Part 19

2.7K 257 0
                                    

Eps19

ក្រោយពីថេយ៉ុងដើរចេញពីកន្លែងដែលជុងហ្គុកនិងស៊ូជីននៅមិញនេះហើយ រាងតូចក៏ដើរតម្រង់មកចំណតឡានទាំងទឹកភ្នែកដាបពេញថ្ពាល់។ ចំណែកឯទ្រូងខាងឆ្វេងមានអារម្មណ៍ថាឈឺដូចមានគេយកអ្វីមកចាក់អញ្ចឹង។តើពេលនេះគេទន់ខ្សោយណាស់មែនទេ? តើបុរសម្នាក់នេះជាអ្វីទៅហេតុអីក៏អាចធ្វើអោយគេយំបាន?

«លោកប្រុសតូចកើតអីមិចក៏យំអញ្ចឹង»Mingក៏បោះសំណួរទៅសួររាងតូចដែលកំពុងដើរមករកខ្លួន។

«ខ្ញុំគ្មានកើតអីទេ គ្រាន់តែដីចូលភ្នែកប៉ុណ្ណឹងឯង»ថេយ៉ុងលើកដៃតូចៗរបស់ខ្លួនទៅជូតទឹកភ្នែកដែលដាបនៅលើថ្ពាល់នោះចេញ ដើម្បីកុំអោយគេសង្ស័យថានាយលួចយំ។

«បាទ ចុះចាហ្វាយនោះគាត់ទៅណាបាត់ហើយ» Ming ក្រឡេកទៅមិនឃើញចាហ្វាយខ្លួនក៏សួរទៅរាងតូច។

«អ៎ គាត់មានការបន្តិចគាត់ប្រាប់ថាអោយខ្ញុំទៅមុនទៅចាំគាត់ទៅតាមក្រោយ»ថេយ៉ុងឆ្លើយទៅទាំងអួលដើមករ ពេលនេះក្នុងទ្រូងរបស់គេរាងថប់ៗតើមកពីអ្វីទៅ? ឬក៏មកពីគេយំមិញនេះ?

«បាទ ចឹងអ្នកប្រុសតូចឡើងឡានមកចាំខ្ញុំជូនទៅផ្ទះ»Mingក៏គេឆ្ងល់ដែរតែគេមិនហ៊ានសួរដេញដាលច្រើនណាមួយវាជារឿងរបស់ចាហ្វាយទើបគេមិនហ៊ានលូកមាត់ផ្តេសផ្តាស់។

«បាទ»ថេយ៉ុងពោលហើយក៏ឡើងឡានចេញទៅ

Skip

ក្រោយពេលដែលរាងតូចចេញទៅបាត់អារម្មណ៍របស់នាយមិនស្កប់នោះទេ។ គេមានអារម្មណ៍ថាគេកំពុងធ្វើខុសអ្វីម្យ៉ាង។ តើគេមិនដឹងពីអារម្មណ៍របស់រាងតូចនៅពេលនេះទេឬ? ឬក៏ក្រោយពីជួបអតីតសង្សាររបស់ខ្លួនហើយគេក៏ភ្លេចថេយ៉ុង? តើគេយកថេយ៉ុងមកគ្រាន់តែលែងសើចទេ ឬក៏គ្រាន់តែយកមកបំពេញអ្នកចាស់? ប៉ុន្តែពេលនេះគឺនាយបានជួបនិងអតីតសង្សារនាយវិញហើយអញ្ចឹងបានន័យថាថេយ៉ុងលែងសំខាន់និងគេទៀតហើយ។💔

«បងជុងហ្គុក តើយើងគួរទៅកន្លែងណាមុនទៅ»នាងតូចស៊ូជីនចាប់អូសដៃរបស់ជុងហ្គុកទៅរកកន្លែងលក់សម្លៀកបំពាក់ផង កន្លែងលក់ស្បែកជើងផង។

«ទៅទីណាមុនក៏បានដែរ»ជុងហ្គុកញញឹមចេញមកតិចៗ។

«ចឹងទៅទីនោះមុនទៅ»នាងតូចស៊ូជីនក៏ហូសដៃរាងក្រាស់ចូលហាងលក់សម្លៀកបំពាក់មុន។

Skip

«ថេមកវិញមែនអីក្មួយ ចុះជុងហ្គុកគេទៅណា»អ្នកស្រីចនបន្លឺឡើងក្រោយឃើញរាងតូចដើរចូលមកម្នាក់ឯង។

«អ៎រ គាត់ប្រាប់ថាគាត់រវល់ទើបអោយខ្ញុំមកមុន»ថេយ៉ុងឆ្លើយទាំងទឹកមុខញញឹម ប៉ុន្តែនៅក្នុងចិត្តរបស់គេវិញឈឺសឹងតែស្រែកអោយបែកមេឃទេ។ ឃើញគេថាគេពូកែទ្រាំណាស់។

«ចុះភ្នែកក្មួយកើតអីមិចក៏ក្រហមម្លេះ»អ្នកស្រីចនក៏ក្រឡេកទៅឃើញកែវភ្នែករបស់រាងតូចក្រហមដូចជាមនុស្សទើបនិងយំហើយអញ្ចឹង។

«គ្មានអីទេអ្នកមីង អញ្ចឹងខ្ញុំទៅលើសិនហើយ»ថេយ៉ុងនិយាហើយក៏រត់ឡើងទៅបន្ទប់បាត់។

«ក្រាក ក្រឹប»

ថេយ៉ុងបើកទ្វាហើយក៏ប្រញ៉ាប់បិទវិញយ៉ាងលឿន។ រាងតូចដើរទៅកៀនគ្រែគេងទម្លាក់ខ្លួនអង្គុយដោយផ្អែកខ្នងនិងជញ្ជាំង អង្គុយឱបក្បាលជង្គុងរបស់ខ្លួន។

«ហុឹក ហុឹកមែនហើយយើងត្រឹមជាប្អូនរបស់គេប៉ុណ្ណោះ គេគ្រាន់តែយកយើងមកកំដរទេយើងមិនមានអ្វីសំខាន់សម្រាប់គេទេហុឹក យើងជាមនុស្សប្រុសមិនចំប្រុសស្រីមិនចំស្រី គេមិចនិងមកស្រឡាញ់យើងទៅ»ថេយ៉ុងអង្គុយឱបក្បាលជង្គុងសម្រក់ទឹកភ្នែកមកតក់ៗអង្គុយរៀបរាប់។ ពេលនេះគេមិនខ្វល់ទេថាបរណាឮក៏អត់តែសំខាន់នោះគឺគេត្រូវបញ្ចេញការឈឺចាប់នោះចោលខ្លះតាមទឹកភ្នែកព្រោះវាអាចនិងធូរខ្លះ។

ថេយ៉ុងបានអង្គុយយំជាយូររហូតអស់កម្លាំងគេងលក់នៅកៀនគ្រែនោះទៅទាំងមានទឹកភ្នែកនៅជាប់ថ្ពាល់ដែលហូរកាត់មិញនេះ។

To be continued.........💔

ចំការផ្តើមស្នែហ៍🍃🌺[Complete✅]Where stories live. Discover now