ភាគ ០១

399 27 0
                                        

រឿង ជំនួបបេះដូង
ភាគ ០១

ថេយ៉ុងសម្លឹងមើលមុខតូចច្រមិចដែលកំពុងតែអង្គុយផ្គុំដៃចូលគ្នាបើកភ្នែកម៉ក់ៗទាំងមានទឹកភ្នែកហូររិចៗសម្លឹងមកកាន់គេទទូចអង្វរកសុំនៅជាមួយនោះឯង
«អឺៗ...នៅក៏នៅទៅ»ថេយ៉ុងបិទភ្នែកងួកក្បាលយល់ព្រមជាមួយនាងទោះយ៉ាងណាគេក៏មិនដាច់ចិត្តដែរនាងមកអង្គុយអង្វរគេថ្នាក់នេះទៅហើយនោះ បើឲ្យនាងដើរហើរទៅខាងក្រៅម្នាក់ឯងរឹតមិនកើតទៅទៀត
«ហុឹកៗ អរគុណណាស់ពូ»ប៊ែលឡារីលើកដៃសំពះអរគុណទៅកាន់រាងសង្ហាចំពោះមុខទាំងស្នាមញញឹមសប្បាយចិត្តបូករួមជាមួយទឹកភ្នែកហូរកាត់ដាបថ្ពាល់
«បានហើយៗឈប់យំទៅមើលចុះសំបោរហ៊ាចូលមាត់ឥឡូវហើយ ប្រញាប់ជូតទឹកភ្នែកចេញឲ្យស្អាតហើយដើរមកតាមខ្ញុំ»និយាយចប់ថេយ៉ុងចប់ក៏ងើបពីលើសាឡុងដើរចេញទៅជាន់ខាងលើទើបនាងតូចប៊ែលឡារីប្រញាប់ជូតទឹកភ្នែករួចរត់ទៅតាមគេត្រុកៗដូចជាកូនឆ្កែដើរតាមម្ចាស់
«ដេកនៅបន្ទប់នេះទៅ ហើយប្រញាប់ងូតទឹកចេញផងមើលចុះកក្វក់ណាស់»នាយកំលោះដើរនាំមុខនាងមកឈប់នៅពីមុខបន្ទប់មួយដែលនៅទល់មុខជាមួយនឹងបន្ទប់របស់គេ រួចសម្លឹងនាងពីក្បាលដល់ចុងជើងខោអាវប្រឡាក់ស្រមេស្រមកដូចជាអ្នកងើបពីស្ទូងស្រែ ស្នាមរបួសក៏មានពេញដៃពេញជើងដូចគ្នា
«តែខ្ញុំអត់មានខោអាវពាក់ទេ»នាងតូចងើយកឡើងសម្លឹងមើលមុខគេដោយកែវភ្នែកស្រទន់ស្អាត ទើបថេយ៉ុងប្រញាប់គេចចេញចូលទៅក្នុងបន្ទប់របស់ខ្លួនមួយសន្ទុះក៏ចេញមកវិញជាមួយអាវយឺតដៃខ្លីពណ៌សរួចហុចទៅឲ្យនាង
«ស្លៀករបស់ខ្ញុំសិនទៅ»
«ចាស៎ អរគុណ»ប៊ែលឡារី ឆ្លើយអរគុណទៅកាន់គេដោយបង្ហាញនៅស្នាមញញឹមមុននឹងចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតភាពកក្វក់ចេញពីខ្លួន។
មួយសន្ទុះក្រោយមកប្រមាណជាសាមសិបនាទីនាងក៏ចេញមកវិញជាមួយនឹងអាវយឺតដែលគេហុចឲ្យនាងមុននេះគ្រងនៅលើខ្លួនដោយត្រឹមតែអាវរបស់គេនាងអាចពាក់ធ្វើជារ៉ូបបានទៅហើយ
«អៅ? ពូមិនទាន់ទៅគេងទេហេស៎?»បន្ទាប់ពីចេញពីបន្ទប់ទឹករួចនាងថានឹងទៅគេងតែក៏ប្រទះឃើញថេយ៉ុងកំពុងតែអង្គុយលើពូកក្នុងបន្ទប់របស់នាងឆ្ងក់
«ក៏មកមើលថាទំលាប់បានឬអត់»
«មិនអីទេ យ៉ាងមិចក៏ខ្ញុំអាចនៅបានប្រសើជាងដេកតាមចិញ្ចើមផ្លូវរាល់យប់ដែរ»នាងតូចប៊ែលឡាឆ្លើយតបទៅកាន់គេទាំងស្នាមញញឹមស្ងួត ពេលដែលនាងរត់ចេញពីផ្ទះវាពិបាកណាស់ត្រូវលួចគេញាំដើម្បីចម្អែតក្រពះជួនគេតាមទាន់ក៏ត្រូវគេជេស្តីវាយដំមិនប្រណី យប់ឡើងក៏ត្រូវដេកតាមចិញ្ចើមផ្លូវ តាមសំយាបផ្ទះអ្នកដទៃត្រូវគេដេញដូចឆ្កែឆ្មាក៏មាន តែវាក៏ប្រសើជាជាងនៅជាមួយម្តាយមីងចិត្តខ្មៅធ្វើបាបនាងគ្មានលោះមួយពេល នៅមានពូចិត្តខ្មៅដែលមានបំណងអាក្រក់ព្យាយាមរំលោភនាងទៀតផងនឹកឃើញពេលណាសង្វេកខ្លួនជាខ្លាំង
