រឿង ជំនួបបេះដូង
ភាគ ០២
                              ថេយ៉ុងបន្ទាប់ពីឮសម្តីបង្អាប់ ញ៉ោះលេងរបស់នាងរួចទើបគេសម្លឹងមើលមុខនាងភ្លឹះៗដោយស្មើធេងទើបនាងតូចប៊ែលឡារីប្រញាប់ប្តូរពាក្យយ៉ាងលឿន 
«ខ្ញុំថាលេងទេពូ តាមពិតទៅពូសង្ហាណាស់ សង្ហាដូចតួកុនហូលីវ៉ូតចឹង មិនចាស់ទេដែលនិយាយមុននេះខ្ញុំលលេង»នាងល្អិតប្រញាប់រៀបរាប់ក្រឡាស់ពាក្យមុននេះចេញគ្មានសល់ព្រោះខ្លាចគេខឹងទាំងកាយវិការច្រងេងច្រងាងដោយថេយ៉ុងប្រឹងគិចសឹងស្លាប់ខ្លាចថាសុីក្បាលមួយដៃរបស់នាង
«បានហើយខ្ញុំមិនសុីខ្សែជោទេ ដេកបានហើយ»ថេយ៉ុងស្រាប់តែបញ្ឃប់នាងភ្លាមៗព្រោះស្រគៀត្រចៀកនឹងពាក្យសរសើររកលេសដោះសារយករួចខ្លួនរបស់នាងពេញបន្ទុកមុននឹងយកដៃច្រានក្បាលនាងឲ្យដេកនៅលើពូករួចទើបចេញទៅបាត់
«ចាស់ហើយងក់ង៉រដូចក្មេង»ប៊ែលឡារីបន្ទាប់ពីគេចេញទៅបាត់ក៏លួចរអ៊ូរង៉ូវម្នាក់ឯងក្នុងនៅបន្ទប់ទាំងលួចជ្រក់ជ្រេញនឹងចរឹករបស់គេជាខ្លាំងដោយតាមសម្លក់ពីក្រោយជាប់ រួចទើបប្រះខ្លួនដេកលើពូកននាលទៅននាលមករហូតដេកលង់លក់ទាំងសភាពរញ៉េរញ៉ៃហួសថ្លែង។
ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ព្រះអាទិត្យរះបញ្ចេញពន្លឺត្រចះត្រចង់ ថេយ៉ុងបើកទ្វារបន្ទប់ចេញមកដោយសម្លឹងមើលទ្វារបន្ទប់របស់ប៊ែលឡារីក៏ឃើញថាមានសភាពស្ងាត់ទើបអាចស្មានដឹងថានាងមិនទាន់ភ្ញាក់នៅឡើយរួចទើបដើរចុះទៅខាងក្រោមបាត់ដោយមិនដាស់នាងឡើយ។ រាងកាយសង្ហាស្ថិតក្នុងចង្រ្កានបាយដោយក្នុងដៃមានកាន់ពែងកាហ្វេជាប់ចំណែកម្ខាងទៀតក៏លើកទៅចុចទឹកក្តៅ តាមធម្មតារាល់ថ្ងៃវាជាតួនាទីរបស់អ្នកបម្រើទេតែដោយសារម្សិលមិញជាថ្ងៃចូលឆ្នាំថ្មីទើបគេអនុញ្ញាតឲ្យអ្នកបម្រើឈប់សម្រាកដើម្បីទៅលេងផ្ទះទើបគេត្រូវក្រោកមកឆុងដោយខ្លួនឯង។
«អូ៎យ!...អ្ហួយ»សម្លេងស្រែកដោយក្តីភ្ញាក់ផ្អើលបន្លឺឡើង ថេយ៉ុងនាយសឹងតែលស់ព្រលឹងស្លាប់ពេលដែលត្រឡប់បែក្រោយបម្រុងនឹងចេញទៅខាងក្រៅជាមួយនឹងពែងកាហ្វេក្នុងដៃតែក៏ត្រូវភ្ញាក់ជាមួយវត្តមានរបស់នាងតូចប៊ែលឡាដែលឈរនៅពីក្រោយខ្នងគេជ្រងោរៗសក់ក្បាលកន្រ្ទីងកន្រ្ទើងសភាពរញ៉េរញ៉ៃបំផុត
