Part 52: ថេជុងសុំទោសណាប៉ាគុក!!ប៉ាគុកឈឺទេ??

3.4K 251 4
                                    

   ល្ងាចបន្តិច Yoonmin ក៏ជូនថេជុងត្រលប់មកវិញ ទាំងស្នាមញញឹមជាប់មុខ ។

<លាហើយ ប៉ាយ៉ុន!!ពូមីន>អាល្អិតថេជុងលើកដៃរារួចក៏រត់ចូលក្នុងភូមិគ្រឹះបាត់ ចំណែកឯពួកគេទាំងពីរក៏ឡើងឡានត្រឡប់ទៅវិញ

   តាមផ្លូវនៅក្នុងឡានមានភាពស្ងប់ស្ងាត់ជាខ្លាំង លឺតែសម្លេងដកដង្ហើមចេញចូល ។ដោយស្ងប់ស្ងាត់ខ្លាំងពេក យ៉ុនគីក៏ចាប់ផ្តើមនិយាយ

<ជីមីន!!>

<ហឹម!> Jm គ្រហឹមដើមក មុននឹងបែមុខមករកគេ ទាំងធ្វើភ្នែកឡេងឡង់ យ៉ុនគីញញឹមបន្តិចមុននឹងលូកដៃម្ខាងក្រសោបដៃរបស់រាងតូចមកកាន់

<យប់នេះមិនបាច់ទៅភូមិគ្រឹះវិញទេ ទៅគេងហាងសៀវភៅជាមួយបងបានទេ?តែមួយយប់ប៉ុណ្ណោះ!>នាយហាស្តីព្រមជាមួយទឹកមុខអង្វរក ដែលធ្វើអោយជីមីនញញឹមមុននឹងងក់ក្បាលតិចៗជំនួសអោយការយល់ព្រម

<ប្រពន្ធពីណាគេគួរអោយស្រលាញ់ម៉្លេះ?>

<គ្មានប្តីទេ!>រាងតូចជីមីននិយាយព្រមទាំងងាកទៅសម្លក់នាយ ធ្វើអោយយ៉ុនគីផ្ទុះសំណើរជាខ្លាំងពេលឃើញទឹកមុខគេបែបនេះ

<សើចអី?>យ៉ុនគីនៅតែផ្គើនសើចរហូតធ្វើអោយរាងតូវខឹងស្ទើរតែហុយផ្សែងទៅហើយ មុននឹងលូកដៃទៅក្តិចដើមដៃគេបន្តិចទាំងក្រឺតខ្នាញ់

<យប់នេះខ្ញុំមិនគេងជាមួយលោកទេ!..>ងាកមុខចេញទៅបង្អួច រួចក៏ប្រលេសដៃដែលនាយកាន់នោះចេញយ៉ាងរហ័ស

<អូហួយ!!ជីមីនហា៎!!មិញនេះបងធ្វើលេងទេ!>យ៉ុនគីបន្ថយល្បឿនឡានបន្តិច មុននឹងធ្វើមុខគួរអោយស្រលាញ់លួងលោមគេ បែកគ្នាយូរហើយគួរតែនៅជាមួយគ្នាអោយបានយូរអោយបាត់នឹក ទើបបាន

<ឆើស!!!>Yoongi ក៏ចាប់ផ្តើមនិយាយលួងលោមរាងតូចដោយសម្តីផ្អែមល្ហែមជាទីបំផុតដើម្បីយកចិត្តគេ ចំណែកឯជីមីនក៏បានត្រឹមតែញញឹមក្នុងចិត្តនឹងចរិតឫកពារបស់គេ

  ងាកមកមើលគ្រួសារតូចឯណេះវិញ ពួកគេកំពុងប្រលែងលេងជាមួយគ្នាយ៉ាងរីករាយ សម្លេងសើចកក្អឹកលាន់លឺពេញភូមិគ្រឹះ

The  last is you ( ចប់✔)Where stories live. Discover now