Part 51:ចាំយូរណាស់!!. ហើយក៏នឹកណាស់ដែរ

3.3K 262 3
                                    

   ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ព្រះអាទិត្យរះបំភ្លឺលោក បក្សាបក្សីហោះហើរព្រោងព្រាតភ្ជាប់ជាមួយរុក្ខជាតិខៀវខ្ទី លាស់ស្រស់បំព្រងអមពេញផ្លូវ ដូចជាអបអរថ្ងៃល្អអញ្ចឹង។

   រាងតូច Jm ងើបពីដំណេកពត់ពែនខ្លួនចុះឡើង មុននឹងងើបរៀបចំខ្លួនទៅផ្ទះថេយ៉ុងតាមសន្យាដែលបាននិយាយជាមួយអាល្អិតថេជុង ។

  រាងតូចជិះឡានបណ្តើរភ្នែករារេមើលទៅទេសភាពខាងមុខសញ្ចឹងគិតរឿងរបស់ខ្លួនថា តើគួរចាប់ផ្តើមជាមួយមនុស្សដែលគេស្រលាញ់យ៉ាងមិច?ចុះបើបងប្រុសគេមិនយល់ស្រប?គិតយូរៗទៅធ្វើអោយគេស្មុគស្មាញជាខ្លាំង ទើបសម្រេចចិត្តបោសវាសចេញ មុននឹងផ្តោតលើការបើកបរវិញ

   មកដល់ម៉ោង9ជាងល្មម Jm ញញឹមបន្តិចមុននឹងឈានជើងចូលទៅក្នុងភូមិគ្រឹះចន។

<aww!!កំពុងចាំពូមែនទេនៀក៎?យូរដែរទេ?>Jm ចូលមកដល់ខាងក៏ងាកទៅឃើញអាល្អិតតូចកំពុងអង្គុយធ្មឹងលើសាឡុង

<មិនយូរទេ!!..ប៉ាប៉ាទើបរៀបចំអោយអូនហើយមិញទេ>ថេជុងញញឹមស្ញេញ

<ចុះប៉ាថេជុងទៅណាហើយ?>

<ប៉ាជុងទៅធ្វើការបាត់ហើយ!!.. ឯប៉ាថេកំពុងរៀបចំខ្លួន>ថេជុង

<Jm មកដល់លឿនណាស់ន៎>Tae ស្តីឡើង ខណ:ពេលកំពុងតែចុះកាំជណ្តើរមក

<អើ!!!ដើរលេងពេលព្រឹកៗស្រូបយកខ្យល់អាកាសល្អៗ!!ចុះឯងទៅជាមួយគ្នាទេ?>

<មិនទៅទេ!!ប្តីយើងមិនអោយចេញទៅណាដោយគ្មានគេទេ!!យើងផ្ញើរថេជុងផងណា!!>ថេ និយាយទាំងពេបមាត់ អ្នកណាដែលមិនចង់ដើរលេងនោះ តែលោកប្តីគេមិនបានទេ ហាមនោះហាម

<ប្តី care ប្រពន្ធណាស់>Jm និយាយព្រមទាំងធ្វើទឹកមុខរបៀបជ្រេញ

<ថូវហើយ!>

<ចឹងយើងយកថេជុងទៅហើយ!!តោះ ឆាប់ទៅ!.. >Jm លើកចិញ្ចើមឆ្ងល់ ក្រោយពេលថេជុងមិនព្រមងើបទៅតាមគេ នៅអង្គុយធ្វើភ្នែកម៉ក់ៗ

<មិនទៅទេឬ??>

<អូនចាំប៉ាយ៉ុនសិន!..ប៉ាយ៉ុនប្រាប់ថានឹងជូនតើរលេង ចឹងចាំទៅតាំងអស់គ្នាម៉ងទៅ!...ពូមីនចាំប៉ាយ៉ុនសិនទៅណា!!>

The  last is you ( ចប់✔)Where stories live. Discover now