«នាងចង់ធ្វើឲ្យខ្ញុំគាំងបេះដូងស្លាប់ឬយ៉ាងមិចទើបមកក្នុងសភាពបែបនេះ?»ថេយ៉ុងទម្លាក់កែវកាហ្វេនៅក្នុងដៃចុះប្តូរជាលើកមករឹតទ្រូងខ្លួនឯងទាំងលស់ព្រលឹងមិនទាន់បាត់នៅឡើយ
«សភាពយ៉ាងមិច?»ប៊ែលឡាឈ្ងោកមុខមើលសភាពខ្លួនឯងក៏ឃើញថាគ្រប់យ៉ាងគ្មានអ្វីទាស់ខុសទេ
«សក់ក្បាលកន្រ្ទីងកន្រ្ទើងដូចសំបុកមាន់ ទឹកមាត់ហ៊ាដាបពេញថ្ពាល់ អាចម៍ភ្នែកក៏កកពេញនឹង មុននឹងចុះមកមានឆ្លុះកញ្ចក់មើលខ្លួនឯងទេ? ឡើងទៅងូតទឹកវិញឲ្យឆាប់»ម្ចាស់កាយមាំលើកដៃទៅទាញសក់នាងវាស្អិតដល់ថ្នាក់បេះមិនចេញ នៅមានទឹកមាត់ហ៊ាពេញថ្ពាល់ កោតនាងចេះកើតជាស្រីដែរមើលចុះគគ្រិចរកលេខដាក់គ្មាន រឿងបែបនេះក៏ត្រូវឲ្យគេប្រដៅណែនាំប្រាប់ទៅនាងដែរ
«តែខ្ញុំអត់មានខោអាវប្តូរផង»ប៊ែលឡាលើកដៃទៅអេះក្បាលខ្លួនឯងរួចក៏ងើយមកនិយាយជាមួយគេតាមដោយទឹកមុខភ្លីភ្លើបំផុត
«ឡើងទៅងូតសិនទៅកុំនិយាយឥតប្រយោជន៍ច្រើន ឬចាំឲ្យខ្ញុំទាត់នាងដល់បន្ទប់សិន? ចង់ទេ?»ថេយ៉ុងនាយសែនធុញនឹងទឹកមុខភ្លីភ្លើរបស់នាងបែបនេះខ្លាំងណាស់ទើបប្រើទឹកមុខបែបកាយនិយាយគម្រាមទៅកាន់នាងបើមិនចឹងនាងមិនខ្ចីទៅជាដាច់ខាត
«អត់ទេៗ ខ្ញុំទៅហើយពូ»និយាយចប់នាងក៏រត់ប្រុចឡើងទៅបន្ទប់វិញបាត់ដើម្បីងូតទឹកតាមបញ្ជារបស់នាយដែលនាងហៅថាលោកពូពេញៗមាត់នោះ ចំណែកថេយ៉ុងក៏ឈរក្រវីក្បាលនឹងសភាពនាងទាំងក្តីហួសចិត្តរួចទើបងាកមកចាប់អារម្មណ៍នឹងកាហ្វេរបស់ខ្លួនវិញ រៀបនឹងលើកផឹកចូលមាត់ទៅហើយកណ្តឹងផ្ទះក៏រោទិ៍ឡើងទើបនាយចេញទៅមើលក៏គ្មាននរណាក្រៅពីមនុស្សនៅផ្សាទំនើបយករបស់មកឲ្យនោះដែរ បន្ទាប់ពីទទួលបានរបស់រួចទើបកាន់ឡើងទៅក្នុងបន្ទប់របស់នាងស្របជាមួយនឹងកែវកាហ្វេនៅក្នុងដៃទៅជាមួយ។
ប៊ែលឡារី បន្ទាប់ពីងូតទឹករួចក៏ចេញមកវិញជាមួយនឹងកន្សែងពោះគោរំខ្លួនតែប៉ុណ្ណោះបង្ហាញស្បែកសខ្ចីសាច់ទ្រូងពើកៗទ្រលុកទ្រលន់ច្បាស់ៗពេញភ្នែកថេយ៉ុងដែលកំពុងតែសម្លឹងមើលមកនោះ
