Part:7

5.7K 394 17
                                    

@Night

Jimin យប់បន្តិចគេក៏អោយបងប្រុសរបស់គេជូនទៅយករាងតូច Taehyung ទឹកមុខគេមើលទៅរីករាយណាស់ព្រោះបានបងថ្លៃទៅគេងជាមួយ

*ទីត ទីត
មកដល់ខាងមុខភូមិគ្រឹះរាងក្រាស់ក៏ចុចស៊ីផ្លេឡានដើម្បីអោយសញ្ញាទៅរាងតូចដែលនៅខាងក្នុង ឯ Jimin ក៏ចុះមកចាំគេនៅខាងមុខឡាន

<ម៉ាក់ Jimin មកដល់ហើយ ខ្ញុំទៅហើយ!!>Tae ញញឹមអោនទៅថើបម៉ាក់គេមួយខ្សឺតទើបរត់ចេញទៅក្រៅជាមួយនឹងកាតាបដាក់សៀវភៅរបស់គេ

<......>Mss Kim នៅឈរមើលកូនប្រុសរហូតចេញទៅដល់ក្រៅទើបគាត់ឡើងទៅខាងលើវិញ

<Min Min!!> Tae រត់មកចាប់ទាញថ្ពាល់មិត្ត

<អួយ!!!ឆាប់ឡើងឡានទៅប្រញ៉ាប់!!>Jimin អូសដៃមិត្តចូលក្នុងឡាន

<បង Hoseokមកដែរ?? >Tae អើតកទៅខាងមុខងើយមកមុខរាងក្រាស់

<ត្រូវហើយ!!បងមិនទុកចិត្តព្រោះយប់ប្រលប់>រាងក្រាសញញឹមលូកដៃទៅញីសក់រាងតូច ឯថេញញឹមខ្ចឹប

<បងប្រុសយើងទៅដើរលេងទៅ>Jimin ដែលអង្គុយញញឹមនោះក៏និយាយឡើង

<ទៅឯណាយប់ហើយហ្នឹង??>Tae ងាកមុខមកលើកចិញ្ចើមមួយចំហៀងសួរ យប់ហើយបម្រុងទៅណាទៀត ឯjimin មិនមាត់គេក៏ញញឹមរួចមើលមុខបងប្រុសគេ

<បងដឹងតោះចេញដំណើរ!!>Hoseok លើកដៃឡើងសើចឯ Jimin ក៏ស្រែកឡើង

<យេ!!!!ចេញដំណើរ>Taeសើច

>>>20នាទីក្រោយមក<<<

ពួកគេទាំងបីក៏មកដល់ផ្សាររាត្រីមួយដែលមិនឆ្ងាយពីភូមិគ្រឹះ Park ប៉ុន្មានទេ មកដល់ភ្លាម Jimin ក៏អូសពួកគេទាំងពីរទៅកន្លែងញ៉ាំអី

<បងប្រុសអង្គុយត្រង់នេះមក>Jimin ញញឹមស្ញេញទាញ
តុរមួយដាក់ជិតតុរ Tae អោយបងគេអង្គុយ

<អរគុណហើយ>Hoseok លើកដៃអង្អែលក្បាលប្អូនបន្តិច ឯងJiminក៏ញញឹមរួចក៏ងាកទៅនិយាយជាមួយមិត្ត

<ឯងញ៉ាំអី??>Tae ងាកមុខចេញពីកន្លែងដែលគេសម្លឹងរួចក៏តបទៅវិញទាំងញញឹម

<អ្វីក៏បានដែរ>Jimin ក៏ងាកមុខទៅបងប្រុសក្នុងបំណងប្រាប់អោយជួយហៅអោយ

The  last is you ( ចប់✔)Where stories live. Discover now