពេញដៃតាមអារម្មណ៍នឹករលឹក

«យ៉ាងមិចដែរកូនទៅនៅBusan3ខែ»លោកប្រុសចនដែលអង្គុយជិតនោះក៏ចោទសំណួរទៅកូនប្រុសរបស់ខ្លួន

«មិនអីទេប៉ាគឺធម្មតា ហើយថែមទាំងសប្បាយទៀតផង»ជុងហ្គុកតបទៅអ្នកជាឪពុកវិញទាំងទឹកមុខញញឹមញញ៉ែមមិនឈប់

«មិនតែប៉ុណ្ណឹងនោះទេ ថែមទាំងអាចរកកូនប្រសារអោយយើងទៀតផង»អ្នកស្រីចននិយាយញ៉ោះទៅកូនប្រុសជាទីស្រឡាញ់របស់ខ្លួនទាំងលួចសើចដើមករ

«ម៉ាក់...!»ជុងហ្គុកហៅឈ្មោះអ្នកជាម្តាយយ៉ាងវែងទាំងផ្ទៃមុខក្រហមព្រឿងៗដូចជាអៀននិងអ្វីមួយអញ្ចឹង

«មិនបាច់លាក់ទេ ម៉ាក់ដឹងហើយ»អ្នកស្រីចននិយាយទាំងយកដៃទៅអង្អែលសក់រាងក្រាស់លែងតិចៗ

«ចុះមិញថេគេងលក់ហើយត្រូវទេ»លោកប្រុសចនបោះសំណួរទៅរាងក្រាស់ ធ្វើអោយនាយមានចម្ងល់ភ្លាមៗ

«មិចក៏ប៉ាដឹង»ជុងហ្គុកលើកចិញ្ចើមសួរទៅរាងចំណាស់

«ក៏មិញនេះអាMingប្រាប់ប៉ាអស់ហើយ»លោកប្រុសចននិយាយសំដៅទៅកូនចៅរបស់ខ្លួន
មែនហើយមិញនេះMingបានប្រាប់លោកប្រុសចន និងអ្នកស្រីចនអស់ហើយថាអ្នកនៅក្នុងដៃរបស់នាយមិញគឺថេយ៉ុង

«បាទនិងហើយថេគេគេងលក់បាត់ហើយ»ជុងហ្គុកនិយាយទាំងស្នាមញញឹមនៅជាប់ថ្ពាល់ជានិច្ច

«ប៉ាសួរមួយបានទេ?»លោកប្រុសចននៅសុខៗក៏ចោទសំណួរទៅរាងក្រាស់

«បាទ ប៉ាចង់សួរអីសួរមក»ជុងហ្គុក

«កូននិងក្មួយថេជាអ្វីនិងគ្នាទៅ»លោកប្រុសចនក៏ក៏លើកសំណួរទៅសួររាងក្រាស់

«បាទគឺកូននិងថេជាសង្សារនិងគ្នា»ជុងហ្គុកឆ្លើយទាំងគ្មានការស្ទាក់ស្ទើរអ្វីទាំងអស់

«ហុឹម បើកូននិងថេស្រឡាញ់គ្នាក៏ប៉ាម៉ាក់មិនថាអីដែរ»
អ្នកស្រីចនក៏បន្លឺឡើងពេលដឹងចម្លើយទាំងចេញពីមាត់រាងក្រាស់បែបនេះ

«បាទអគុណប៉ាម៉ាក់»ជុងហ្គុកក៏បង្ហាញអារម្មណ៍សប្បាយចិត្តចេញមកក្រោយឮប្រយោគយល់ព្រមរបស់រាងចំណាស់ទាំងពីរ

«ចុះបើរឿងការងារ កូនគិតយ៉ាងមិចទៅ»លោកប្រុសគីមក៏
បង្វែររឿងមកនិយាយរឿងការងារវិញ

«បាទប៉ារឿងការងារកូនយល់ព្រមទទួលដំណែងពីប៉ាហើយ»ជុងហ្គុកនិយាយទាំងញញឹមញញ៉ែមជាប់ថ្ពាល់

«ហុឹមចឹងបន្តិចទៀតចាំទៅជួបប៉ានៅបន្ទប់ធ្វើការណា៎»លោកប្រុសគីម

«បាទប៉ា»ជុងហ្គុកនិយាយហើយក៏ដើរទៅបន្ទប់វិញ

«ក្រាក»ទ្វាបានបើកដោយដៃរបស់រាងក្រាស់

«ថេអូនភ្ញាក់ហើយអី»ជុងហ្គុកបើកទ្វាចូលទៅក៏ប្រទះទៅនិងរាងតូចកំពុងអង្គុយញីភ្នែកដូចកូនក្មេងនៅលើគ្រែគេងរបស់ខ្លួន

«ហុឹម..!»ថេយ៉ុងងក់ក្បាលជំនួស

«ឃ្លានទេចាំបងទៅយកអីមកអោយ»ជុងហ្គុកដើរមកអង្គុយក្បែររាងតូចហើយយកដៃទៅអង្អែលសក់រាងតូចថើរៗ

«អត់ទេចាំទៅញ្ញាំអីជុំគ្នាវិញ»ថេយ៉ុង

«ចឹងបងទៅបន្ទប់ប៉ាបន្តិចសិនណា»ជុងហ្គុកញញឹមហើយអង្អែលសក់រាងតូចជាលើកទីពីរ ទើបដើរទៅ

+កន្លះម៉ោងក្រោយ

«ហុឹម មិចបានជាធ្វើមុខចឹង»ថេយ៉ុងបានបន្លឺឡើងពេលឃើញទឹកមុខរបស់រាងក្រាស់ដូចជាមិនសប្បាយវិត្តសោះពេលត្រឡប់មកពីជួបប៉ារបស់គេហើយ

«បងគ្មានកើតអីទេ»ជុងហ្គុកតបទៅរាងតូចវិញទាំងញញឹមស្ងួតដូចមនុស្សមិនសប្បាយចិត្ត

«បងស្រឡាញ់អូនណា៎»ជុងហ្គុកក៏និយាយពាក្យនេះចេញមកទាំងចាប់ឱបរាងតូចជាប់ធ្វើអោយរាងតូចមានចម្ងល់ជាខ្លាំង

To be continued.......💔😊

ចំការផ្តើមស្នែហ៍🍃🌺[Complete✅]Where stories live. Discover now