«អ្ហាយ! លោកពូហេតុអីចូលមកមិនប្រាប់?»នាងតូចប៊ែលឡាស្រែកឡើងស្របពេលដៃរហ័សទាញកន្សែងក្បែរនោះមួយទៀតមកគ្របខ្លួនទាំងមុខក្រហមរងាល ចំណែកថេយ៉ុងបន្ទាប់ពីឮសំឡេងនាងស្រែករួចទើបព្រិចភ្នែកញាប់ៗហៅអារម្មណ៍ភ្លឹកភ្លាំងមុននេះត្រឡប់មកវិញ
«យកទៅប្តូរចេញទៅ»ថេយ៉ុងហុចថង់សម្លៀកបំពាក់យ៉ាងច្រើនទៅឲ្យប៊ែលឡារីទាំងមិនសម្លឹងមើលនាងព្រោះថានាងគ្មានខោអាវទេទើបគេបញ្ជាឲ្យមនុស្សទៅប្រមូលមកសឹងអស់ពីហាង ទៅភ័យអីបើគេជាម្ចាស់ផ្សាទំនើបទាំងមូលទៅហើយនោះ។ ចំណែកនាងល្អិតនោះក៏ស្រវាអោបថង់ខោអាវចូលទៅប្តូរនៅក្នុងបន្ទប់ទឹកបាត់ទាំងអៀនមិនទន់បាត់នៅឡើយ។ កន្លងទៅប្រហែលប្រាំនាទីប៊ែលឡារីក៏ចេញមកវិញជាមួយនឹងឈុតដែលនាងស្រឡាញ់បំផុតនៅក្នុងថង់នោះរួចក៏មកឈរញញឹមយ៉ាងស្រស់នៅពីមុខរបស់ថេយ៉ុងដោយសង្ឃឹមថាគេនឹងចូលចិត្តដូចជានាងដែរតែគេបែរជាឈ្លក់កាហ្វេដែលកំពុងតែផឹកក្នុងមាត់ព្រួសពេញឥដ្ឋការ៉ូទាំងក្អកគឃូស
«នាងទៅសុីកាឬយ៉ាងមិចទើបស្លៀកបែបនេះ»ដោយថេយ៉ុងនិយាយបែបនេះព្រោះនាងស្លៀករ៉ូបវែងសម្រុងចុះក្រោមម៉ូដរញ៉េរញ៉ៃបែបចូលរួមពិធីអ្វីមួយអីបែបនេះ
«ឃើញវាស្អាតជាងគេទើបលើកមកស្លៀក យ៉ាងមិចមិនស្អាតទេហេស៎ពូ?»
«វាស្អាតហើយតែនាងចង់ស្លៀកវាជូតផ្ទះឬយ៉ាងមិច? ឲ្យឆាប់ទៅប្តូរចេញ»នៅពេលដែលឮគេនិយាយរួចទើបនាងក់ក្បាលហាក់យល់អ្វីដែលគេនិយាយថាវាមិនសមពិតមែនរួចទើបដើរទៅប្តូរចេញម្តងទៀត
«គ្រប់ទឹកឬអត់ទេនេះ»ថេយ៉ុងក្រវីក្បាលទាំងហួសចិត្តគ្មានអ្វីនឹងថ្លែងមិនត្រឹមតែរញ៉េរញ៉ៃទេនាងនៅឆ្គួតមិនគ្រប់ទឹកទៀតផង។
                                      
                                          
                                   
                                              
                                           
                                           
                                               
                                                  