ផ្តើមរឿង

1.3K 39 0
                                    

រឿង ជំនួបបេះដូង
ផ្តើមរឿង

រាត្រីស្ងប់ស្ងាត់នៅកណ្តាលទីក្រុងសៀងហៃ ភ្លើងរាត្រីភ្លើចម្រុះពណ៌ពាសពេញទីក្រុងចិញ្ចាចចិញ្ចែងគួរជាទីគយគន់ទាក់ទាញអារម្មណ៍ឲ្យសប្បាយរីករាយទៅតាមនោះនៅថ្ងៃចូលឆ្នាំថ្មី ដោយនៅតាមផ្ទះនីមួយៗមានការតុបតែងប្លែកៗផ្សេងៗពីគ្នាដែលបង្ករជារូបភាពមានសុភមង្គលនៅក្នុងគ្រួសារ តែប្លែកចម្លែកខុសគេពីនាងតូចវ័យក្មេងម្នាក់បែរជាកំពុងតែខំប្រឹងរត់រហូតបែកញើសគឃូសហាក់គេចពីអ្វីម្យ៉ាង
«ឈប់...ឈប់សិននាងក្មេងចោរ»បុរសចំណាស់ម្នាក់រត់ដេញតាមពីក្រោយនាងតូចសក់ពណ៌ទង់ដែងដោយក្នុងដៃគាត់មានកាន់វែកឆាមកជាមួយថែមទាំងស្រែកហៅនាងថាចោរទៀតផងក៏មិនដឹងថានាងទៅយកអ្វីគេទើបមានបញ្ហាបែបនេះ ចំណែកនាងតូចខ្លួនល្អិតកាលបើងាកទៅក្រោយឃើញគាត់តាមនាងឥតឈប់បែបនេះទើបរត់ទៅពួននៅគៀនគន្លាតស្ងាត់ងងឹតមួយកន្លែងដើម្បីគេចពីគាត់ រីឯបុរសចំណាស់ត្បិតពេលដែលមិនឃើញស្រមោលនាងបាត់ទៅណាក៏មិនដឹងទើបគាត់ចេះតែបន្តរត់ហួសកាត់កន្លែងដែលនាងពួនទៅមុខជារឿយៗ
«ហិហិ រស់ហើយអាប៊ែល»នាងតូចប៊ែលឡារីលើកថង់នំប៉ាវដែលនាងលួចពីបុរសចំណាស់មុននេះមកមើលទាំងស្នាមញញឹមលេចឡើងលម្អផ្ទៃមុខប្រឡាក់ស្រមាមរបស់នាងមុននឹងហែកថង់កាន់នំប៉ាវនោះមកញាំទាំងក្តីស្រេកឃ្លានបន្ទាប់ពីមិនបានញាំអីចូលពោះប៉ុន្មានថ្ងៃនេះ។
មួយស្របក់ក្រោយបន្ទាប់ព៏ញាំឆ្អែតទើបនាងវាគើមៗចេញពីប្រលោះដែលពួនមុននេះចេញមកខាងក្រៅរួចក៏បន្តដំណើរទៅមុខបន្តទៀតទាំងមិនដឹងថាគួរទៅទីណា ក៏មិនដឹងដូចគ្នាថាយប់នេះមានកន្លែងគេងឬអត់ ដំណើរជំហានចេះតែបន្តរទៅមុខដោយឥតព្រាងទុកយប់យន់ក៏កាន់តែជ្រៅទៅៗទើបនាងតូចប៊ែលឡារីដាក់ខ្លួនអង្គុយផ្អែកនឹងរបងផ្ទះគេលើកដៃអោបជង្គង់ខ្លួនឯងមើលទៅគួរឲ្យសង្វេកចិត្តពេកក្រៃទាំងដែលមាត់ស្ងាបហមៗមុននឹងបិទភ្នែកដេកលក់ទាំងសេចក្តីហេវហត់។
ពន្លឺភ្លើងឡានបើកបញ្ចាំងសឹងតែខ្វាក់ភ្នែកដែលចរលើដងវិថីមុននឹងបត់មកឈប់នៅខាងមុខរបងវីឡារបស់ខ្លួន ម្ចាស់កាយមាំបើកទ្វារឡានចុះដើម្បីមកចាក់សោររបងផ្ទះតែក៏ប្រទះភ្នែកជាមួយរូបរាងកាយមនុស្សស្រីដែលដេកក្បែរនោះបានយ៉ាងច្បាស់ព្រោះបានពន្លឺភ្លើងឡានជំនួយទើបនាយហាក់កើតក្តីចម្លែកចិត្តឡើងមក
