Part16

2.4K 238 0
                                    

Eps16

ល្ងាចឡើង

«ថេចង់ទៅSeoulជាមួយបងអត់»ជុងហ្គុកដែលកំពុងតែជួយធ្វើម្ហូបរាងតូចក៏សួរ

«ចង់តែខ្លាចប៉ាហើយម៉ាក់អត់អោយទៅ»ថេយ៉ុងពេបមាត់ពេកករ ងក់ងរខ្លាចថារាងចំណាស់មិនអនុញ្ញាត

«មិនអីទេចាំបងសុំគាត់អោយ»ជុងហ្គុកដើរទៅជិតថេយ៉ុងរួចអង្អែលខ្នងរាងតូចតិចៗ

«ហុឹម....!»ថេយ៉ុង ងក់ក្បាលញញឹមយ៉ាងពព្រាយទៅកាន់នាយកម្លោះ

«ក្រាក»ទ្វាបានបើដោយដៃរាងចំណាស់ ពួកគាត់ក៏ដើរចូលមក ញញឹមទៅរាងតូចនិងរាងក្រាស់តាមទម្លាប់

«អ៊ុំប្រុសអ៊ុំស្រីបាទ៎»ជុងហ្គុកដង្ហើយហៅរាងចំណាស់ដែលកំពុងដើរសំដៅមករកខ្លួន

«ហ៊ឹម មានការអីមែនទេ»លោកប្រុសគីមតបទៅក្មួយវិញដោយមានស្នាមញញឹមនៅជាប់ថ្ពាល់មិនដាច់

«ខ្ញុំសុំយកថេទៅSeoul ជាមួយខ្ញុំបានទេ»ជុងហ្គុកនិយាយបណ្តើរកាន់ដៃតូចៗរបស់រាងតូចបណ្តើរ ទង្វើរទាំងនេះមិនអាចគេចពីក្រសែភ្នែករបស់រាងចំណាស់ទាំងពីបានទេ ព្រោះពួកគាត់ក៏ដឹងដែលថាទាំងកូនទាំងក្មួយគឺសុទ្ធតែមានអារម្មណ៍ដូចគ្នា

«ហុឹម...បើក្មួយចង់យកថេទៅ ក៏អ៊ុំមិនថាអីដែរតែមើលប្អូនផងឮទេ»លោកប្រុសគីមនិយាយទាំងអង្អែលសក់រាងក្រាស់ថ្នមៗ

«បាទ៎ អ៊ុំប្រុស»ជុងហ្គុកញញឹមខ្ជឹបពេលឮការយល់ព្រមពីរាងចំណាស់ទាំងពី ឯរាងតូចថេយ៉ុងក៏ដូចគ្នា

+ពេលព្រឹកដែលគឺជាពេលដែលរាងតូចនិងរាងក្រាស់ត្រូវចេញដំណើរទៅSeoul

«ប៉ាម៉ាក់កូនទៅសិនហើយណា»ថេយ៉ុងឈរលារប៉ាម៉ាក់របស់ខ្លួននៅជិតឡានដែលកូនចៅរបស់ជុងហ្គុកឈប់ចាំ

«ចា៎សុខសប្បាយតាមផ្លូវណា៎កូនម៉ាក់»អ្នកស្រីគីមឱបក្រសោបកូនរួចអង្អែលខ្នងរាងតូចតិចៗ

«តោះថេ អ៊ុំប្រុសអ៊ុំស្រីខ្ញុំទៅសិនហើយ»ជុងហ្គុកនិយាយជាមួយថេហើយក៏បែរមកលាររាងចំណាស់ទាំងពី

«មើលប្អូនផងណា»លោកប្រុសគីមបន្លឺឡើងមុខនិងរាងតូចនិងរាងក្រាស់សំដៅចេញទៅ

«បាទ៎»ជុងហ្គុកនិយាយហើយក៏ចូលទៅក្នុងឡានទាំងពីរអ្នករួចក៏ធ្វើដំណើរចេញទៅ

ពួកគេបានធ្វើដំណើររាងយូរគួរសមដែរទើបចូលមកដល់ទីក្រុង ប៉ុន្តែរាងតូចថេយ៉ុងបានគេងលក់បាត់ទៅហើយ

«លោកប្រុសអ្នកស្រីចា៎ អ្នកប្រុសតូចមកវិញហើយចា៎»នាងតូចលីលី បានរត់ចូលមកក្នុងដើម្បីបហរាប់ដំណឹងនេះទៅកាន់អ្នកដែលជាចាហ្វាយខ្លួន

គ្រាន់តែនិយាយផុតភ្លាមក៏ឃើញរាងក្រាស់បីរាងតូចចូលមក(មិញនេះថេគេងក្នុងឡាន)

«ជុងហ្គុកមកហើយអីកូន»អ្នកស្រីគេបន្លឺឡើងពេលឃើញកូនប្រុសខ្លួនដើរចូលមកថែមទាំងបីនរណាមកថែមទៀត

«ប៉ាម៉ាក់កូនទៅបន្ទប់បន្តិចសិនចាំបន្តិចទៀតកូនចុះមកវិញ»ជុងហ្គុកនិយាយហើយក៏បីរាងតូចទៅបន្ទប់បាត់

To be continued.......🍃💜

ចំការផ្តើមស្នែហ៍🍃🌺[Complete✅]Where stories live. Discover now