👬The last is you⛓Part:22

5.5K 333 3
                                    

@Morning

Tae ភ្ញាក់ឡើងពេលព្រឹកដូចរាល់ដង គេរៀបចំសម្លៀកបំពាក់ លាយទឹក នឹងរៀបចំកាបូបធ្វើការប្តីរួចស្រេចអស់ហើយទើបចុះជួយធ្វើម្ហូមអ្នកបម្រើ

<មោះបងខ្ញុំជួយ!>Tae ចូលខ្លួនធ្វើម្ហូប

<អ្នកប្រុសខ្ញុំថាមិនបាច់ទេ!>ពួកនាងប្រកែកមិនចង់អោយរាងតូចជួយធ្វើ

<មិនអីទេ ខ្ញុំគ្រាន់ចង់អោយពួកគាត់សាកស្នាដៃខ្ញុំ>ញញឹមដាក់ពួកនាងរួចក៏បន្តហាន់បន្លែ

<តែអ្នកប្រុសចេះធ្វើមែនទេ?>សួរបញ្ជាក់ដូចជាមិនទុកចិត្ត វវរអត់បាយព្រឹកទាំងអស់គ្នាឡូវហើយ

<ខ្ញុំចេះតើ!>Tae

<ចឹងអ្នកប្រុស ធ្វើចុះបើត្រូវការអ្វីអាចហៅពួកខ្ញុំបាន>និយាយរួចពួកនាងក៏បន្តធ្វើការរឿងៗខ្លួន ចំណែកឯថេធ្វើផងញញឹមផងក្តីសុខដល់ហើយ

20នាទី ក្រោយមកអាហារក៏បានរឿបចំនៅលើតុររួចជាស្រេច

<លោកស្រីនេះជាអាហារដែលលោកប្រុសថេធ្វើ>អ្នកបម្រើប្រាប់ទៅរាងចំណាស់

<មែនឬ?>គាត់សួរបញ្ជាក់ព្រមទាំងមើលមុខថេ  ចំណែកឯថេក៏ញញឹមងក់ក្បាលទទួលស្គាល់ថាខ្លួនពិតជាបានធ្វើមែន ។ គេសម្លឹងមើលទៅលោកប្តីដែលកុំលូកទៅដួលអាហារគេទាំងក្តុកក្តុលអួលណែន រាងក្រាស់លើកស្លាបព្រាមកហុតទឹកអាហារមួយៗ នាយមើលភ្នែកធំៗភ្លាមពេលទទួលដឹងពីរសជាតិម្ហូប

<យ៉ាងមិចដែរ?>ថេរុលមុខទៅជិតនាយព្រមទាំងញញឹមខ្ជិបចាំស្តាប់

<ហឹមម!!គ្រាន់បើ>Jk ទម្លាក់ស្លាបព្រាចុះថ្នមៗ មុននឹងងើបឈរពេញកម្ពស់យកកាបូបគេឡើង

<ទើបតែញ៉ាំបានបន្តិចទៅហើយហ៎?>Tae សួរទៅប្តីដែលរៀបនឹងដើរចេញទៅ

<គឺឆ្អែតហើយ!>Jk ថាហើយក៏បោះជំហ៊ានដើរចេញទៅ ទុកអោយថេឈរមើលទៅគេទាំងអន់ចិត្ត សរសើរថាគ្រាន់បើតែមិនញ៉ាំ

<កូនថេ!..ម៉ាក់ថាកូនគួរតែភ្លក់អាហារកូនបន្តិចទៅ>Mss Jeon ញញឹមមិនសូវសមពេលញ៉ាំអាហាររបស់ថេ

<មែនហើយ Taehyung សាកទៅ>Nj បន្ថែម Tae មើលទៅមុខពួកគេបន្តិចមុននឹងសាកវាបន្តិច តែក៏ត្រូវបើកភ្នែកធំៗ

The  last is you ( ចប់✔)Where stories live. Discover now