⛓The last is you 👬Part:14

6.1K 344 1
                                    

@Morning

   រាងក្រាស់ក្រោកតាំងពីម៉ោង 4 ងើបឡើងជូតខ្លួនអោយរាងតូចតាំងពីយប់មកមិនទាន់បាត់ក្តៅខ្លួនទៅឡើយទេ ។ បន្ទាប់ពីជូតខ្លួនអោយរាងតូចរួចរាល់គេក៏បានរៀបចំឥវ៉ាន់ខ្លះៗទៅវិញ ដើម្បីយករាងតូចទៅពេទ្យទុកយូរមិនកើតទេ ខ្លាចគេធ្ងន់ធ្ងរ

<ពួកយើងទៅណា?>Tae បើកត្របកភ្នែកឡើងនិយាយខ្សាវម គេក៏ដឹងថាគេនៅក្នុងដៃរាងក្រាស់

<យកឯងទៅផ្ទះវិញ!!លេបថ្នាំសិនទៅ>Jk ដាក់អោយគេអង្គុយលើសាឡុងរួចរាល់ហើយក៏ហុចថ្នាំមួយគ្រាប់អោយគេ

<....>បន្ទាប់មក jk ក៏លើកបីថេដាក់ក្នុងឡាន បើកត្រឡប់ទៅវិញ នៅតាមផ្លូវថេក៏បានគេងលក់ មុខមាត់គេស្លេកអស់ហើយ Jk ក៏កើតចិត្តបារម្ភពីរាងតូចយ៉ាងខ្លាំងសុខៗក៏ឈឺបែបនេះ គេកុំពុងគិតថាតើមកពីរឿងលើគ្រែឬយ៉ាងមិច?ព្រោះវាជាលើកទីមួយរបស់រាងតូច ហើយគេក៏មិនសូវដឹងដែរព្រោះគេមិនធ្លាប់ធ្វើវាជាមួយមនុស្សប្រុស ។ ការធ្វើដំណើររបស់រាងក្រាស់ប្រើរយ:ពេល មួយម៉ោងកន្លះទើបដល់គេក៏រាងជិះលឿនបន្តិចដែរ។

   មកដល់ Seoul jk មិនបានចូលភូមិគ្រឹះទេគេបានហួសយករាងតូចមកមន្ទីរពេទ្យតែម្តង ។

<លោកគ្រូពេទ្យជួយពិនិត្យមើលគេបន្ទិចទៅ!!>Jk ដាក់រាងតូចលើគ្រែពេទ្យថ្នមៗមុននឹងនិយាយជាមួយលោកគ្រូ

<បាទ មិនអីទេលោក Jeon>លោកគ្រូពេទ្យ ងក់ក្បាលតិចៗមុននឹងចូលខ្លួនពិនិត្យអោយរាងតូចដោយយកចិត្តទុកដាក់ជាទីបំផុត ក្រោយពីពិនិត្យរួចរាល់អស់លោកគ្រូក៏និយាយទៅកាន់រាងក្រាស់

<គេមិនកើតអីធ្ងន់ធ្ងរនោះទេ គ្រាន់តែញ៉ាំអាហារខុសក្តៅខ្លួនប៉ុណ្ណោះតែលោកជួយមើលថែគេអោយបានល្អផង ព្រោះគេខ្សោយណាស់ដោយសារតែរឿងនោះ>

<អឹមម>Jk ងក់ក្បាល

<លោក Jeon ចាំទៅបើកថ្នាំផង>លោកគ្រូហុចក្រដាសថ្នាំអោយទៅរាងក្រាស់ គេទទួលយកកាន់នឹងដៃរួចទើបដើរទៅជិតរាងតូច

<យើងទៅបើកថ្នាំសិន!!>និយាយរួចក៏ដើរចេញទៅបាត់ ថេបានត្រឹមតែតាមមើលដំណើរគេភ្លឹសៗ បន្ទាប់ពីបានថ្នាំហើយ  Jk ក៏នាំថេទៅភូមិគ្រឹះ Jeon ព្រោះទម្រាំតែដល់ផ្ទះថេវាអាចនឹងយូរអោយគេសម្រាកភូមិគ្រឹះចនសិនទៅ

The  last is you ( ចប់✔)Where stories live. Discover now