Part41:អូនឈឺពោះ!...កូនគឺកូនយើង!

4.8K 346 8
                                    

   admin រត់ចោលអ្នកទាំងអស់គ្នាយូរដែរហើយ បើមានកំហុសខុសឆ្គងត្រង់ណាអីកុំប្រកាន់អីណា!!

#7 ខែកន្លងផុតទៅ

    ព្រិចបើកៗ ពេលវេលាដើរកាន់តែលឿនទៅ ចំណែឯ Tae ក៏ជិតគ្រប់ថ្ងៃ ។ តាំងពី Tae ពពោះបាន6ខែ Jk ក៏បានសុំផ្អាកការងារសិន ដើម្បីមើលថែប្រពន្ធ ព្រោះមើលទៅគេរាងលំបាកហើយណាមួយគេជាប្រុសមិនងាយស្រួលឡើយ

  ការពពោះលើកដំបូងយើងមិនសូវជាដឹង វាលំបាកខ្លាំងណាស់ ជួនកាលគេគេងមិនបានគ្រប់គ្រាន់ទេដោយសារការចុករោយរាងកាយ គេងក៏ពិបាក អង្គុយក៏ពិបាក ឈរក៏ពិបាក។ចំណែកឯ Jk ក៏ដូចគ្នាថ្ងៃខ្លះមិនបានគេងទេ ត្រូវមើលថែប្រពន្ធ មិនអោយមានភាពធ្លោះធ្លោយ ។ដោយជិតគ្រប់ខែពួកគេក៏បានរើមកនៅមន្ទីរពេទ្យ

<Jk ហា៎!!>Tae បើកភ្នែកព្រឹមៗមើលទៅប្តីដែលអង្គុយនៅលើសាឡុង ទាំងពេបមាត់តិចៗ

<ថេ! អូនត្រូវការអីមែនទេ?>នាយគ្រាន់តែលឺសម្លេងរាងតូចភ្លាមក៏ប្រញ៉ាប់ស្ទុះមកក្បែរក្រែងគេពិបាកត្រង់ណា

<គឺអូនឃ្លាន!!>Tae ធ្វើមុខជូរៗ និយាយតិចៗ Jk មើលមុខគេបន្តិចក៏ញញឹមឡើង

<Ok!! ចាំបងចុះទៅទិញអោយ>Jk និយាយចប់ក៏រៀបចំចុះទៅទិញបបរអោយរាងតូច ណាមួយថ្ងៃដែរហើយគេប្រាកដជាឃ្លានខ្លាំង

<ហ៊ើយ!!...ថប់ដង្ហើមដល់ហើយ!.. កូនក្បាលខូចកុំធ្វើបាប appa ពេកណា!!>Tae និយាយតិចៗព្រមទាំងលើកដៃស្រលូនអង្អែលលើកពោះថ្នមៗ ទាំងញញឹមជាប់។ទោះបីជាពិបាកក្នុងការពពោះក៏ដោយ តែគេពេញចិត្តនឹងស្រលាញ់គ្រាប់ឈាមមួយដំណក់នេះខ្លាំងណាស់

    15នាទីក្រោយមក jk ក៏ត្រឡប់មកវិញជាមួយអាហារដែលបានទិញមក

<aww!!..នេះគេងហើយមែនទេ?>Jk សើចហួសចិត្តនឹងរាងតូច ប្រាប់ថាឃ្លានឥឡូវគេលក់បាន ចំមែនហើយ

<សឺតត!...>នាយក៏អោយទៅថើបថ្ងាស់គេមួយខ្សឺតយ៉ាងវែង មុននឹងរៀបចំបបរទុកអោយរាងតូច ចាំពេលគេភ្ញាក់ចាំអោយញ៉ាំ ....រួចគេក៏ call និយាយការងារជាមួយនឹង Dohyung ទៅ

  ងាកមកមើល Yoongi វិញ តាំងពីថ្ងៃគេទទួលបានឥវ៉ាន់នោះមក គេក៏នៅទទួលបានជារៀងរាល់ខែ នាយក៏ចេះតែទទួលទាំងមិនដឹងថាអ្នកណាផ្ញើរមក ហើយផ្ញើរមកពីណា!!

The  last is you ( ចប់✔)Where stories live. Discover now