👬The last is you ⛓Part:11

6.4K 353 6
                                    

@Morning

    ពន្លឺព្រះអាទិត្យរះឡើងបំភ្លឺព្រៃព្រឹក្សា សត្វយំចេចចាចពេញដើមឈើបៃតង ពេលព្រឹកប្រលឹមជំនោសមុទ្ររលកបក់បោកជះចំហាយត្រជាក់ស្រស់ស្រាយពាសពេញទឹកទី ...

   ងាកមកមើលកំលោះមួយគូរដែលគេអោបគ្នាស្អិតឯណេះវិញ បន្ទាប់ពីហាត់ប្រាណយប់មិញហើយគឺអស់កម្លាំងរាងៗខ្លួនគេងមិនចង់ភ្ញាក់

   បន្ទាប់ពីមួយសន្ទុះក្រោយមករាងតូចក៏ចាប់ផ្តើមបើកត្របកភ្នែកឡើងព្រោះតែពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួរប៉ះលើផ្ទៃមុខរបស់គេ

<ហឹមមម!!> Taeប្រឹងរើទាំងពិបាកព្រោះមនុស្សមាឌធំអោបរឹតគេឡើងស្អិត ស្អិតដូចតុកកែអញ្ចឹង

<ហប់ដង្ហើមណាស់>Tae ប្រឹងលើកដៃរាងក្រាស់រហូតចេញបានសម្រេច គេដកដង្ហើមធំមួយវ៉ូមុននឹងងាកទៅឃើញកន្សែងកៀនដៃ គេក៏យកមករុំខ្លួនគេដើម្បីបិទបាំង រួចគេក៏ទម្លាក់ជើងចុះពីលើកគ្រែតិចៗ

<ឈឺណាស់!!សឺត!!អាប្រុសចង្រៃយ៍>Tae ងាកទៅសម្លក់អ្នកដែលគេលើកគ្រែ Taeប្រឹងងើបឈរដើរតិចៗយ៉ាងលំបាក ឈឺផង ផ្សារផងសឹងតែស្រែកទៅហើយ បោះបានប៉ុន្មានជំហ៊ានជើងគេចាប់ផ្តើមញ័រដួសយកតែម្តង

ព្រូស*

<អួយ!!!ហិកហិ>Tae យំចេញមកពេលដួលអុកលើ កន្លែងដែលឈឺនោះ

<រឹងក្បាល>Jk ដែលគេងលើគ្រែមើលទៅគេនោះក៏ប្រញ៉ាប់លើកបីគេចូលបន្ទប់ទឹកទាំងសង្គឺតធ្មេញ បើដឹងថាឈឺហើយខំដើរធ្វើស្អី

<អ្ហឹម~>បន្ទាប់ពីដាក់រាងតូចចូលក្នុងអាំងរួចរាល់នាយក៏បើកទឹកក្តៅចូល

<បងចង់ស្រុះខ្ញុំមែនទេ?>Tae ចោតសួរទៅរាងក្រាស់ពេលដែលទឹកក្តៅប៉ះរាងកាយគេ Jkមិនមាត់ក៏បើកទឹកត្រជាក់ចូល

<ងូតរួចហៅយើង>Jk ងាកមកប្រាប់រាងតូចមុននឹងបើកទ្វារបន្ទប់ទឹកចេញទៅងូតទឹកនៅបន្ទប់ទឹកក្រោម

<ផ្សារណាស់ សឺតតត!!!>Tae បិទភ្នែកសម្រួលអារម្មណ៍ វាជាលើកដំបូងវាផ្សាហើយនឹងឈឺ បន្តិចក្រោយមក Tae ក៏ចាប់ផ្តើមសម្អាតខ្លួន

The  last is you ( ចប់✔)Where stories live. Discover now