«អឹម...ហើយចុះដៃជើងទៅត្រូវនឹងស្អី មិចក៏របួសហើមជាំខ្លាំងថ្នាក់នេះ»ថេយ៉ុងបន្ទាប់ពីស្ងាត់មួយសន្ទុះក៏បង្វែរជាសួរពីរបួសលើខ្លួនរបស់នាងវិញម្តង បើតាមមើលសាច់ឈាមនាងក៏មិនសមជាអ្នកអត់ដែរស្បែកសរលោង សាច់មុខភ្លឺស្រស់ថ្លាមិនគួរណាមកជួបជាមួយជីវិតបែបនេះទេ
«មកពីខ្ញុំទៅលួចអាហាររបស់គេញាំជួនគេតាមទាន់ក៏វាយស្តីជេ ជួនក៏រត់ដួលខ្លួនឯងទើបទៅជាបែបនេះ»ប៊ែលឡារី ឆ្លើយតបជាមួយគេទាំងយកដៃទៅអេះកញ្ចឹងកទឹកមុខស្ញួញស្ញាញ អៀនផងរអៀសចិត្តផង
«តែខ្ញុំមិនមែនមនុស្សអាក្រក់ទេណាពូ អាចទុកចិត្តខ្ញុំបាន ដែលខ្ញុំលួចព្រោះខ្ញុំទាល់អត់មានលុយពីខ្លួនទើបត្រូវធ្វើបែបនេះដើម្បីចម្អែតក្រពះ»ប៉ុន្តែភ្លាមៗនាងល្អិតក៏ប្រញាប់រាដៃក្រវីបដិសេធឡើងញាប់មាត់ពន្យល់ទៅគេព្រោះខ្លាចគេគិតថានាងជាមនុស្សអាក្រក់មានដៃមានជើងជាចោរខ្លាចនាំរឿងដាក់ខ្លួនមិនហ៊ានឲ្យនាងនៅបន្តទៀត
«តែក៏ជាចោរដដែលមិនចឹង?»ថេយ៉ុងលើកចិញ្ចើមម្ខាងសួរទៅនាងទាំងប្រឹងទប់សំណើចខ្លួនធ្វើឲ្យប៊ែលឡារីរឹងខ្លួនគាំងសម្តីតបអ្វីលែងកើត
«បានហើយខ្ញុំមិនដេញនាងចេញទៅដេកខាងក្រៅទេកុំភ័យ មកអង្គុយទីនេះមក»ថេយ៉ុងក៏មិនប្រកាន់អ្វីឬភ័យខ្លាចថានាងនឹងនាំទុក្ខមកខ្លួនដែរព្រោះគេជឿថាក្មេងម្នាក់នេះមាននិស្ស័យល្អ រួចទើបគោះពូកតិចៗដើម្បីឲ្យនាងអ្គុយជិតខ្លួនចំណែលប៊ែលឡារីក៏សប្បាយចិត្តបន្ទាប់ពីឮថាគេមិនដេញនាងរួចទើបយល់ព្រមដើរតិចៗទៅអង្គុយជិតគេ។ ថេយ៉ុងចាប់បើកប្រអប់លាងរបួសរួចទើបចាប់ដៃនាងដែលមានសុទ្ធតែស្នាមនោះមកលាបថ្នមៗទោះនាងចង់បដិសេធក៏មិនបានដែរ
«ឈ្មោះអី?»ស្របពេលដៃកំពុងតែលាបរបួសលើកែងដៃឲ្យនាងគេក៏សួរនាំចង់ដឹងពីឈ្មោះរបស់នាងព្រោះតទៅត្រូវនៅផ្ទះជាមួយគ្នាត្រូវស្គាល់ឈ្មោះជាចាំបាច់ ចំណែកនាងក៏ឆ្លើយតាមអ្វីដែលគេបានសួរមុននេះ
«ប៊ែលឡារី ចុះពូឈ្មោះអី?»
«ថេយ៉ុង ហើយនាងឈប់ហៅខ្ញុំថាពូទៅមើលមកខ្ញុំចាស់សមជាពូនាងណាស់ទៅហេស៎?»
«ចុះឲ្យហៅថាយ៉ាងមិចវិញ?»
«ហៅថាអាហ៊ាអ្វីបែបនេះទៅគ្រាន់ស្តាប់បន្តិច»
«អាហ៊ាស្អី មុខឡើងកញ្ចាស់ចំណាស់ខ្មោចឪខ្ញុំ ហៅពូនឹងគឺសមបំផុតហើយ»
_________
អូខេ អាហ៊ាថេយ៍😞✊🏻

📚ជំនួបបេះដូង🖤Where stories live. Discover now