«នែ៎...ក្រោក»នាយកំលោះយកជើងទៅឆ្កឹះជើងរបស់នាងតូចតិចៗដើម្បីឲ្យនាងក្រោកឡើង ហៅម្តងជាពីរដងនៅតែមិនបានផលនាងនៅតែមិនក្រោកតែគេក៏បន្តហៅតទៀតរហូតដល់នាងតូចក្រោកឡើងទាំងមីងមាំងសម្លឹងមើលមកគេភ្លឹសៗហាក់មិនដឹងខ្យល់អ្វី
«ហេតុអីមកដេកនៅទីនេះ ខ្លួនជាស្រីដឹងទេថាវាគ្រោះថ្នាក់»ថេយ៉ុង មិនបន្ទន់ខ្លួនអង្គុយឲ្យស្មើដើម្បីនិយាយជាមួយនាងឡើយតែគេជំនួសវិញដោយកាយវិការឈ្លើយគ្មានភាពជាសុភាពបុរសអ្វីបន្តិច
«ខ្ញុំអត់មានផ្ទះទេ»នាងតូចប៊ែលឡារីក្រវីក្បាលទៅកាន់គេរួចទើបឱនមុខចុះវិញ ចំណែកអ្នកកំលោះឮបែបនេះក៏មិនដាច់ចិត្តដេញនាងឲ្យចេញទៅទើបហៅនាងឲ្យចូលផ្ទះព្រោះសភាពនាងពិបាកមើលខ្លាំងណាស់បើបន្តឲ្យនាងដើរទៅមុខខ្លាចមានរឿងមិនល្អកើតឡើង ទោះបីជាគេរាងឈ្លើយបន្តិចតែក៏មិនអាចឃើញស្លាប់ហើយមិនជួយនោះដែរម្យ៉ាងនាងស្រីខ្លួនតូចកំពស់មិនដល់ត្រឹមគល់កគេផងទៅធ្វើស្អីគេកើតទៅ។
នាងល្អិតចូលមកដល់ខាងក្នុងផ្ទះរបស់នាយកំលោះដោយចំហមាត់ធ្លុងភ្ញាក់ផ្អើលនឹងសម្ភារៈទំនើបៗថ្លៃៗដែលនាងមិនដែលបានឃើញពីមុនមកឡើយមិនបាច់ប្រាប់ក៏នាងអាចដឹងបានថាគេមានកម្រិតណាដែរ
«អង្គុយទីនេះទៅ»ម្ចាស់កាយមាំដាក់ខ្លួនអង្គុយលើសាឡុងខ្នាតធំគងអន្ទាក់ខ្លានៅម្ខាងទើបហៅនាងឲ្យអង្គុយ ចំណែកនាងល្អិតដែលភ្លឹកភ្លាំងមុននេះក៏ដាក់ខ្លួនអង្គុយលើសាឡុងទន់ៗទល់ខាងមុខគេដោយសម្លឹងទៅគេម៉ក់ៗហាក់មិនដឹងខ្យល់អី
«និយាយមកមើលផ្ទះ គ្រួសារនៅឯណា?»នាយកំលោះចាប់ផ្តើមសួរទៅនាងម្តងទៀតព្រោះចង់ដឹងងាយស្រួលដល់គេឲ្យមនុស្សជូននាងត្រឡប់ទៅវិញ
«ខ្ញុំអត់មានផ្ទះទៀតទេ ខ្ញុំរត់ចេញពីផ្ទះហើយ»ប៊ែលឡារីឆ្លើយតបទៅគេទាំងឱនមុខចុះឆ្កឹះក្រចកដៃខ្លួនឯងជំនួសដោយសម្លឹងមើលបុរសចំពោះមុខទៅវិញ
«ក្មេងសម័យនេះធ្វើស្អីមិនចេះគិតអាងស្អីក៏រត់ចេញពីផ្ទះ ប្រាប់មកផ្ទះនៅឯណាខ្ញុំជូនទៅវិញ»នាយកំលោះនិយាយដោយកាយវិការស្តីបន្ទោស ក្មេងសម័យនេះធ្វើអ្វីគិតអ្វីផុយស្រួយគិតថាផ្ទះជាសួនកំសាន្តឬយ៉ាងមិច?
