Part 29: Tae Tae យំឃ្លានខេក

5.7K 355 3
                                    

@Next day

   ថ្ងៃនេះមានប្រជុំធំ Jk មិនបានយកថេយ៉ុងទៅជាមួយទេ។ដោយទុកអោយគេនៅផ្ទះ តែក៏បានហាមប្រាមយ៉ាងដាច់ខាត់មិនអោយចេញទៅណានោះទេមិនចឹងរឿងធំមិនខាន ។

<មានអារម្មណ៍ថាឃ្លានខេកខ្លាំងណាស់>Tea អង្គុយសំយ៉ុងជើងនៅលើពូក ត្អូញត្អែរទាំងមុខជូរ

<ឃ្លាន!!ឃ្លានខ្លាំងណាស់លោកអើយយ!ហ្អឹក ហិក>និយាយចប់គេក៏ទម្លាក់ខ្លួនលើកពូក យំរមៀលពេញហ្នឹង ។ គេយំ នេះមិនមែនយំរឿងធំដុំអីទេ គេយំអាណិតខ្លួនឯង សូម្បីតែចេញទៅទិញខេកញ៉ាំមិនបានផង

<ហេតុអី?ទើបតែឃ្លានថ្ងៃនេះ ម្សិលមិញមិចមិនឃ្លាន?>Tae ពេបមាត់អង្អែលពោះរាបស្មើរតិចៗ កំពុងតែអង្អែលសុខៗទូរស័ព្ទក៏រោទ៍ឡើង គេងើបឡើងយកទូរស័ព្ទមកនិយាយ

<Taehyung!>Jm

<យ៉ាចមិច?>

<តេទៅលែងបានហើយហេស៎?ឯងអាលូវប្លែកណាស់ សូម្បីតែស្រមោលក៏មិនដែរឃើញ ហើយបើតេមកឯងមិនតេផង >Jm

<Jm ស្តាប់យើងសិន!!យើងក៏ចង់ចេញទៅជួបឯងតែប្តីយើងមិនអោយចេញទេ!>Tae និយាយប្រាប់ទៅមិត្តមួយៗ

<ដល់ថ្នាក់មិនអោយចេះក្រៅផងហេស៎?Tae ឯងត្រូវគេបង្រាបបានហើយ ឯងដឹងហេតុអី គេមិនអោយគេចេញក្រៅទេ?>

<ដឹង!ថ្ងៃមុនគេប្រាប់ថាមកពីប្រចណ្ឌ>Tae

<ល្ងង់ណាស់!មកពីគេមិនចង់អោយឯងដឹងរឿងគេមានស្រី គេអោយឯងនៅផ្ទះ ស្រួលនាំស្រីដើរលេងមិនអោយឯងដឹង កុំភ្លើពេក>Jm

<តែគាត់ទៅធ្វើការទេ!>Tae

<បើឯងនៅតែចឹង ខ្លាចគេ មិនហ៊ាននេះមិនហ៊ាននោះ ចាំមើលគេនាំប្រពន្ធចុងមកវៃឯងមិនខានទេ Kim Taehyung>jm

<មិចនឹងអាចនោះ!>

<ឯងចាំមើលកាយវិការប្តីឯងទៅ តាមដានគេខ្លះទៅ កន្លែងណាដែលទៅតាមបានក៏ទៅតាមទៅ>Jm

<Ok យើងដឹងហើយ.តែថាពេលនេះយើងឃ្លានខេកណាស់>Tae និយាយតិចៗបែបខូចចិត្ត

<Tae តាំងពីដើមមកឯងមិនចេះញ៉ាំខេកទេ>Jm ភ្ញាក់ផ្អើលបន្តិច ថេគេមិនចូលចិត្តខេកទេព្រោះតែប័រវាគួរអោយខ្ពើម តែអាលូវចម្លែកណាស់ បែរជាចង់ញ៉ាំខេកទៅវិញ

The  last is you ( ចប់✔)Where stories live. Discover now