ភាគទី 1

9.2K 488 1
                                    



+ភូមិគ្រឹះត្រកូលចន

សម្លេងសម្រឹបជើងដែលកំពុងតែដើរប៉ោះជំហ៊ានចុះមកតាមកាំជណ្តើរបណ្តាលអោយឮសំម្លេងកាន់តែកៀកទៅៗ ហើយបានបង្វែរចំណាប់អារម្មណ៍របស់រាងចំណាស់ពីរអ្នកដែលកំពុងតែអង្គុយលើសាឡុងទទួលភ្ញៀវ ងាកមុខមក
សម្លឹងកូនប្រុសជើងល្អរបស់ខ្លួនដែលបានរៀបចំខ្លួនយ៉ាងសង្ហារ ដូចជាបម្រុងនិងទៅកន្លែងណា ទាំងដែលពេលនេះយប់ជ្រៅណាស់ទៅហើយ

(ចនជុងហ្គុកបុរសសង្ហារជាទីប្រាថ្នារបស់នារីគ្រប់រូប«រួមទាំងនាងខ្ញុំផងដែរ😞»គេមានអាយុ23ជាកូនប្រុសតែម្នាក់គត់របស់គ្រួសារចន ដែលម្តាយឪពុកគេស្រឡាញ់យ៉ាងខ្លាំង តែទាស់ត្រង់នាយម្នាក់នេះជាplay boy យប់ឡើងមិនដែលថាចេះនៅផ្ទះទេ អាយុច្រើនប៉ុណ្ណឹងហើយមិនដែលថាចេះជួយធ្វើការនៅក្រុមហ៊ុនស្អីទេគិតតែពីចាយលុយខ្ចះខ្ចាយ ដើរលេងរាល់យប់មិនដែលថាដេកផ្ទះបានម្តងទេ អាងតែម៉ាក់ប៉ាស្រឡាញ់)

អ្នកស្រីចន« ទៅណាទាំងយប់និងហាស៎ លោកកូន
នេះយប់ជ្រៅហើយណា៎មិនគិតចង់គេង នៅក្នុងផ្ទះអោយបានមួយយប់ទេឫយ៉ាងមិចនាក? »រាងចំណាស់ចោទសំណួរទៅកាន់កូនប្រុសតែមួយរបស់ខ្លួន ទាំងដែលហួសចិត្ត និងគេជាខ្លាំង

ជុងហ្គុក «សុឺត......!! គឺកូនចេញទៅក្លឹបបន្តិចនិងណា៎អ្នកម៉ាក់» នាយកម្លោះដើរមកជិត អ្នកជាម្តាយហើយឱនទៅថើបថ្ពាល់ម្តាយរបស់គេមួយខ្សឺត ទុកជាការលួងលោម

លោកប្រុសចន« ទៅបន្តិចដឹងបន្តិច មិនមែនបាត់ពេញមួយយប់ដូចរាល់ថ្ងៃនេះទេណា៎ »អ្នកមាននាមជាឱពុកក៏ តបទៅកូនប្រុសជើងល្អទាំងដែលដឹងស្រាប់ហើយថាកូនម្នាក់នេះមិនដែលនិយាយត្រង់ម្តងណាទេ

ជុងហ្គុក«អូយប៉ាហ៎ ធ្វើជាជឿលើកូនប្រុសដ៏ល្អរបស់ប៉ាម្តងតើបានទេ»នាយកម្លោះធ្វើទឹកមុខស្ងួតដើម្បីអោយប៉ារបស់ខ្លួនជឿទុកចិត្តលើខ្លួន

លោកចន«យើងជឿឯងពេកឡើងឯងបោកយើងលែងសមហើយ លោកកូន»រាងចំណាស់និយាយលាយឡំជាមួយនិងពាក្យឌឺដងទៅកាន់កូនប្រុស

ជុងហ្គុក«ហូយ ខ្ជិលនិយាយជាមួយប៉ាច្រើណាស់ ខ្ញុំទៅសិនហើយ»នាយកម្លោះរៀបនិងដើរចេញទៅតែមានសម្លេងមួយបង្អាក់

ចំការផ្តើមស្នែហ៍🍃🌺[Complete✅]Where stories live. Discover now