«អត់ទេខ្ញុំអត់ទៅវិញទេ បើទៅវិញអ្នកមីងប្រាកដជាវាយខ្ញុំស្លាប់ជាមិនខាន»នាងល្អិតខ្លួនតូចប្រញាប់ងើបមុខឡើងបដិសេធដោយក្រវីក្បាលទៅគេសឹងតែជ្រុះពីក កែវភ្នែកក៏ចាប់ផ្តើមរលីងរលោង គ្រប់សម្តីរបស់នាងធ្វើឲ្យនាយកំលោះវ័យម្ភៃប្រាំឆ្នាំជ្រួញចិញ្ចើមឆ្ងល់ទើបសួរនាងបន្ត៖
«ហើយទៅធ្វើខុសស្អីទើបមីងវាយ?»
«ខ្ញុំអត់បានខុសអីទេ តែប្តីគាត់ចោទថាខ្ញុំឲ្យដៃគាត់នៅពេលដែលមីងតាមទាន់ពេលដែលគាត់ព្យាយាមរំលោភខ្ញុំហើយមីងក៏ជឿទើបគាត់វាយដំខ្ញុំរហូតខ្ញុំរត់ចេញពីផ្ទះ សូមអង្វរពូកុំយកខ្ញុំទៅវិញអី ហុឹកៗ ណាពូណា»នាងតូចនិយាយរៀបរាប់ទាំងទឹកភ្នែកហូរដាបថ្ពាល់ដោយលើកដៃអង្វរកសុំកុំឲ្យគេយកនាងទៅវិញអី នាងមិនចង់វិលទៅនរកដូចពីមុនទេ នាងរងការមើលងាយគ្រប់គ្រាន់ហើយ
«ចុះបើមិនទៅផ្ទះវិញនាងប្រុងទៅនៅឯណា? សុខចិត្តដេកតាមចិញ្ចើមផ្លូវរាល់យប់ចឹងហេស៎?»ថេយ៉ុងបន្ទាប់ពីឃើញភាពអង្វរករបស់ក្មេងម្នាក់នេះ ក៏កើតចិត្តអាណិតអាសូរឡើងភ្លាម
«ពូឲ្យខ្ញុំនៅជាមួយផងណា ឲ្យខ្ញុំធ្វើអីក៏បានដែរលាងចាន បោកខោអាវ សម្អាតបន្ទប់ ឬធ្វើម្ហូមខ្ញុំចេះទាំងអស់ណាពូណា អាណិតខ្ញុំផង»ប៊ែលឡារីសធ្វើភ្នែកម៉ក់ៗលើកដៃផ្គុំចូលគ្នាអង្វរគេទាំងមានទឹកភ្នែកដក់នៅក្នុងកែវភ្នែកមូលក្រឡំយ៉ាងគួរឲ្យអាណិតធ្វើឲ្យថេយ៉ុងពិបាកសម្រេចចិត្តជាខ្លាំង។
________
គួរឲ្យស្រឡាញ់ចឹងៗអីពូថេយ៍ចិត្តដាច់មិចកើត?😞

📚ជំនួបបេះដូង🖤Where stories live. Discover now