👬The last is you⛓Part:27

5.5K 325 1
                                    

@Morning

   ឈូ ឈូ សម្លេងទឹកផ្កាឈូកលាន់លឺពេលបន្ទប់ទឹក រាងតូចក្នុងសភាពគ្មានសម្លៀកបំពាក់ កុំឈរដុះខ្លួនទៅវិញទៅមក ទាំងញញឹមជាប់មាត់បន្ទាប់ពីរៀបចំអោយលោកប្តីទៅធ្វើការបាត់

<ហ៊ើយយ~ស្រួលខ្លួនណាស់>Tae សម្លឹងមើលរាងកាយខ្លួនដែលកំពុងឈរក្រោមតំណក់ទឹក

<Tae->សម្លេងមាំបន្លឺឡើងធ្វើអោយអ្នកក្នុងបន្ទប់ទឹកដឹងភ្លាមថាជាប្តីរបស់ខ្លួន

<Jungkook មែនទេ?>រាងតូចក្រោយពីដឹងច្បាស់ថាជាប្តីរបស់ខ្លួនហើយក៏ប្រញ៉ាប់ទាញកន្សែងមក

<បងមិនទៅធ្វើការទេឬ?>Tae អើតកចេញពីបន្ទប់ទឹកសួរទៅប្តីរបស់ខ្លួនទាំងឆ្ងល់ឬមួយក៏ភ្លេចអី?

<ក្រែងថាធុញនឹងនៅផ្ទះហេស៎!ចឹងប្តូរសម្លៀកបំពាក់ទៅ ទៅជាមួយគ្នា 15ទៀតយើងប្រជុំ>Jk និយាយចប់ក៏ដើរទៅអង្គុយលើពូក ដៀងភ្នែកមើលទៅថេព្រិចៗ ។ ឯថេអើតឡើមមិនទាន់ហ៊ានចេញព្រោះគេមានតែកន្សែងរុំ

<នៅធ្វើអីទៀត?មិនចង់ទៅមែនទេ?>នាយលើកចិញ្ចើមមួយចំហៀងមើលទៅប្រពន្ធខ្លួនដែលមិនព្រមចេញមកនោះ បើថាមិនទៅប្រាប់មកនៅអេះអុញធ្វើស្អី?

<គឺ Jk.... បងជួយយកអាវអោយខ្ញុំមួយសម្រាប់មក>Tae ធ្វើភ្នែកភ្លឹសៗមើលទៅប្តីខ្លួនបែបគួរអោយស្រលាញ់ ធ្វើអោយអ្នកម្ខាងទៀតសឹងទ្រាំមិនបាន ចង់តែចាប់ថើបអោយណាណៃទេ ។ Jk មើលទៅមុខគេបន្តិចមុននឹងងើបបើកទូរយកសម្លៀកបំពាក់អោយគេ

<រឿងច្រើនមែន!លឿនទៅ ប្រយ័ត្នយើងប្តូរចិត្ត>នាយហុចអាវអោយព្រមទាំងនិយាយបែបធុញទ្រាន់ដាក់រាងតូច

<ប៉ុណ្ណឹងសោះ!>Tae និយាយតិចៗព្រមទាំងធ្វើមាត់ជីបអូចៗដូចគូទទា រួចក៏បិទទ្វារផ្លាស់សម្លៀកបំពាក់ តែពាក្យសម្តីគេនិយាយអំបាញ់មិញមិនបានគេចផុតពីត្រចៀកករាងក្រាស់ទេ។Jk អង្គុយរងចាំប្រពន្ធយ៉ាងស្ងៀមស្ងាត់មិនបានប៉ុន្មានថេក៏ចេញមក រួកពូកគេក៏ធ្វើដំណើរទៅក្រុមហ៊ុនជាមួយគ្នា ។

@Jeon Group

   Jk ដើរចូលក្នុងក្រុមហ៊ុន ជាមួយនឹងទឹកមុខមាំរបស់ខ្លួន បុគ្គលិកទាំងអស់មិនហ៊ាននឹងហើយគេចំទេ ព្រោះតែទឹកមុខនឹងក្រខ្សែភ្នែកគេនេះឯង មើលទៅអំណាចខ្លាំងណាស់។Jk បោះជំហ៊ានវែងៗអមជាមួយនឹងជំនិតពីរនាក់ និងប្រពន្ធរបស់គេដែលរត់តាមពីក្រោយ (ដើរមិនទាន់ចឹងមានតែរត់)។

The  last is you ( ចប់✔)Where stories live. Discover now