Part 34

2.4K 226 0
                                    

Eps34

ព្រឹកឡើងព្រលឹមស្រាងៗផ្ទៃមេឃពណ៌លឿងទុំនៅខាងកើត ពន្លឺព្រះអាទិត្យបានចាំងប៉ះទៅនិងផ្ទៃមុខតូចក្រញិចរបស់រាងតូច បានបង្ខំអោយនាយកម្លោះតូចត្រូវបើកថ្ងៃមកទទួលយកថ្ងៃថ្មី។រាងតូចរ៉ាវដៃរកអ្នកដែលគេងឱបគេកាលពីយប់មិញ ប៉ុន្តែបែជាមិនប៉ះគេសោះទើបប្រញ៉ាប់ក្រោកយ៉ាងលឿន។

«គេទៅណាបាត់ហើយ? ហុឹមប្រហែលនៅក្រោមទេដឹង!»ថេយ៉ុងគិតមួយសន្ទុះរួចក៏ដើរទៅបន្ទប់ទឹកបាត់ ដោយសារតែគេស្មានតែជុងហ្គុកនៅក្រោមទើបមិនខ្វល់ច្រើន។

ក្រោយពីងូតទឹកហើយរាងតូចក៏ដើរចុះទៅក្រោមរកជុងហ្គុកប៉ុន្តែរកមិនឃើញទើបដើរទៅផ្ទះបាយ គេប្រាកដជានៅផ្ទះបាយធ្វើអារហារអោយហើយទើបដើរទៅរកប៉ុន្តែអ្វីដែលទទួលបានគឺនៅតែមិនឃើញ។

«ជុង! ជុងហ្គុកបងនៅឯណា..!»ថឹយ៉ុងស្រែកហៅរាងក្រាស់ខ្ទរពេញផ្ទះប៉ុន្តែនៅតែមិនឮការឆ្លើយតប រួចក៏ចេញមកក្រៅផ្ទះម្តង។ នាយកម្លោះតូចដើរទៅឆ្នេរសមុទ្រ ក្នុងចិត្តក៏រាងភ័យដែរខ្លាចថាជុងហ្គុកគេមានរឿងអីកើតឡើង ប៉ុន្តែក៏ប្រាប់ខ្លួនឯងក្នុងចិត្តថា «ជុងហ្គុកមិនទៅណាទេបន្តិចទៀតនិងមកវិញ»។ គេដើរទៅឆ្នេរសមុទ្រក៏ប្រទះនិងក្មេងប្រុសវ័យប្រហែល7ឆ្នាំរត់មករកដោយនៅដៃកាន់ផ្កាកុលាបមកជាមួយ។

«មករកអីដែរក្មេងតូច»ថេយ៉ុងបន្ទោនជង្គុយអោយស្មើរនិងកម្ពស់ក្មេងតូចនោះថែមទាំងអង្អែលសក់គេតិចៗថែមទៀតផង។

«ពូតូចៗ គឺពូម្នាក់នោះអោយអូនយកផ្កាអោយពូតូច»ក្មេងតូចនិយាយហើយក៏ហុចផ្កាទៅអោយថេយ៉ុងរួចរត់ទៅវិញបាត់។

«នរណាទៅ»ថេយ៉ុងឈរអេះក្បាលអុញៗ មិនដឹងនរណាប្រើក្មេងអោយយកផ្កាមកអោយ។ ទោះប្បីជាគេជាប្រុសមែនប៉ុន្តែគេក៏ចូលចិត្តផ្កាតែគ្រាន់តែចង់ដឹងមុខអ្នកអោយតែប៉ុណ្ណោះ។

«ថេ ចង់ទៅណា»ថេយ៉ុងបម្រុងនិងដើរទៅក្នុងផ្ទះវិញទៅហើយប៉ុន្តែក៏មានសម្លេងមួយបញ្ឈរ បង្វែរអារម្មណ៍របស់គេអោយមកមើលយ៉ាងរហ័ស។

«ជុង..!»ថេយ៉ុងបែរទៅទាំងញញឹមនៅពេលឃើញរាងក្រាស់នៅចំពោះមុខថែមទាំងក្នុងដៃមានកាន់បាច់ផ្ការមួយបាច់ទៀត។

ចំការផ្តើមស្នែហ៍🍃🌺[Complete✅]Where stories live. Discover now